Quantcast
Viewing all articles
Browse latest Browse all 40045

ពិធី​ឡើង​អ្នកតា​ព្រីងក្អែក៖ កម្មវិធី​ប្រណាំង​គោ ប្រណាំងសេះ​ប្រឈម​និង​ការ​បាត់បង់

អ្នក​ភូមិ​តុបតែង​មុខ​ចម្លែកៗ ខុស​ពី​ធម្មតា​​ចេញ​មក​តាម​ផ្លូវ ក្នុង​ជំនឿ​ដេញ​ឧបទ្រព​ចង្រៃ​​សុំ​សេចក្ដី­​សុខ និង​ជា​ការ​បើក​រដូវ​វស្សា ពួក​គាត់​សុំ​ឲ្យ​អ្នក​តា​ចាស់​ស្រុក​គ្រប­់គ្រង​ទំហំ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ធ្វើ​ស្រែចម្ការ។ ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៩​ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​​​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ ជិត​ភ្នំ​បាសិទ្ធ។

ប្រជាជន​មាន​ជំនឿ​ប្រារព្ធ​ពិធី​នេះ​តាំង​­ពី​យូរយារ​ណាស់​មក​ហើយ មិន​តែ​ប៉ុណ្ណោះ​ការ​រៀបចំ​ឲ្យ​មាន​ប្រណាំ­ង​សេះ និង​គោ នឹង​ធ្វើ​ឲ្យ​​ពិធី​នេះ​កាន់​តែ​មាន​ភាព​អ­៊ឹកធឹក និង​សុំ​ពរ​ឲ្យ​សត្វ​ទាំង​នេះ​មាន​សុខភាព​­មាំមួន​ថែម​ទៀត​ផង។ ប៉ុន្តែ​ជំនឿ​បែប​នេះ​កំពុង​តែ​ផ្លាស់ប្ដូ­រ​ទៅ​ហើយ​ចំពោះ​ផ្នត់គំនិត​អ្នក​ជំនាន់​ក្­រោយ។


Viewing all articles
Browse latest Browse all 40045

Trending Articles