Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-05-04
គ្រូពេទ្យឯកទេសខាងជំងឺភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ គឺលោកវេជ្ជបណ្ឌិត កាក់ កក្កដា ឲ្យដឹងថា ក្រុមគ្រូពេទ្យភ្នែក នឹងពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី៤ ដល់ថ្ងៃសុក្រ ទី៦ ឧសភា។
លោកវេជ្ជបណ្ឌិត កាក់ កក្កដា បញ្ជាក់ថា ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃនេះ នឹងធ្វើឡើងនៅមន្ទីរពេទ្យបង្អែកបារាយ-សន្ទុក ក្នុងស្រុកបារាយ ខេត្តកំពង់ធំ៖ «ការវះកាត់ យើងពិនិត្យព្យាបាលជំងឺភ្នែកទាំងអស់ ប៉ុន្តែផ្ដោតសំខាន់ទៅលើជំងឺភ្នែកឡើងបាយ។ គាត់ភ្នែកឡើងបាយដែលអាចជួយឲ្យគាត់មើលឃើញឡើងវិញបាន ដើម្បីគាត់ប្រកបរបរការងារគាត់ឡើងវិញ។ អាហ្នឹងយើងផ្ដោតសំខាន់លើជំងឺហ្នឹងជាងគេ គឺជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែន ប្រែងចាក់ភ្នែក ជំងឺទឹកដក់ក្នុងភ្នែក គឺព្យាបាលគាត់ទាំងអស់»។
លោកឲ្យដឹងថា កម្មវិធីផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃនេះ គឺសហការជាមួយអង្គការមូលនិធិអន្តរជាតិមួយនៃប្រទេសអូស្ត្រាលី ឈ្មោះ ហ្វ្រេដ ហូឡូ (Fred Hollows Foundation)៕