Quantcast
Viewing all articles
Browse latest Browse all 40045

លោក សម រង្ស៊ី សម្តែងការសោកស្តាយចំពោះ ការប្រមាថលើគ្រួសារលោក ហ៊ុន សែន

Image may be NSFW.
Clik here to view.
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិSiv Channa/RFI


14/06/2016 rfi

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី១៤ មិថុនា​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើរ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​របស់​ជន​ទាំង​ឡាយ​ ដែល​ប្រើប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យ​ ថ្លៃ​ថ្នូរ​ ប្រមាថ​ និង​ចោទ​ប្រកាន់​មក​លើ​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​  និង​ ភរិយា​ ។

(អត្ថបទដោយ ប៉ុន សោភ័ណ)

នៅ​ក្នុង​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ហត្ថលេខា​លោក​ សម ​រង្ស៊ី ពី​ទីក្រុង​ វ៉ាស៊ីនតោន នោះ​បញ្ជាក់​ថា​  គោល​នយោបាយ​គណៈបក្ស​សង្គ្រោះជាតិ​ ជា​ថ្មី​ម្តង​ទៀត​ ប្រឆាំង​ដាច់​ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហឹង្សា​ ការ​លាប​ពណ៌​ ការ​ប្រមាថ​ និង​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ។

លោក​ សម រង្ស៊ី​ ក៏​បាន​ចូលរួម​រំលែក​នូវ​ការ​ឈឺចាប់​ជាមួយ​លោក​នាយក​រដ្ឋមន្តី្រ ​ហ៊ុន ​សែន​ ហើយ​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​អសីលធម៌​ទាំងឡាយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូ​របស់​លោក​នាយករដ្ឋមន្ត្រី​ និង​ក្រុមគ្រួសារ​ ។


ដោយ​មិន​ទាន់​និយាយ​ដល់​ជំហរ​គណបក្ស​ លោក​ សួស​ យ៉ារ៉ា​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា​ ថ្លៃង​ថា​ វា​ជា​ទង្វើ​មួយ​ល្អ​ប្រសើរ​ ស្រប​ទៅ​នឹង​ទំនៀមទំលាប់​នៃ​សង្គម​ខ្មែរ​ ដែល​ត្រូវ​តែ​មាន​ការ​សុំទោស​ពេល​ដែល​ធ្វើអី្វ​មួយ​មាន​កំហុស​ឆ្គង។

គួរ​ជំរាប​ជូន​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ១៣​ មិថុនា​ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ មេ​ដឹក​នាំ​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិ ចំពោះ​ការ​ចោទ​ប្រកាន់​ភរិយា​ និង​កូន​ប្រុស​របស់​លោក​ ថា​ជា​កូន​អតីត​មេ​ដឹក​នាំ​វៀតណាម​ លោក​ ឡេ​ ឌឹកថូ​។ លោក​ ហ៊ុន​ សែន​ ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ភរិយា​ និង​កូន​ប្រុស​របស់​លោក​ និង​ ជា​ទង្វើរ​ដែល​មិន​អាច​លើក​លែង​ ដែល​ចំា​បាច់​ត្រូវ​តែ​មាន​ការ​ប៉ះប៉ូវ។

សូម​បញ្ជាក់​ថា​ កាល​ពី​ដើមខែ​ ឧសភា​ កន្លង​ទៅ​ ប្រធាន​ក្រុម​គាំ​ទ្រ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​ មួយ​រូប​ ដែល​មាន​ឈ្មោះ​ថា​ យ៉ង់​ណុយ​ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដោយ​រិះគន់​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ថា​ជា​កូន​ប្រុស​របស់​មេ​ដឹក​នាំ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ម្សិលមិញ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​របស់​មេ​ដឹកនាំ​និង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ ចំពោះ​ការចោទ​ប្រកាន់​ភរិយា​ និង​កូន​ប្រុស​របស់​លោក​ ថា​ ជា​អតីត​មេ​ដឹកនាំ​វៀតណាម​ លោក​ ឡេ​ ឌឹកថូ​។ លោក​ អះ​អាង​ថា​ មេ​ដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ គឺ​ជា​អ្នក​ប្រឌិត​ និង​ចោទ​ប្រកាន់​រឿង​នេះ​។

ភ្លាមៗ​បន្ទាប់​ពី​ការ​ថ្កោល​ទោស​របស់​លោក​ នាយក​រដ្ឋមន្រ្តី​ ចំពោះ​ការ​រិះ​គន់​នេះ​ គណបក្ស​សង្រ្គោះជាតិក៏​បាន​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​ជា​ផ្លូវការ​ស្តី​ពី​ការ​បញ្ចប់​សមាជិក​ភាព​គាំ​ទ្រ​គណបក្ស​សង្រ្គោះជាតិ​ នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​ខាងត្បូង​។

គណបក្ស​សង្រ្គោះជាតិ​ អះ​អាង​ថា​ គណបក្ស​ប្រកាន់​ខ្ជាប់​នូវ​សិលធម៌​ ដោយ​គោរព​នូវ​សេចក្តី​ថ្លៃថ្នូរ​ និង​ កិត្តិយស​របស់​មនុស្ស​គ្រប់រូប​។ គណបក្ស​ប្រកាន់​យក​នូវគោល​ការណ៍​ខ្មែរ​តែ​មួយ​ មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​ និង​ មិន​យក​បញ្ហា​បុគ្គល​ជា​បញ្ហា​នយោបាយ​នោះ​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles