Image may be NSFW.
Clik here to view.
ដោយ សួង សុភារី16/06/201616/06/2016rfi
ក្រោយពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានផ្ញើលិខិតមួយ ទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសម្តែងការសោកស្តាយចំពោះអ្នកដែលបានប្រើប្រាស់ពាក្យពេចន៍ប្រមាថគ្រួសារលោកហ៊ុន សែន - មកដល់ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី នៅមិនទាន់មានប្រតិកម្ម ឬក៏តបតរលិខិតជាផ្លូវការ ទៅលោកសម រង្ស៊ី វិញនៅឡើយទេ។ អ្នកវិភាគមួយចំនួន យល់ថានេះជាការបន្ទន់ឥរិយាបថរបស់ប្រមុខបក្សប្រឆាំង ដើម្បីរំងាប់កម្តៅនយោបាយ ប៉ុន្តែលោកសម រង្ស៊ី ផ្ទាល់ និយាយថា កត្តានេះគ្រាន់តែជាសីលធម៌ និងទម្លាប់នៃភាពថ្លៃថ្នូររបស់បក្សប៉ុណ្ណោះ។
តាំងពីថ្ងៃទី ១៤មិថុនា ដល់ថ្ងៃទី ១៦មិថុនានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅមិនទាន់បានបង្ហាញប្រតិកម្មជាផ្លូវការណាមួយតបទៅនឹងលិខិតរបស់លោកសម រង្ស៊ី ដែលបានសម្តែងការសោកស្តាយចំពោះទង្វើរបស់ជនណា ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ប្រមាថ និងចោទប្រកាន់លើកូនប្រុស និងភរិយារបស់លោកហ៊ុន សែន ថាជាកូនរបស់មេដឹកនាំវៀតណាម។ យ៉ាងណាក៏ដោយ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអន្តរជាតិមួយថា លិខិតដែលលោកផ្ញើទៅកាន់លោកហ៊ុន សែន នោះគឺលោកមិនបានរំពឹងចាំចម្លើយតបមកវិញនោះទេ។ លិខិតនោះ ផ្ញើចេញទៅ គឺគ្រាន់តែដើម្បីបញ្ជាក់ពីសីលធម៌ និងភាពថ្លៃថ្នូរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុបារាំងនៅព្រឹកនេះថា គណបក្សមិនបានដឹងពីទឹកចិត្តរបស់ប្រធានបក្សគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជុំវិញបញ្ហានេះយ៉ាងណាទេ ដោយសារនេះ គឺជារឿងបុគ្គល និងបុគ្គល មិនមែនជារឿងគណបក្សទាំងមូលនោះ ឡើយ។
ប៉ុន្តែលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញក្នុងទំព័រហ្វេសប៊ុករបស់លោកថា ពាក្យពេចន៍ក្នុងលិខិត និងសម្តីរបស់លោកសម រង្ស៊ី ដែលផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន គឺខុសគ្នាស្រឡះ ដូចមេឃ និងដី។ លោកផៃ ស៊ីផាន ថាលិខិតរបស់លោកសម រង្ស៊ី គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ អ្នកនាំពាក្យដដែលនេះ បានថាលោកសម រង្ស៊ី បានប្រើពាក្យផ្លែផ្កា មិនទទួលស្គាល់កំហុស ហើយមិនគោរពច្បាប់រដ្ឋ ព្រមទាំងគ្មានស្មារតីរួមរស់គ្នាជាមហាគ្រួសារ។
សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍ពីក្រៅប្រទេសនោះ លោកសម រង្ស៊ី បាននិយាយថា បក្សកាន់អំណាច តែងតែបង្វែរប្រធានបទ ហើយចូលចិត្តតែលើកយករឿងបុគ្គលផ្ទាល់ខ្លួន ឥតប្រយោជន៍ មកនិយាយ មិនព្រមស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាដែលរាស្ត្រកំពុងព្រួយបារម្ភ រួមមានបញ្ហាដីធ្លី រឿងព្រំដែន រឿងអន្តោប្រវេសន៍ ឬរឿងសិទ្ធិមនុស្សអ្វីនោះទេ។ ក៏ប៉ុន្តែគណបក្សកាន់អំណាចបានបញ្ជាក់ម្តងហើយម្តងទៀតថានោះគឺជាយន្តការអនុវត្តច្បាប់នៅប្រទេសកម្ពុជាដើម្បីពង្រឹងនីតិរដ្ឋ៕