Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គណៈកម្មការ​បុណ្យ​សម្រេច​ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​២៤​កក្កដា

$
0
0


ព្រះសង្ឃ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី យក​ទៅ​តម្កល់​នៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


ដោយ ជុន ច័ន្ទបុត្រ RFA 2016-07-18

គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ពី​ផែនការ​ដង្ហែ​សព​លោក កែម ឡី ជា​ថ្មី​ម្ដង​ទៀត​ហើយ គឺ​នឹង​ដង្ហែ​សព​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នេះ គណៈកម្មការ​បុណ្យ​សព​ក៏​កំពុង​ស្វែងរក​ឡាន និង​ក្រុម​គ្រូពេទ្យ​ដើម្បី​មក​ជួយ​ក្នុង​កម្មវិធី​ដង្ហែ​សព​នេះ​ដែរ។ តើ​ការ​រៀបចំ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្ត​ទៅ​ដូចម្ដេច​ខ្លះ?

តំណាង​គណៈកម្មការ​បុណ្យ​សព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា ការ​ដង្ហែ​នេះ​នឹង​ចេញ​ដំណើរ​ពី​ម៉ោង​ ៧​ព្រឹក ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក កែម ឡី ស្ថិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ឃឹម​ថា នឹង​មាន​ពលរដ្ឋ​ជា​ច្រើន​កុះករ​ចូលរួម​ដង្ហែ​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់ ឲ្យ​ចំណាយ​សមាជិក​គ្រួសារ​ម្នាក់​ក្នុង​​គ្រួសារ​ខ្លួន ដើម្បី​ចូលរួម​ដង្ហែ៖ «មក​ដល់​ម៉ោង​នេះ យើង​ (គណៈកម្មការ) មិន​ទាន់​ដឹង​ថា មាន​អ្នក​ចូលរួម​ចំនួន​ច្រើន ឬ​តិច​ទេ ពី​ព្រោះ​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក (កែម ឡី) មាន​ចំនួន​ច្រើន​លើសលប់​ហើយ។ ដូច្នេះ​យើង​នៅ​មិន​ទាន់​មាន​ជំនឿ​ ១០០​ភាគរយ​ថា ថ្ងៃ​ដង្ហែ​សព​គេ​នឹង​មក​ម្ដង​ទៀត ឬ​យ៉ាងណា​ទេ?»។

បន្ថែម​ពី​នេះ​ព្រះតេជព្រះគុណ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​អាច​មាន​មធ្យោបាយ​ផ្ទាល់​ខ្លួន​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង បើទោះបីជា​គណៈកម្មការ​រៀបចំ​រថយន្ត​មួយ​ចំនួន​ក្ដី។ លើស​ពី​នេះ​ទៀត ព្រះតេជព្រះគុណ បញ្ជាក់​ថា អ្នក​ចូលរួម​មិន​ចាំបាច់​កាន់​ធូប​ទៀន ផ្កា​ភ្ញី​អ្វី​ទេ ដោយ​ងាក​មក​កាន់​ជា​ទង់ជាតិ ចំណែក​ព្រះសង្ឃ​កាន់​ទង់​សាសនា ក្នុង​ពេល​ដង្ហែ​សព​នោះ និង​អាច​រក្សា​ទុក​​ទង់​នោះ​ជា​អនុស្សាវរីយ៍​សម្រាប់​ការ​ដង្ហែ​សព​បណ្ឌិត កែម ឡី។

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ​ភរិយា​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បាន​ប្រកាស​ពន្យារ​ពេល មិន​ដង្ហែ​សព​ប្ដី​លោកស្រី ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​លោក​ស្រី​ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង​ពី​គណៈកម្មការ​បុណ្យ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ពលរដ្ឋ​ឲ្យ​រក្សា​សព​នៅ​វត្ត​ចាស់ ​បន្ត​ទៀត។

លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>