Image may be NSFW.
Clik here to view.
ដោយ ចេង ម៉េងជូ RFA 2016-05-04
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ឧសភា ប្រកាសថា តំណាងរាស្ត្រគណបក្សរបស់ខ្លួនដែលសាលាដំបូងរាជធានីភ្នំពេញ កោះហៅនោះ នឹងមិនចូលខ្លួនបំភ្លឺតាមដីកាកោះឡើយ និងស្នើឲ្យបញ្ឈប់ការចេញដីកាទាំងនេះជាបន្ទាន់។
គណបក្សប្រឆាំងចាត់ទុកដីកាកោះទាំងនោះថា ជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រដែលធានាការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍របស់គណបក្សនេះ គឺឆ្លើយតបនឹងដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកោះហៅលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ឧសភា ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១១ ខែឧសភា តាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ និងដីកាកោះហៅតំណាងរាស្ត្របក្សប្រឆាំង ២រូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា កាលពីថ្ងៃទី២ ឧសភា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពាក់ព័ន្ធនឹងអំពើពេស្យាចារ ក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ គណបក្សប្រឆាំងលើកឡើងថា ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភាអាចធ្វើទៅបានលុះណាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ គណបក្សនេះស្នើឲ្យស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់បញ្ឈប់ជាបន្ទាន់នូវការចេញដីកាកោះហៅតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភា និងស្នើឲ្យគោរពរដ្ឋធម្មនុញ្ញ។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ហើយមិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនបានឡើយ លុះត្រាមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅរសៀលថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែលោក លី សុផាណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការចេញដីកាកោះនេះធ្វើឡើងស្របតាមច្បាប់ ព្រោះវាជាបទល្មើសជាក់ស្ដែង។
លោក ប្រ៊ែដ អាដាម (Brad Adams) ដែលជាមេធាវីអាមេរិកាំង និងជាអតីតមន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មានប្រសាសន៍ថា តុលាការកម្ពុជា គួរតែបកស្រាយន័យដើមនៃពាក្យថា បទល្មើសជាក់ស្ដែងអោយបានត្រឹមត្រូវ៖ «បទល្មើសជាក់ស្ដែងមានន័យថា អ្នកប្រព្រឹត្តបទល្មើសត្រូវគេចាប់បានក្នុងពេលកំពុងប្រព្រឹត្តបទល្មើសណាមួយ ហើយមូលហេតុដែលរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជារដ្ឋធម្មនុញ្ញនៃប្រទេសដទៃទៀត អនុញ្ញាតឲ្យចាប់ខ្លួនមន្ត្រីដែលមានអភ័យឯកសិទ្ធិបាន តែក្នុងករណីបទល្មើសជាក់ស្ដែងនោះ គឺដោយសារថា បើមិនចែងដូច្នេះទេ សមត្ថកិច្ចមិនអាចចាប់ខ្លួនបុគ្គលនោះបានទេ ក្នុងករណីបុគ្គលដែលមានអភ័យឯកសិទ្ធិនោះទៅប្រព្រឹត្តបទឧក្រិដ្ឋណាមួយ»។
លោក ប្រ៊ែដ អាដាម មានប្រសាសន៍បន្តដូច្នេះ៖ «បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង គឺសំដៅដល់ករណីដែលបុគ្គលណាមួយកំពុងប្រព្រឹត្តបទឧក្រិដ្ឋ ឬហិង្សា ចោរកម្ម ហើយក្នុងករណីនោះ សមត្ថកិច្ចអាចធ្វើសកម្មភាពបាន ដោយមិនចាំបាច់ត្រូវរង់ចាំស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិរបស់បុគ្គលនោះទេ។ ប៉ុន្តែបន្ទាប់ពីការចាប់ខ្លួននោះមក បើសមត្ថកិច្ចចង់បន្តនីតិវិធីចោទប្រកាន់ សមត្ថកិច្ចត្រូវស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិរបស់បុគ្គលនោះ។ បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង មិនត្រូវគេយកមកប្រើប្រាស់ក្នុងករណីបទចោទណាមួយដែលត្រូវបានប្រព្រឹត្តក្នុងអតីតកាលនោះទេ ដូចជាលើសពី ២ម៉ោង ៥ម៉ោង ២ថ្ងៃ ៥ថ្ងៃ ៦ខែ ឬ ១ឆ្នាំមុននោះឡើយ។ ពាក្យបទល្មើសជាក់ស្ដែងជាពាក្យដែលមានន័យច្បាស់លាស់ ប្រើនៅក្នុងប្រព័ន្ធច្បាប់ប្រទេសលោកខាងលិច ហើយកម្ពុជា បានខ្ចីយកមកប្រើនៅក្នុងប្រព័ន្ធច្បាប់កម្ពុជា។ ដូច្នេះដើម្បីដឹងច្បាស់ពីអត្ថន័យនៃពាក្យនេះ រដ្ឋាភិបាលកម្ពុជា ត្រូវតែមើលតាមប្រទេសដទៃដែលបានប្រើប្រាស់អត្ថន័យនៃពាក្យនេះជាឯកច្ឆន្ទ ដូចអ្វីដែលខ្ញុំបានពណ៌នាមកហើយនោះ»។
ការចេញដីកាកោះហៅសមាជិកសភាគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ គឺក្រោយពីតុលាការបានសម្រេចចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤រួប ពីបទសូកប៉ាន់សាក្សី និងចោទអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងមន្ត្រីសិទ្ធិមនុស្សមួយរូបនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលថា រូបនាងត្រូវបានណែនាំឲ្យនិយាយភូតកុហកសមត្ថកិច្ច។ ការសម្រេចរបស់តុលាការក្នុងការឃុំខ្លួនអ្នកទាំងនោះ ត្រូវបានក្រុមអង្គការសង្គមជាច្រើនថ្កោលទោស និងត្រូវបានបណ្ដាប្រទេសម្ចាស់ជំនួយមួយចំនួនបង្ហាញក្ដីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា៕