ដោយ ទីន ហ្សាការីយ៉ា RFA 2016-07-21
អ្នកស្រាវជ្រាវផ្នែកកិច្ចការបរទេស លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យនាយករដ្ឋមន្ត្រីជប៉ុន ឬមន្ត្រីរដ្ឋាភិបាលជប៉ុន បកស្រាយឡើងវិញថា តើជប៉ុន រិះគន់លោកទាក់ទងនឹងជំហររបស់កម្ពុជា គាំទ្រលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ក្នុងជំនួបក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ (Ulan Bator) ប្រទេសម៉ុងហ្គោលី (Mongolia) ថាពិត ឬមិនពិតនោះ គឺមិនអាចទៅរួចនោះឡើយ។
អ្នកជំនាញខាងកិច្ចការបរទេសពន្យល់ថា ទោះបីជាជប៉ុន មិនបង្ហាញជំហររិះគន់ជាសាធារណៈក៏ដោយ ក៏ជប៉ុន សម្ដែងការមិនពេញចិត្តចំពោះកម្ពុជា ដែលប្រកាសគាំទ្រចិនលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះដែរ។
លោកនាយករដ្ឋមន្ត្រីស្នើសុំឲ្យរដ្ឋាភិបាលជប៉ុន កែតម្រូវឡើងវិញដែលថានាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) រិះគន់រូបលោកអំពីជំហររដ្ឋាភិបាលកម្ពុជា ដែលគាំទ្រចិន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនោះ។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៅថ្ងៃទី២១ កក្កដា ដែលធ្វើឡើងនៅខេត្តបាត់ដំបង។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងជំនួបក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នោះ នាយករដ្ឋមន្ត្រីជប៉ុន គ្មានស្ដីបន្ទោស ឬរិះគន់លោកលើបញ្ហាសមុទ្រចិនខាងត្បូងនេះទេ៖ «សារព័ត៌មានមួយនៅភ្នំពេញដែលមានភាសាខ្មែរផង អង់គ្លេសផង ថា អាបេ ស្ដីបន្ទោសឲ្យលោក ហ៊ុន សែន សុំទោសនៅលើសាកលលោកនេះ គ្មានអ្នកណាស្ដីឲ្យ ហ៊ុន សែន ទេ។ សុំទោសអារឿងស្ដីបន្ទោសនោះអត់ទេ សូម្បីប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា (Barack Obama) មកកម្ពុជា មិនហ៊ានស្ដីឲ្យ ហ៊ុន សែន ផង! ចឹងខ្ញុំមិនមានការឆ្លើយតបអីទេ ទោះបីជា ផៃ ស៊ីផាន ឆ្លើយតបក៏ដោយ តែខ្ញុំមិនឆ្លើយតបទេ ទុកឲ្យ អាបេ ឆ្លើយតប។ ខ្ញុំទុកឲ្យរដ្ឋមន្ត្រីជប៉ុន ឆ្លើយតប ថាតើអត្ថបទនោះត្រឹមត្រូវ ឬមិនត្រូវ?»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីសុំបកស្រាយជុំវិញករណីនេះបាននៅឡើយទេ នៅថ្ងៃទី២១ កក្កដា។
ការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយកាលពីថ្ងៃទី១៩ កក្កដា ដោយស្រង់សេចក្ដីថ្លែងការណ៍របស់ជប៉ុន ថា នាយករដ្ឋមន្ត្រីជប៉ុន ហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជា លើជម្លោះសមុទ្រចិនខាងត្បូង ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិន គួរតែត្រូវបានគោរព។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា «លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានមានប្រសាសន៍ថា នីតិរដ្ឋ គួរតែជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី ដែលមានសារសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពរបស់តំបន់ទាំងមូល ក្នុងនោះរួមមានទាំងប្រទេសជប៉ុន ដែរ។ ហើយសេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តកម្ម បានចូលជាស្ថាពរ និងចងភ្ជាប់កាតព្វកិច្ចសម្រាប់ភាគីទាំងពីរ គួរតែជាមូលដ្ឋានសម្រាប់ការចរចា»។
សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក អាបេ ថា លោកសង្ឃឹមថាប្រទេសចិន និងអាស៊ាន នឹងមានការរីកចម្រើននៅក្នុងការដោះស្រាយជម្លោះនេះ។
ទោះបីជាបែបណាក៏ដោយ អ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេស និងសិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន ពន្យល់ថា ជំហររដ្ឋាភិបាលកម្ពុជា គាំទ្រចិន នោះ គឺធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសជប៉ុន ហើយជប៉ុន សម្ដែងការព្រួយបារម្ភចំពោះបញ្ហានេះ ទោះបីជាជប៉ុន មិនបានស្ដីបន្ទោសឲ្យចំៗក្ដី តែការបង្ហាញក្ដីព្រួយបារម្ភនេះ ជារឿងមួយមិនធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ចំណេញលើកិច្ចការបរទេសនោះឡើយ៖ «យើងត្រូវដឹងថា ជប៉ុន រឿងចឹងៗគាត់អត់និយាយទេ។ ចឹងកាលណាជប៉ុន គាត់និយាយ គាត់សម្ដែងការព្រួយបារម្ភ គឺប៉ះពាល់ដល់ប្រយោជន៍ជប៉ុន ខ្លាំង ហើយជប៉ុន គេជួយយើងច្រើនដែរបន្ទាប់ពីចិន គឺជប៉ុន ជួយយើងច្រើន ហើយកម្ពុជា ត្រូវថ្លឹង បើមិនចឹងទេ អាចឲ្យទំនាក់ទំនងកម្ពុជា ប្រឈមមុខគ្នា។ រឿងថាឲ្យជប៉ុន បកស្រាយ ខ្ញុំមើលទៅថាមិនអាចទៅរួចទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីរំឭកខួប ៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថា កម្ពុជា នឹងប្រឆាំងចំពោះការចេញសេចក្តីថ្លែងការណ៍រួមណាមួយរបស់អាស៊ាន ដែលគាំទ្រសាលដីការបស់តុលាការមជ្ឈត្តកម្ម (Permanent Court of Arbitration) ពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ព្រោះកម្ពុជា ចាត់ទុកថា វាគឺជាការឃុបឃិតនយោបាយដ៏អាក្រក់បំផុត ដែលលទ្ធផលអាចនឹងនាំទៅដល់ការបែកបាក់រវាងប្រទេសអាស៊ានគ្នាឯងផង និងរវាងអាស៊ាន និងចិន ផង។
ទាក់ទងនឹងបញ្ហានេះ លោក ឡុង គឹមឃន បញ្ជាក់ថា ប្រទេសនៅក្នុងអាស៊ានមួយចំនួនទៀត ក៏មិនគាំទ្រចិន ដែរ ដូចជាឡាវ និងថៃ ជាដើម តែគេមិនបង្ហាញជំហរសាធារណៈដូចរដ្ឋាភិបាលកម្ពុជា ទេ ដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ផង និងជប៉ុន ផង ព្រោះជប៉ុន គឺជាសម្ព័ន្ធមិត្តនឹងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ជម្លោះសមុទ្រចិនខាងត្បូងនេះ គឺធ្វើឲ្យជប៉ុន ខាតប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រោះថាសមុទ្រចិនខាងត្បូង គឺជាការដឹកជញ្ជូនឆ្លងកាត់របស់ជប៉ុន ដ៏សំខាន់មួយ។
ក្នុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី នោះ ចិន បានសន្យាផ្ដល់ជំនួយ ៦០០លានដុល្លារសហរដ្ឋអាមេរិកដល់រដ្ឋាភិបាលកម្ពុជា។ ទោះបីជាយ៉ាងនេះក្ដី ជប៉ុន គឺជាប្រទេសបានផ្ដល់ជំនួយឥណទានហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសច្រើនជាងគេបន្ទាប់ពីចិន៕
ហ៊ុន សែន អួតក្អេងក្អាងខ្លួនឯងថា ៈ
គ្មាននរណាម្នាក់ហ៊ានស្តីបន្ទោសឲ្យរូបគាត់បានទេក្នុងលោកនេះ រាប់ទាំងប្រធានាធិបតីអាមេរីកក៏មិនហ៊ានស្តីបន្ទោសឲ្យគាត់ផង រឿងអីដែលជប៉ុនហ៊ានស្តីបន្ទោសឲ្យគាត់ ។
ការថ្លែងអួតអាងបែបនេះបន្ទាប់ពីមានកាសែតក្នុងស្រុកមួយចុះផ្សាយថា ជប៉ុនស្តីបន្ទោសឲ្យកម្ពុជារឿង.......? Hun Sen បានស្នើរឲ្យជប៉ុនជួយបកស្រាយមែនក៏អត់ ? ។
ការប្រើពាក្យថា គ្មាននរណាម្នាក់ហ៊ានស្តីបន្ទោសឲ្យ Hun Sen បានទេក្នុងលោកនេះគឺខុសសច្ចភាព ខុសច្បាប់ភាពជាអ្នកដឹកនាំ ភាពជាមនុស្ស ទាំងស្រុងតែម្តង ព្រោះមនុស្សកើតមកគ្មាននរណាដែលមិនចេះខុស គ្មាននរណាម្នាក់ដែលមិនមានគេស្តីថាទូន្មានប្រៀនប្រដៅឲ្យនោះទេ រាប់ទាំងព្រះពុទ្ធក៏គង់មានគេស្តីថាឲ្យព្រះពុទ្ធផងដែរ ។
១. ក្នុងគ្រួសារម្តាយឪពុកស្តីថា ឲ្យកូន
២. ក្នុងសាលារៀន លោកគ្រូអ្នកគ្រូស្តីថាទូន្មានប្រៀនប្រដៅដល់សិស្ស
៣. ក្នុងការងារចៅហ្វាយនាយស្តីថា ឲ្យកម្មករ បុគ្គលិក
៤. អ្នកដឹកនាំប្រទេសជាតិ ប្រជាពលរដ្ឋទូទាំងប្រទេសមានសិទ្ធិស្តីបន្ទោសថាឲ្យនាយករដ្ឋមន្ត្រី
៥. ក្នុងនាមជាមនុស្សដូចគ្នា ជនជាតិណា ប្រទេសណាក៏ដោយបើយើងធ្វើខុស ជនជាតិនោះ ប្រទេសនោះ គេក៏មានសិទ្ធិស្តីបន្ទោសថាឲ្យយើងបានដែរ ចុះហេតុអីបានជាក្នុងលោកនេះមានតែនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគាត់ដែលមិនចេះខុស មិនស្តាប់អ្នកដទៃទូន្មានប្រៀនប្រដៅនិងខ្លាំងជាងគេលើពិភពលោកដល់ថ្នាក់គ្មាននរណាម្នាក់ហ៊ានស្តីថា ឲ្យគាត់បានទេ តើរាប់ទាំងម្តាយឪពុកគាត់មែនទេដែលមិនហ៊ានស្តីថា ឲ្យគាត់ ??? ។ No One Perfect
Ven. Luon Sovath | ២១ កក្កដា ២០១៦
Image may be NSFW.
Clik here to view.
