ដោយ ទីន ហ្សាការីយ៉ា RFA 2016-05-05
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ បានអញ្ជើញក្រុមគ្រួសារមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងក្រុមគ្រួសារអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងជាប់ពន្ធនាគារ និងមន្ត្រីអង្គការសង្គមស៊ីវិល និងអង្គទូតប្រទេសមហាអំណាចផ្សេងទៀត ចូលរួមទទួលទានអាហារនៅគេហដ្ឋានឯកអគ្គរដ្ឋទូតនៅក្បែរវិមានឯករាជ្យ កាលពីរាត្រីថ្ងៃទី៤ ខែឧសភា។
ឯកអគ្គរាជទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) លើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកដែលជាប់គុកទាំងនោះឲ្យរឹងប៉ឹងឡើង។ លោកបង្ហាញជំហរគាំទ្រសកម្មភាពអង្គការសង្គមស៊ីវិលទាំងអស់នៅកម្ពុជា ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួន និងជំរុញឲ្យម្ចាស់ជំនួយផ្ដល់ជំនួយបន្ថែមទៀតដល់អង្គការសង្គមស៊ីវិលទាំងនេះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ដើម្បីបញ្ជាក់បន្ថែមទៀតជុំវិញព័ត៌មាននៃការជួបជុំគ្នានេះដូចតទៅ៖