Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-05-05
សមត្ថកិច្ចខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត អះអាងថា នគរបាលស្រុកអារញ្ញ បានបញ្ជូនសំណុំរឿងបុរសជនជាតិថៃ ៣នាក់ ដែលបានចាប់ស្ត្រីអាជីវកខ្មែរម្នាក់លក់ភេសជ្ជៈនៅផ្សាររ៉ុងក្លឿ ដាក់រថយន្តនាំទៅបង្ខាំងរំលោភបូកនោះ បញ្ជូនទៅសាលាដំបូងខេត្តស្រះកែវ ប្រទេសថៃ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែអង្គការសង្គមស៊ីវិលដែលបានតាមដានករណីនេះ កំពុងព្រួយបារម្ភខ្លាចសមត្ថកិច្ចមិនបានរកយុត្តិធម៌ជូនជនរងគ្រោះទៅតាមនីតិវិធី។
ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា ឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្ដីស្ត្រីរងគ្រោះភ្លាម នគរបាលរដ្ឋបាលប៉ុស្តិ៍ខ្លងលឹក ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះតាមរកចាប់បុរសជនជាតិថៃ ចំនួន ៣នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែង នៅខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី៤ ខែឧសភា។
លោកអះអាងថា ស្ត្រីរងគ្រោះឈ្មោះ ស.ខ អាយុ ២៧ឆ្នាំ មានស្វាមី និងមានកូនមួយអាយុ ៦ខួប រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបន្ថែមថា នាងបានរៀបរាប់ប្រាប់សមត្ថកិច្ចថៃថា ជនសង្ស័យមានគ្នាចំនួន ៣នាក់ បានចាប់បង្ខំរូបនាងនៅពេលកំពុងលក់ដូរនៅផ្សាររ៉ុងក្លឿ ដាក់រថយន្តដឹកយកនៅផ្ទះសំណាក់ ហើយរំលោភបូកម្ដងម្នាក់។ ប៉ុន្តែលោកថា ជនសង្ស័យបានឆ្លើយបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា រូបគេនិងនាងបានមានទំនាក់ទំនងស្នេហាគ្នាដោយពុំមានការបង្ខិតបង្ខំឡើយ។ ទោះយ៉ាងនេះក្ដី លោកអះអាងថា នគរបាលថៃ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដោះស្រាយតាមនីតិវិធី៖ «បាទ! ខាងសមត្ថកិច្ចថៃ គេចាត់ការឲ្យហើយ។ ចំណែកសមត្ថកិច្ចខ្មែរយើងកំពុងតាមដានមើល ថា តើគេចាត់ការយ៉ាងណា?»។
ទាក់នឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស ជុំ សុន្ទរី មានប្រសាសន៍ថា ខាងនារីរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន ៥សែនបាត ឬប្រមាណ ១,៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿង៖ «ប្រាំសែនបាតបើសិនជនល្មើសយល់ព្រមតាមជនរងគ្រោះ នោះអាចដោះស្រាយគ្នាក្រៅតុលាការ ពីព្រោះវាការព្រមព្រៀងគ្នាទៅវិញទៅមក។ ប៉ុន្តែក្នុងករណីដែលជនល្មើសមិនសងជំងឺចិត្តតាមការទាមទារ ជនរងគ្រោះទេ គឺប៉ូលិសនឹងបញ្ជូនសំណុំរឿងទៅតុលាការ»។
ទោះបីជាយ៉ាងណាក៏ដោយចុះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ករណីនេះជាអំពើព្រៃផ្សៃមកលើស្ត្រីខ្មែរដែលអាជ្ញាធរពាក់ព័ន្ធត្រូវជំរុញឲ្យសមត្ថកិច្ចថៃ ផ្ដន្ទាទោសជនល្មើសទាំងសំណងជំងឺចិត្ត និងផ្លូវច្បាប់។
លោក ស៊ុំ ច័ន្ទគា កំពុងព្រួយបារម្ភខ្លាចសមត្ថកិច្ចថៃ ផ្អឹបសំណុំរឿងនេះទុកចោល ដោយពុំបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «អ៊ីចឹងសមត្ថកិច្ចគួរតែខំប្រឹងប្រែងធ្វើការងារនេះឲ្យបានជោគជ័យ ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌»។
របាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក បង្ហាញថា ចាប់តាំងឆ្នាំ២០១៤ មក ករណីជនជាតិថៃ ធ្វើទារុកម្មមកលើស្ត្រីខ្មែរចំនួន ៣លើកមកហើយ គឺនៅឆ្នាំ២០១៤ នារីខ្មែរម្នាក់ត្រូវបានថៅកែកាស៊ីណូជនជាតិថៃ នៅទីក្រុងបាងកក វាយធ្វើបាបសម្រាតខោអាវ បង្ខាំងនៅក្នុងបន្ទប់។ករណីមួយទៀត នៅឆ្នាំ២០១៥ កូនថៅកែសំណងខេត្តស្រះកែវ បានចាប់រំលោភក្មេងស្រីអាយុ ១៥ឆ្នាំយ៉ាងព្រៃផ្សៃ និងករណីចុងក្រោយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បុរសជនជាតិថៃ ៣នាក់ចាប់ស្ត្រីខ្មែរលក់ភេសជ្ជៈផ្សាររ៉ុងក្លឿ ទៅរំលោភបូកនៅក្នុងផ្ទះសំណាក់ខេត្តស្រះកែវ។ របាយការណ៍ឲ្យដឹងទៀតថា បញ្ហាទាំងអស់នេះ សមត្ថកិច្ចថៃ នៅពុំទាន់ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះខ្មែរនៅឡើយ៕