ពិធីដង្ហែរសពវីរបុរសខ្មែរ វីរបណ្ឌិត កែម ឡី នៅថ្ងៃ២៤កក្កដា២០១៦ មានមហាជនចូលរួមយ៉ាងច្រើនកុះករប្រមាណជា២លាននាក់ ។ សពត្រូវបានដង្ហែរចេញពីវត្តពោធិយារាម ហៅវត្តចាស់ ជ្រោយចង្វាក្រុងភ្នំពេញចាកចេញទៅទីបញ្ចុះសពលើទឹកដីភូមិកំណើត ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្បួនដង្ហែរសពចាកចេញពីម៉ោងជាង៧ព្រឹកតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវសហព័ន្ធរុស្សី ដល់រង្វង់មូលចោមចៅ ចេញទៅផ្លូវជាតិលេខ៣ ។ ~Ven. Luon Sovath
↧