Image may be NSFW.
Clik here to view.
ដោយ ថា កិត្យា RFA 2016-07-26
អាជ្ញាធរកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញានៃភាពលំបាកបន្តិចម្តងៗជុំវិញការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយមកដល់ពេលនេះ អាជ្ញាធរគ្មានតម្រុយបន្ថែមទៀតទេនៅក្នុងសំណុំរឿងនេះ។ រីឯបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ក៏ចាប់ផ្តើមអស់សង្ឃឹមពីការទទួលបានយុត្តិធម៌។ ពួកគេថា សមត្ថកិច្ចអាចស្វែងរកការពិតឃើញ ប្រសិនបើមានឆន្ទៈពិតប្រាកដ។
គិតមកដល់ពេលនេះ ឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីនៅកម្ពុជា មានរយៈពេលជាងកន្លះខែហើយ នៅឡើយតែយុត្តិធម៌ដែលក្រុមគ្រួសារ និងមជ្ឈដ្ឋានទូទៅកំពុងរង់ចាំមើលយ៉ាងអន្ទះសា ថាតើយុត្តិធម៌នឹងអាចមានដែរឬទេ ឬក៏ត្រូវក្លាយជាសពអយុត្តិធម៌ដូចជាសពអ្នកការពារព្រៃឈើ អ្នកការពារកម្មករ ព្រះសង្ឃ និងអ្នកសិល្បៈល្បីៗដទៃទៀត?
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចជំនាញកំពុងបន្តបេសកកម្មស្រាវជ្រាវឲ្យអស់លទ្ធភាព ដើម្បីបង្ហាញការពិត ថាតើមានអ្វីនៅពីក្រោយខ្នងសំណុំរឿងឃាតកម្មដ៏សាហាវនេះ ព្រោះលោកក៏មិនជឿថា ផ្ដើមចេញពីជំពាក់លុយ ៣ពាន់ដុល្លារមិនសងនោះឡើយ៖ «ពូមិនទាន់បានព័ត៌មានអីថ្មីពីខាងជំនាញយើងទេ ប៉ុន្តែពូគ្រាន់តែដឹងថា ជនដៃដល់វារឹងក្បាល វាមិនព្រមឆ្លើយអ្វីទាំងអស់ រហូតវាឆ្លើយថាមិនស្គាល់ម្តាយវាទៀតផង។ វាមានភាពរឹងរូសក្នុងការបង្ហាញការពិតដល់សមត្ថកិច្ចរបស់យើង។ នេះជាការលំបាកមួយដែលយើងកំពុងតែខិតខំរកបន្ថែមទៀត»។
លោក ខៀវ សុភ័គ បន្ថែមថា បើទោះបីជាការស្រាវជ្រាវត្រូវអូសបន្លាយពេលយូរ ឬគ្មានលទ្ធភាពស្រាវជ្រាវរកឃើញការពិតក្តី ក៏ច្បាប់របស់កម្ពុជា មិនអនុញ្ញាតឲ្យមានការចូលរួមស៊ើបអង្កេតពីក្រុមណាមួយក្រៅតែពីសមត្ថកិច្ចរបស់កម្ពុជា ឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ថា ការបង្ហាញសញ្ញានៃភាពលំបាកបន្តិចម្តងៗរបស់អាជ្ញាធរនេះ ហាក់ដូចជាបង្ហាញពីអសមត្ថភាព និងគ្មានឆន្ទៈ។ លោកបន្ថែមថា បើយោងទៅលើសម្ភារៈភស្តុតាងជាមូលដ្ឋាន ដូចជាមិនពិបាកឡើយ ព្រោះឃាតកម្មនេះកើតឡើងនៅក្នុងហាងស្តារម៉ាត (Star Mart) កណ្ដាលទីក្រុងភ្នំពេញ ដែលមានកាមេរ៉ាសុវត្ថិភាពទាំងក្នុង ក្រៅ និងជ្រុងផ្សេងៗទៀត។ លើសពីនេះ ក៏មានមនុស្សចេញចូលច្រើនអាចធ្វើជាសាក្សីខុសឆ្ងាយពីករណីឃាតកម្មលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដែលគេបាញ់ប្រហារក្នុងព្រៃ៖ «បើយោងទៅលើទីតាំងនៃអំពើឃាតកម្ម ខ្ញុំយល់ថាវាមិនលំបាករកទេ។ យើងមិនចាំពឹងផ្អែកតែលើឃាតកនោះទេ បើឃាតកឆ្លើយបែបនេះ យើងត្រូវពិនិត្យមើលទៅលើអ្វីដែលជាភស្តុតាងផ្សេងទៀត។ ហើយបើខ្លួនជួបការលំបាកបែបនេះ ម្ដេចអាជ្ញាធរមិនរកអ្នកជំនាញស៊ើបអង្កេតខាងបទល្មើសឧក្រិដ្ឋបែបហ្នឹងផ្សេងទៀត។ ខ្ញុំយល់ថា បើសមត្ថកិច្ចមានសុឆន្ទៈ អាចសុំទៅបណ្ដាប្រទេសជាមិត្តនោះ ច្បាស់ជាគេជួយ»។
លោក អេង ឆៃអ៊ាង បន្តថា ប្រសិនបើយុត្តិធម៌មិនមាននៅពេលនេះទេ មានតែរង់ចាំការផ្លាស់ប្ដូរអំណាចគ្រប់គ្រងតាមរយៈការបោះឆ្នោតនាពេលខាងមុខ។
ចំពោះបញ្ហាវីដេអូកាមេរ៉ាសុវត្ថិភាពនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា អាជ្ញាធរមិនទាន់បញ្ចេញភ្លាមៗតាមការទាមទារនោះទេ ព្រោះត្រូវទុកបម្រើការស៊ើបអង្កេតបន្តទៀត។ លោក ខៀវ សុភ័គ ក៏បដិសេធថា រដ្ឋាភិបាល និងអាជ្ញាធរ មិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក កែម ឡី នោះទេ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ជឿថា សមត្ថកិច្ចកម្ពុជា មានសមត្ថភាពខ្ពស់ក្នុងការស្វែងរកការពិតនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ប្រសិនបើមានឆន្ទៈពិតប្រាកដ ហើយមិនមានអ្វីអាថ៌កំបាំងនៅពីក្រោយ៖ «ខ្ញុំសង្ឃឹមថា ករណីនេះ សមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវ ហើយអាចចាប់ឃាតកពិត អ្នកសមគំនិត ក៏ដូចជាអ្នកនៅពីក្រោយខ្នង ទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ បើមិនអ៊ីចឹងទេ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ នឹងចោទថាការបាញ់សម្លាប់លោក កែម ឡី គឺជារឿងនយោបាយ»។
លោក អំ សំអាត យល់ថា ប្រសិនបើសមត្ថកិច្ចកម្ពុជា រកមិនឃើញតម្រុយណាផ្សេងនោះទេ គួរតែមានកិច្ចសហការជាមួយក្រុមអ្នកជំនាញស៊ើបអង្កេតផ្សេងទៀត ដូចជាភ្នាក់ងារ អេហ្វ.ប៊ី.អាយ (FBI) ជាដើម ដើម្បីបង្ហាញសាធារណជនថា ខ្លួនពិតជាមានឆន្ទៈធ្វើរឿងនេះ។
សពលោកបណ្ឌិត កែម ឡី អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយ ត្រូវបានក្រុមគ្រួសារបញ្ចុះកាលពីថ្ងៃទី២៥ ខែកក្កដា នៅស្រុកកំណើតរបស់លោក ឋិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពីដង្ហែចេញពីរាជធានីភ្នំពេញអមដោយអ្នកចូលរួមប្រមាណ ២លាននាក់៕