Image may be NSFW.
Clik here to view.
ដោយ មួង ណារ៉ែត RFA 2016-07-28
ពលរដ្ឋខ្មែរ-អាមេរិកាំង និងស្ថាប័នអន្តរជាតិល្បីៗមួយចំនួន ស្នើឲ្យកម្ពុជា រៀបចំការបោះឆ្នោតនៅកម្ពុជា ត្រូវប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយបើកទូលាយឲ្យសហគមន៍អន្តរជាតិ ព្រមទាំងពលរដ្ឋខ្មែរខ្លួនឯងចូលរួមអង្កេតការណ៍បោះឆ្នោតដោយផ្ទាល់ផងដែរ។
ការស្នើនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាមួយស្ដីពីកម្ពុជា កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) អ្នកយកចិត្តទុកដាក់ស្ថានការណ៍ស្រុកខ្មែរ និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ពេលសង្គ្រាមរលត់ទៅ (When the War was over)” ជាវាគ្មិនសំខាន់មួយរូបនៃវេទិកានោះ ស្នើឲ្យសហគមន៍អន្តរជាតិកុំនៅស្ងៀមស្ងាត់ឲ្យសោះចំពោះស្ថានភាពប្រជាធិបតេយ្យកម្ពុជា បច្ចុប្បន្ននេះ ដែលអ្នកស្រីមើលឃើញថា កំពុងមានភាពរង្គោះរង្គើខ្លាំង។
ភាពរង្គោះរង្គើក្នុងសង្គមខ្មែរដែលធ្វើឲ្យអ្នកស្រី អេលីហ្សាប៊ែត បេគឃើរ និងស្ថាប័នអន្តរជាតិដទៃទៀតកំពុងមានក្តីព្រួយបារម្ភជាខ្លាំងនោះ គឺការធ្វើទុក្ខបុកម្នេញមកលើបក្សប្រឆាំង និងអ្នកហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល ជាពិសេសការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីពេលថ្មីៗនេះ។
អ្នកស្រីយល់ឃើញថា បញ្ហាទាំងអស់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ។ អ្នកស្រីយល់ឃើញទៀតថា ឥទ្ធិពលនៃសហគមន៍អន្តរជាតិ ពិតជាសំខាន់ណាស់ក្នុងការជួយដោះបញ្ហាដ៏ចម្រូងចម្រាសនៅប្រទេសកម្ពុជា បាន៖ «សហគមន៍អន្តរជាតិមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងរឿងនេះ។ តួនាទីទីមួយ គឺពួកគេត្រូវហ៊ានថាភ្លាមៗពេលឃើញមានបញ្ហា។ តួនាទីទីពីរ គឺត្រូវចូលរួមអង្កេតការណ៍បោះឆ្នោតដោយផ្ទាល់។ ទីបី ប្រជាពលរដ្ឋកម្ពុជា ខ្លួនឯង ត្រូវចេះទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានភាពឯករាជ្យ និងតម្លាភាព។ ពលរដ្ឋខ្មែរត្រូវចេះពឹងពាក់អង្គការសង្គមស៊ីវិល ឲ្យជួយពាំនាំកង្វល់ពួកគាត់»។
អ្នកស្រីថ្លែងបែបនេះនៅក្នុងវេទិកាពិភាក្សាមួយស្ដីពីកម្ពុជា នៅឯអង្គការមូលនិធិកេរដំណែលអន្តរជាតិ (Heritage Foundation) ក្នុងរដ្ឋធានីវ៉ាស៊ីនតុន។
នៅក្នុងឱកាសនោះដែរ ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ឈ្មោះ លោក ព្រហ្ម សៅរ៍នរ៉ា ប្រធានក្រុមប្រឹក្សាអង្គការសម្ព័ន្ធខ្មែរ-អាមេរិកាំង ដែលចូលរួមក្នុងកិច្ចពិភាក្សានេះ បានយល់ស្របថា សហគមន៍អន្តរជាតិពិតជាមានចំណែកសំខាន់ក្នុងកិច្ចការបោះឆ្នោតនេះ។ លោកយល់ថា បេសកកម្មរបស់អ៊ុនតាក់ (UNTAC) មិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ អង្គការសហប្រជាជាតិ ត្រូវបញ្ជូនទាហានមួកខៀវមកកម្ពុជា ម្តងទៀត ដើម្បីជួយអង្កេតការណ៍បោះឆ្នោត៖ «យើងស្នើឲ្យមានកងរក្សាសន្តិភាពដូចកាលសម័យអ៊ុនតាក់ ដើម្បីដាក់ពង្រាយ ២០០នាក់តាមខេត្តមួយៗឲ្យបានគ្រប់ទាំង ២៥ខេត្ត-ក្រុង ទើបអាចធានាដំណើរការបោះឆ្នោតត្រឹមត្រូវបាន»។
កិច្ចប្រជុំនៅអង្គការមូលនិធិកេរដំណែល (The Heritage Foundation) ក្នុងរដ្ឋធានីវ៉ាស៊ីនតុន កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែកក្កដា នេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាបញ្ហានៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វាគ្មិនសំខាន់ៗរួមមាន អ្នកស្រី បេគឃើរ ជាអ្នករាយការណ៍ព័ត៌មានឲ្យកាសែត ញីវយ៉ក ថែមស៍ (New York Times) ប្រចាំកម្ពុជា និងជានិពន្ធនាយកជាន់ខ្ពស់ផ្នែកបរទេសប្រចាំសារព័ត៌មាន អិន.ភី.អ (NPR) លោក វ៉លធើ ឡមែន (Walter Lohman) និងលោក សែម ឡាហ៊ុត (Sam Lahood) នាយក និងនាយករងប្រចាំតំបន់នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ អាយ.អ.អាយ (IRI) រួមជាមួយអ្នកចូលរួមជាពលរដ្ឋខ្មែរ-អាមេរិកាំងទាំងអស់ប្រហែល ៥០នាក់៕