Image may be NSFW.
Clik here to view.
ដោយ ខែ សុណង RFA 2016-07-28
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្ដឹងចោទដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។ សវនាការជំនុំជម្រះដោយកំបាំងមុខ បានធ្វើឡើងរួចរាល់ជាស្ថាពរ ដោយពិន័យលោក សម រង្ស៊ី អោយបង់ប្រាក់រាប់លានរៀល។
សវនាការកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ពីលោក សម រង្ស៊ី ចំនួន ១០លានរៀលចូលថវិការដ្ឋ និងសំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀលពីបទបរិហារកេរ្តិ៍។
សំណុំរឿងប្ដឹងផ្ដល់បទបរិហារកេរ្តិ៍ជាសាធារណៈនេះ គឺត្រូវបានលោក គី តិច មេធាវីលោក ហេង សំរិន ប្រធានរដ្ឋសភាបានប្ដឹងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ២០១៥ ថា របបកើតឡើងក្រោយថ្ងៃ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្ដម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា សវនាការនេះដឹកនាំដោយចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។
សវនាការនេះពុំមានវត្តមានលោក សម រង្ស៊ី និងមេធាវីរបស់លោកនោះទេ ប៉ុន្តែលោក គី តិច មេធាវីតំណាងលោក ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញខ្លួន។
ទាក់ទងការសម្រេចសេចក្ដីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុកថា ការសម្រេចសេចក្ដីនៅពេលនេះគឺជារឿងនយោបាយដែលគណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ និងមិនភ័យព្រួយឡើយ៖ «លោក សម រង្ស៊ី គាត់អត់បានទៅពឹងពាក់មេធាវីណាដើម្បីទៅការពារ ព្រោះគាត់ដឹងថា ជារឿងនយោបាយ»។
លោក សម រង្ស៊ី កំពុងនិទ្ទេសខ្លួនទៅប្រទេសបារាំង ដោយសារលោកកំពុងរងការប្ដឹងផ្ដល់ និងជាប់បណ្ដឹងជាច្រើននៅតុលាការ ដែលលោក សម រង្ស៊ី ខ្លួនឯងយល់ថា តុលាការកម្ពុជា មិនមានឯករាជភាព និងស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច។
ចំណែកអ្នកច្បាប់ធ្លាប់លើកឡើងថា បើមានការកាត់ទោសព្រះមហាក្សត្រ សីហនុ ក្នុងរបបគ្រប់គ្រងរបស់លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយមិនខុសទេ តែបើគ្មានការកាត់ទោសទេ លោក សម រង្ស៊ី គួរពន្យល់ឲ្យបានច្បាស់ថា លោកបានពាក្យសម្ដីនេះមកពីណា។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកគ្រាន់តែនិយាយតាមសម្ដេច ព្រះនរោត្តម សីហនុ ប៉ុណ្ណោះ៕