Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​វ៉ៃ​តំណាងរាស្ត្រ​ ១៦ ​នាក់​មាន​តែ​ ៣ នាក់​ប្រឈម​ការ​កាត់​ទោស

Image may be NSFW.
Clik here to view.


Shaun Turton and ម៉ិច ដារ៉ា ភ្នំពេញប៉ុស្តិ៍ Thu, 5 May 2016

ភ្នំពេញៈ ខណៈ​បុរស​បី​នាក់​ត្រូវ​ប្រឈម​មុខ​​នឹង​តុលាការ​កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​មេសា​ពាក់ព័ន្ធ​នឹង​ករណី​វាយ​ប្រហារ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​តំណាងរាស្រ្ត​​គណបក្ស​ប្រឆាំង​ពីរ​រូប​នៅ​ខាង​ក្រៅ​រដ្ឋសភា​កាលពី​ឆ្នាំ​មុន​ឯកសារ​ផ្លូវការ​បាន​បញ្ជាក់​ថា​ចុង​ចោទ​​គឺជា​សមាជិក​​នៃ​កង​អង្គរក្ស​​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ភ័ស្តុតាង​បន្ថែម​​បង្ហាញ​​នូវ​ការ​ពាក់ព័ន្ធ​ដោយ​​កង​​អង្គរក្ស​នេះ​។

ម៉ៅ ហឿង អាយុ ៣៤ ឆ្នាំ សូត វន្នី អាយុ​ ៤៥ ឆ្នាំ ឆាយ សារិទ្ធ អាយុ ៣៣ ឆ្នាំ​ត្រូវ​បាន​នាំ​ចូល​​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា​ពី​បទ​បង្ក​​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​​ការ​វាយប្រហារ​ទៅ​​លើ​​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​២ ​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​ថ្ងៃ​ទី​ ២៦ តុលា​​ ឆ្នាំ ២០១៥​។

ខណៈ​កាលពី​ពេល​មុន​គ្រាន់តែ​​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា «​ទាហាន​» ​ហើយ​បើ​ទោះ​ជា​កងអង្គរក្ស​បាន​​បង្ហាញ​យ៉ាង​ច្បាស់​មិន​ទទួល​ស្គាល់​ពួកគេ​​ក៏ដោយ ក៏​ឯកសារ​ផ្លូវការ​ដែល​ចុះ​ហត្ថលេខា​ដោយ​​អាជ្ញាធរ​ និង​ឃើញ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​បង្ហាញ​ថា​បុរស​ទាំង​បី​នាក់​នេះ​គឺជា​សមាជិក​ «​កងអង្គរក្ស​»។

នៅពេល​ទាក់ទង​កាលពី​ថ្ងៃ​ទី​ ២៧ ​ខែ​មេសា​ប្រធាន​កងអង្គរក្ស​លោក​ឧត្តម​សេនីយ៍ឯក ហ៊ីង ប៊ុនហៀង ពី​ដំបូង​បាន​ថ្លែង​​ជា​ដដែលៗ​បដិសេធ​​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​ពី​កងអង្គរក្ស​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​ជម្រាប​ថា​បាន​ឃើញ​ឯកសារ​ដែល​បញ្ជាក់​អំពី​អង្គភាព​របស់​បុរស​ទាំង​បី​​នាក់​នោះ​លោក​​បាន​ប្រាប់​អ្នក​កាសែត​ថា «​​កុំ​បំផ្លើស​» ពី​មុន​ពេល​​លោក​​​លើក​មូលហេតុ​ចំពោះ​ទង្វើ​របស់​ជនសង្ស័យ​​ទាំង​បី​នាក់​នោះ​ថា​ដោយសារ​មាន​ការ​​វាយប្រហារ​​ពាក្យ​សម្តី​ដោយ​​ជនរងគ្រោះ​។

Image may be NSFW.
Clik here to view.
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក​ ញ៉យ ចំរើន ត្រូវ​មនុស្ស​មួយ​ក្រុម​ព័ទ្ធ​វ៉ៃ​ពេល​ចេញ​ពី​ប្រជុំ​រដ្ឋសភា​។ រូបថត ហ្វេសប៊ុក


លោក ប៊ុនហៀង បាន​ថ្លែង​ថា​៖ «​​ពួកគេ​ឈឺចាប់... ​តំណាងរាស្រ្ត​​បាន​​ជេរ​ថ្នាក់ដឹកនាំ​គណបក្ស​របស់​ពួកគេ​»។ «​.... ​វា​ជា​សិទ្ធិ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ទៅ​វិញ​ទៅ​មក​»។

ខណៈ​មាន​បុរស​តែ​បី​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ការ​វាយប្រហារ​​នេះ​រូបភាព​វីដេអូ​នៃ​ការ​វាយប្រហារ​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​​ដល់​ ១៦ ​នាក់​​បាន​វាយប្រហារ​ទាត់​ធាក់​ទៅ​លើ​តំណាង​រាស្រ្ត​​​បន្ទាប់​ពី​​តំណាងរាស្រ្ត​ត្រូវ​បាន​អូស​​ចេញ​ពី​​ឡាន​នៅ​ខាង​ក្រៅ​រដ្ឋសភា។

Content image - Phnom Penh Post
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ​កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា​​បាន​ច្រាន​ចោល​​ចំពោះ​សំណួរ​អំពី​​ជនសង្ស័យ​​ដទៃៗ​ទៀត​។ «អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា​យើង​បាន​​បញ្ជូន​របាយការណ៍​​សំណុំ​​រឿង​នេះ​ទៅ​តុលាការ​ហើយ​យើង​មាន​ជនល្មើស​បី​នាក់​​ដែល​មក​សារភាព​»។ «​រហូត​មក​ដល់​ពេល​នេះ​តុលាការ​​មិន​បាន​បញ្ជា​ឲ្យ​ក្រសួង​ធ្វើ​អ្វី​ផ្សេង​ទៀត​ទេ​»។

ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​សង្កេតការណ៍​បរទេស​ម្នាក់​ដែល​ធ្វើការ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​តាមដាន​សំណុំ​រឿង​នេះ​បាន​ថ្លែង​ថា​វា​មាន​ការ​ងឿង​ឆ្ងល់​ថា​តើ​​អ្នក​វាយប្រហារ​ច្រើន​ជាង​នេះ​នឹង​ត្រូវ​នាំ​យក​ទៅ​កាត់​ទោស​​ឬ​អត់? ពួកគេ​បាន​ថ្លែង​ថា​៖ «​មន្រ្តី​រដ្ឋាភិបាល​ពេញ​ចិត្ត​ដែល​នេះ​ជា​សំណុំ​រឿង​បិទ​ពួកគេ​មាន​ជន​សង្ស័យ​បី​នាក់​»។

នៅ​ជិត​ទន្លេ​បាសាក់​​ក្នុង​ក្រុង​​តាខ្មៅ ខេត្ត​កណ្តាល​គឺជា​មូលដ្ឋាន​មួយ​ដែល​ប្រើប្រាស់​ដោយ​​កងអង្គរក្ស​របស់​លោក​​នាយក​រដ្ឋមន្រ្តី​។ ​បើ​តាម​ម្ចាស់​ក្រុមហ៊ុន​ជួល​រថយន្ត​ដែល​សម្ភាស​ដោយ​វិទ្យុ​អាស៊ីសេរី​បាន​ឲ្យ​ដឹង​ថា​វា​គឺ​ពី​ទី​នេះ​ដែល​បុរស​ទាំង​នោះ​ត្រូវ​បាន​ដឹក​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​វាយប្រហារ​។

រូបថត​ថ្មី​មួយ​ដែល​​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បន្ទាប់​ពី​នោះ​បង្ហាញ​ថា​មាន​បុរស​ប្រហែល​ ៣០ ​នាក់​នៅក្នុង​ផ្លូវ​ចូល​មូលដ្ឋាន​នេះ​។ មនុស្ស​ជាង ១០ ​នាក់​កំពុង​រង់ចាំ​នៅ​ខាង​ក្រោយ​​រថយន្ត​ពណ៌​ខៀវ​រីឯ​អ្នក​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ឡាន​វ៉ែន​។ វីដេអូ​បង្ហាញ​បុរស​ម្នាក់​ដែល​ស្លៀកពាក់​​ដូច​គ្នា​បាន​ចូលរួម​នៅ​ក្នុង​ជម្លោះ​នោះ​ដោយ​ទាញ​លោក ចំរើន ពី​រថយន្ត​ត្រូវ​​គេ​ជឿ​ថា​ជា​ជនសង្ស័យ​ឈ្មោះ​ ម៉ៅ ហឿង ​ដែល​បាន​វាយ​ចុង​ក្រោយ​គេ​ទៅ​លើ​តំណាង​រាស្រ្ត​​​ដែល​​ដួល​នៅ​នឹង​ដី​។ បុរស​នោះ​បន្ទាប់​មក​​បាន​ចាប់​ផ្តើម​យក​ទូរស័ព្ទ​​​មក​តេ​។

លោក Phil Robertson ​អនុប្រធាន​អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា​៖ «​​ច្បាស់​ណាស់​អ្នក​វាយប្រហារ​មួយ​ចំនួន​សម្រប​​សម្រួល​​​ដោយ​​អាយកូម និង​ទូរស័ព្ទ​ដៃ​ជាមួយ​មនុស្ស​ដែល​មិន​ស្ថិត​នៅ​ក្នុង​កន្លែង​តវ៉ា​»។

នៅ​យប់​មុន​ការ​វាយប្រហារ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បន្ទាប់​ពី​​​ជួប​ការ​តវ៉ា​​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ទៅ​ប្រទេស​បារាំង​បាន​ព្រលយ​​​អំពី​បាតុកម្ម​តបត​​ដែល​នឹង​កើតឡើង​នៅ​កម្ពុជា​។ មនុស្ស​ប្រហែល ​២០០០​ នាក់​​បាន​នាំ​គ្នា​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ២៦ តុលា និង​បាន​ទាមទារ​ឲ្យ​បណ្តេញ​លោក កឹម សុខា ចេញ​ពី​​តំណែង​អនុប្រធាន​ទី​ ១ ​រដ្ឋសភា​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​លេង កុំ​ខឹង​ប្រសិន​បើ​អ្នក​ខឹង​ កុំ​លេង​ប្រសិន​បើ​ថ្ងៃ​ស្អែក​ ពួកគេ​លេង​នៅ​​ភ្នំពេញ កុំ​ខឹង​ពួកគេ​»។

វា​គឺ​ដោយសារ​តែ​បាតុកម្ម​តបត​ដែល​ធ្វើ​ឲ្យ​មាន​ការ​វាយប្រហារ​ទៅ​លើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​នាយក​រដ្ឋមន្រ្តី និង​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​ដទៃ​ទៀត​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​​នេះ​យ៉ាង​ឆាប់​រហ័ស​ហើយ​បាន​ប្រកាស​ថា​បាតុកម្ម​ដែល​ជា​ការ​សម្តែង​នូវ​ «ឆន្ទៈ​របស់​ប្រជាជន» មិន​ជាប់​ពាក់ព័ន្ធ​នឹង​​អំពើ​ហិង្សា​​​នេះទេ​​។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ផ្សាយ​ថា ​ប្រធាន​កិត្តិយស​នៃ​ក្រុម​​យុវជន​ដែល​​បាន​ដឹកនាំ​ការ​​តវ៉ា​គឺ​សហព័ន្ធ​យុវជន​សេនានាគ​ដែល​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រជាជន (YFS) គឺ​លោក​ឧត្តមសេនីយ៍​ត្រី ឌៀង សារុន ដែល​ជា​មេបញ្ជាការ​រង​នៃ​​អង្គភាព​អង្គរក្ស។ ​​មេបញ្ជាការ​ជាន់​ខ្ពស់​​រូប​នេះ​ដែល​​មិន​អាច​​ទាក់ទង​សុំ​​ការអត្ថាធិប្បាយ​បាន​កាលពី​ថ្ងៃ​ទី​ ២៧ ​ខែ​មេសា​គឺជា​ប្រធាន​​មូលដ្ឋាន​នៅ​ក្រុង​តាខ្មៅ​​ផង​ដែរ​ដែល​គេ​ស្គាល់​ថា​ជា​មូលដ្ឋាន​ពោងលឿង​ដែល​គេ​បាន​ថតរូប​ទាហាន​កំពុង​ឡើង​​លើ​ឡាន​។

ម្ចាស់​សេវា​រថយន្ត​ជួល​ដែល​បាន​​សម្ភាស​ដោយ​វិទ្យុ​អាស៊ី​សេរី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​បាន​បាន​​ឲ្យ​ដឹង​ថា​គាត់​បាន​ជួល​រថយន្ត​ចំនួន ១០ គ្រឿង​ក្នុង​តម្លៃ ៤០ ដុល្លារ​ក្នុង​មួយ​គ្រឿង​ដើម្បី​ដឹក​បុរស​ពី​មូលដ្ឋាន​ពោងលឿង​ទៅ​​រដ្ឋសភា​នៅ​ថ្ងៃ​ ២៦ ខែ​តុលា។ លោក​ថ្លែង​ថា​រថយន្ត​មួយ​គ្រឿង​ដឹក​មនុស្ស​ប្រហែល ១៨ នាក់​។

ម្ចាស់​ក្រុមហ៊ុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​បាន​ថ្លែង​ថា៖ «ពួកគេ​ទាំងអស់​គ្នា​​ជា​ទាហាន​ប្រុស​​អាយុ​ក្រោម ៣០ ឆ្នាំ»។

ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ទៅ​ក្រុង​តាខ្មៅ​នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​ការ​វាយប្រហារ​ដើម្បី​​សម្ភាស​ក្រុម​​គ្រួសារ​របស់​ជនសង្ស័យ​ លោក វន្នី ​គេ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​មេបញ្ជាការ​របស់​គាត់​ «​បង​រុន​» ជា​​ឈ្មោះ​ហៅ​ក្រៅ​សម្រាប់​ឈ្មោះ សារុន ហើយ​​ត្រូវ​បាន​គេ​បង្វែរ​ឲ្យ​ទៅ​​កាន់​មូលដ្ឋាន​ពោង​លឿង។

មន្ត្រី​​ដែនដី​ម្នាក់​​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា​ជនសង្ស័យ​យ៉ាង​ហោច​ណាស់​ម្នាក់​​ទៀត​​លោក ឆាយ សារិទ្ធ គឺជា​កូនចៅ​របស់​លោក សារុន។

លោក តិច ប៊ុណ្ណា មេភូមិ​សំរោង​ទី ២ ក្បែរ​នោះ​ដែល​​គ្រួសារ​របស់​លោក សារិទ្ធ ស្នាក់​នៅ​ថ្លែង​ថា៖ «លោក ឌៀង សារុន ជា​​ម្ចាស់ និង​ជា​អ្នក​គ្រប់គ្រង​នៅ​មូលដ្ឋាន​នេះ។ លោក សារិទ្ធ​បាន​ធ្វើការ​នៅ​មូលដ្ឋាន​អស់​​ប្រហែល ១០ ឆ្នាំ​ហើយ​។ គាត់​ជា​មនុស្ស​ស្លូត ​ចិត្ត​ល្អ និង​មាន​​ទំនាក់​ទំនង​​ល្អ​ក្នុង​សង្កាត់​។ យើង​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​គាត់​វាយ​តំណាង​រាស្រ្ត​ទេ​?​»។

ក្នុង​ចម្លើយ​សារភាព​ប្រាប់​នគរបាល​ដែល​​​ភ្នំពេញប៉ុស្តិ៍​បាន​មើល​ឃើញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​បី​នាក់​បាន​អះអាង​ថា​ពួកគេ​បាន​​ដើរ​ទៅ​ចូលរួម​បាតុកម្ម​បន្ទាប់ពី​ពួកគេ​បាន​ឮ​អំពី​បាតុកម្ម​ខណៈ​ដែល​ពួកគេ​​នៅ​ក្បែរ​នោះ។

ទោះ​ជា​យ៉ាង​ណា​រូបថត​ដែល​ថត​បាន​នៅ​ថ្ងៃ​នោះ​បាន​បង្ហាញ​​​ឲ្យ​ឃើញ​ថា​លោក ឆាយ សារិទ្ធ និង​​លោក​ ម៉ៅហឿង ស្ថិត​នៅ​ជួរ​មុខ​ក្នុង​បាតុកម្ម​ក្បែរ​មេដឹកនាំ YFS ក្នុង​នោះ​មាន​លោក ឌៀង សារ៉ាន អនុប្រធាន YFS ដែល​ជា​​កូន​ប្រុស​លោក ឌៀង សារុន ផង​ដែរ​​។

លោក ហឿង បាន​កាន់​បាដា​ដែល​សរសេរ​ថា៖ «យើង​ត្រូវ​រក្សា​ស្ថិរភាព និង​សន្តិសុខ​នៅ​ថ្ងៃ​នេះ​។ លោក សារិទ្ធ ដែល​​ពាក់​មួក​ពណ៌​ក្រហម​ ស្បែក​ជើង​ក្រហម ក្រមា​ពណ៌​ខៀវ រុំ​ចង្កេះ​បាន​ហែ​បាតុកម្ម​នៅ​មុខ​​ហ្វូង​មនុស្ស​ដោយ​ថែម​ទាំង​លើក និង​ក្តាប់​ដៃ​ទៀត​ផង​»។

បុរស​ដែល​ទទួល​ស្គាល់​ថា​ជា​មិត្ត​រួម​ការងារ​ក្នុង​ចម្លើយ​របស់​ពួកគេ​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​​ទៅ​​ខ្លោង​ទ្វារ​ខាង​ត្បូង​​រដ្ឋសភា​បន្ទាប់ពី​បាតុកម្ម​ហើយ​​​មនុស្ស​​​​ជុំវិញ​ពួកគេ​គឺជា​​អ្នក​រត់​ម៉ូតូឌុប​ និង​អ្នក​​រត់​ម៉ូតូ​កង់​បី​។

ពួកគេ​បាន​អះអាង​ថា​ ពួកគេ​បាន​វាយប្រហារ​បន្ទាប់​ពី​បុរស​​ក្នុង​រថយន្ត​ដែល​ពួកគេ​​ថា​មិន​ស្គាល់​​​ជា​តំណាង​រាស្រ្ត​​នោះ​បាន​ជេរ​ប្រមាថ​​​ពួកគេ​ហើយ​បាន​ហៅ​ពួកគេ​ថា​ជា «យួន» និង «អាយ៉ង​យួន»​។ នេះ​ជា​មូលហេតុ​ដែល​បាន​លើក​ឡើង​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។

ប៉ុន្តែ​លោក សភា និង​លោក​ ចំរើន បាន​បដិសេធ​ដាច់​ខាត​ចំពោះ​ការ​រៀបរាប់​ពី​ហេតុការណ៍​បែប​នេះ។

ក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ពី​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​តំណាង​រាស្រ្ត​ទាំង​ពីរ​បាន​​រំឭក​ថា​រថយន្ត​របស់​ខ្លួន​ត្រូវ​បាន​សន្តិសុខ​បញ្ជា​ឲ្យ​ទៅ​ច្រក​ទ្វារ​ខាង​ត្បូង​ដែល​​ជា​​ទ្វារ​កម្រ​​នឹង​ប្រើប្រាស់​​។ ពេល​បើក​ទៅ​​ដល់​​ផ្លូវ​លោក សភា ឃើញ​បុរស​ម្នាក់​ដែល​ពាក់​មួក​ក្រហម​ដែល​កំពុង​និយាយ​អាយកូម​ដែល​លោក​​កំណត់​អត្តសញ្ញាណ​កាលពី​ថ្ងៃ​ទី​ ២៧ ​ខែ​មេសា​ថា​មាន​ឈ្មោះ ឆាយ សារិទ្ធ។

លោក សភា បន្ថែម​ថា៖ «គាត់​បាន​ដើរ​ពី​ស្ថានទូត​អូស្ត្រាលី។ គាត់​ទាញ​កញ្ចក់​មុខ​ចុះ​ហើយ​​ចាប់​ក្រវាត់​ក​ខ្ញុំ​ទាញ​ខ្ញុំ​ចេញ​ពី​រថយន្ត​ហើយ​ចាប់​ផ្តើម​វាយ​មក​លើ​រូប​ខ្ញុំ​​។ មុន​ពេល​គេ​ទាញ​ខ្ញុំ​ចេញ​មាន​បាតុករ​ម្នាក់​ដែល​កាន់​អាយកូម​សួរ​អ្នក​បើកបរ​របស់​ខ្ញុំ​ពី​ឈ្មោះ​​ខ្ញុំ។ អ្នក​បើកបរ​ឆ្លើយ​ថា​ខ្ញុំ​ឈ្មោះ គង់ សភា​។ បន្ទាប់មក​​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ឮ​តាម​អាយកូម​បាន​និយាយ​ថា​វាយ​វា​ឲ្យ​ខ្លាំង​​»។

លោក ប៊ុនហៀង ប្រធាន​អង្គភាព​អង្គរក្ស​កាលពី​ថ្ងៃ​ទី​ ២៧ ​ខែ​មេសា​ថ្លែង​ថា​លោក​មិន​បាន​ដឹង​ពី​រូបថត​ដែល​ថត​បាន​ពី​ក្នុង​មូលដ្ឋាន​ទេ​ប៉ុន្តែ​លោក​មិន​​បារម្ភ​ទេ​។ លោក​​បាន​និយាយ​ថា ៖ «អ្នក​ណា​និយាយ​​អ្វី​​យើង​មិន​ឈឺ​ក្បាល​ទេ​»។

ទោះបី​ជា​យ៉ាង​ណា​ប្រភព​ដែល​ទាក់ទង​ជា​ប្រចាំ និង​​ដឹង​ស៊ីជ្រៅ​ពី​​កងយោធពល​ខេមរភូមិន្ទ​បាន​និយាយ​ថា​ពួកគេ​ត្រូវ​បាន​​ជូន​​ដំណឹង​​ដោយ​​ប្រភព​កងយោធពល​ខេមរភូមិន្ទ​​ម្នាក់​ថា​មេបញ្ជាការ​ជាន់​ខ្ពស់​ដឹង​ថា​រូបថត​បែកធ្លាយ​ពី​ខាង​ក្នុង​អង្គភាព​អង្គរក្ស​ និង​រូប​ផ្សេង​ទៀត​ដែល​បង្ហាញ​​​ជនសង្ស័យ​លោក សារិទ្ធ ពាក់​ឯកសណ្ឋាន​ក្រោយពី​មាន​ការ​វាយប្រហារ​​មក​​លើ​តំណាងរាស្រ្ត​នោះ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ កាលពី​ថ្ងៃ​ទី​ ២៧ ខែ​​មេសា​បាន​លើក​ឡើង​​ថា​រូបថត​ពី​ក្នុង​មូលដ្ឋាន​តាខ្មៅ​ដែល​​លោក​​បាន​អះអាង​ថា​លោក​​មិន​បាន​ដឹង​នោះ​អាច​ជា​រូបថត​​ក្លែងក្លាយ​​។ «​ពេល​ខ្លះ​រូបភាព​អាច​​ភាន់ច្រឡំ​ហើយ​​យើង​​មិន​​ដឹង​ទេ។ វា​អាច​​ជា​រូប​កាត់​ត​ហ្វូតូសប​ដើម្បី​ប្រឌិត​​រឿង»។ លោក​បន្ថែម​ថា​បើ​​ជនសង្ស័យ​ទាំង​បី​ពិតជា​អង្គរក្ស​នោះ​ «​វា​ជា​​បញ្ហា​បុគ្គល​មិនមែន​ជា​បញ្ហា​អង្គភាព​​ទេ​»​។

លោក Paul Chamber ​សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ឈៀងម៉ៃ​​របស់​ប្រទេស​ថៃ​ដែល​​បាន​​ស្រាវជ្រាវ​​ពី​ការ​គ្រប់គ្រង​របស់​​លោក​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ទៅ​លើ​​​កម្លាំង​យោធា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​នោះ​មិន​​អាច​​ទេ​​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «អង្គរក្ស​ធ្វើ​សកម្មភាព​ក្រោម​ការ​​ត្រួតពិនិត្យ​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន ដូច្នេះ​វា​​អាច​​ណាស់​ដែល​សកម្មភាព​អ្វី​​ក៏ដោយ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​បំណង​របស់​អង្គនីតិប្រតិបត្តិ​នេះ»៕ PS/TK

រាយការណ៍​បន្ថែមៈ Daniel Nass

Viewing all articles
Browse latest Browse all 40045

Trending Articles