Quantcast
Viewing all articles
Browse latest Browse all 40045

កសាង​សន្ដិភាព​គ្មាន​ការ​ត្រួតពិនិត្យ​ជាក់លាក់​ ​ធ្វើ​ឲ្យ​កម្ពុជា ​ជួប​វិបត្តិ​ដល់​បច្ចុប្បន្ន

Image may be NSFW.
Clik here to view.
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​កាលពី​ជិត ២៥ ឆ្នាំ​មុន។ រូបថត ហេ្វសប៊ុក


ភ្នំពេញ​ប៉ុស្តិ៍​ តុង សុប្រាជ្ញ Tue, 26 July 2016

ឲ្យ ​តែ​ឮ​ពាក្យ​ថា​ដល់​រដូវ​បោះឆ្នោត​ជាតិ​ម្តងៗ​យុវជន​ដែល​ដល់​អាយុ​បោះឆ្នោត​ មាន​លក្ខណៈ​ស្វាហាប់​ស្វែង​យល់​ពី​ការ​វិវត្ត​នយោបាយ​ចូលរួម​បោះឆ្នោត​រីឯ​ ប្រជាពលរដ្ឋ​ចាស់ៗ​មួយ​ចំនួន​ហាក់បី​ដូចជា​មាន​ការ​ធុញ​ទ្រាន់​ទៅ​នឹង​ការ​ បោះឆ្នោត​ទៅ​វិញ​ដោយសារ​ស្ថានភាព​នយោបាយ​រញ៉េរញ៉ៃ​ទាំង​មុន និង​ក្រោយ​ការ​បោះឆ្នោត​រាល់​តែ​ដង​ហើយ​ក៏​គ្មាន​ឃើញ​អ្វី​ផ្លាស់ប្តូរ​ដែរ​ សម្រាប់​ពួកគាត់។

នេះ​ក៏​ដោយសារ​តែ​ការ​បរាជ័យ​នៃ​ដំណើរការ​កសាង​ សន្តិភាព​នៅ​កម្ពុជា​ចាប់​តាំងពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​​ថ្ងៃ​ទី​ ២៣ ​ខែ​តុលា ឆ្នាំ​ ១៩៩១​ រវាង​ភាគី​ខ្មែរ​ទាំង ៤ ភាគី​រដ្ឋ​កម្ពុជា​ភាគី​ហ្វុនស៊ិនប៉ិច​ភាគី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ ខ្មែរ​ និង​​ភាគី​ខ្មែរ​ក្រហម​ដើម្បី​បញ្ឈប់​ជម្លោះ​នៅ​កម្ពុជា។

នៅ​ ក្នុង​កិច្ចព្រមព្រៀង​នោះ​មាន​លក្ខខណ្ឌ​មួយ​​ចំនួន​ចាំបាច់​តម្រូវ​ឲ្យ​​ ភាគី​​ទាំងអស់​​ត្រូវ​តែ​គោរព​ដូចជា​បទ​ឈប់​បាញ់​គ្នា​នាំ​ជនភៀសខ្លួន​ដែល​ រស់នៅ​តាម​ជំរំ​តាម​ព្រំដែន​ថៃ​វិល​ត្រឡប់​មក​រស់នៅ​តាម​ស្រុក​កំណើត​រៀងៗ​ ខ្លួន​ ការ​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​អ៊ុនតាក់​ (UNTAC) ធ្វើការ​រៀបចំ​ការ​បោះឆ្នោត​​លើក​ទី ១ ​នៅ​ឆ្នាំ​ ១៩៩៣ និង​រៀបចំ​សន្តិសុខ​ដើម្បី​មាន​ស្ថិរភាព​នយោបាយ។
បន្ទាប់ពី​បោះឆ្នោត ​ជ្រើសរើស​​តំណាង​រាស្ត្រ​លើក​ទី ១ រៀបចំ​ឡើង​​នៅ​ឆ្នាំ ១៩៩៣ ដែល​មាន​​គណបក្ស​ហ្វុនស៊ីនប៉ិច​ឈ្នះ​​អាសនៈ​ច្រើន​ជាង​គេ​តម្រូវ​ឲ្យ​ធ្វើ​ ជា​នាយរដ្ឋមន្ត្រី​តែ​បែរ​ជា​គណបក្ស​ប្រជាជន​តវ៉ា​មិន​យល់​ព្រម​ទទួល​ស្គាល់ ​លទ្ធផល​នេះ​មាន​តាំង​ពី​ការ​បង្កើត​អបគមន៍​ជាដើម។ តែ​ក្រោយ​មក​សម្តេច​ឪ​ក៏​រក​ដំណោះ​ស្រាយ​ដោយ​ថា​ឲ្យ​អ៊ុនតាក់​ត្រឡប់​ទៅ​វិញ ​ទៅ​គាត់​ចេះ​ដោះស្រាយ​ប្រទេស​របស់​គាត់​ហើយ​បន្ទាប់​មក​អ៊ុនតាក់​​ក៏​ដក​ ទាំង​កង​កម្លាំង ទាំង​ស៊ីវិល​​ចេញ​ពី​ស្រុក​ខ្មែរ។

នៅ​ពេល​ដែល​ សម្តេច​ឪ​បាន​ជ្រើសរើស​ការ​​បែងចែក​អំណាច​ឲ្យ​មាន​នាយករដ្ឋមន្ត្រី​ ២ ​នាក់​គឺ​កាល​​នោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ​នាយក​រដ្ឋមន្ត្រី​ទី ១ មក​ពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ឈ្នះ​ឆ្នោត និង​​លោក ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ទី ២ ​មកពី​គណបក្ស​ប្រជាជន​​ឈ្នះ​ឆ្នោត​លំដាប់​ទី ២ ហើយ​​នៅ​ពេល​រៀបចំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ជាតិ​បាន​កំណត់​អាណត្តិ​នៃ​ការ​ បោះឆ្នោត​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង​តែ​ក៏​មិន​បាន​កំណត់​​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ដែរ​គឺ​ ធ្វើ​មិន​ដឹង​មិន​ឮ​ដូច​គ្នា​ចង់​កេង​ចំណេញ​កាន់​អំណាច​បាន​យូរ​ដូច​គ្នា បើ​ទោះបី​ជា​ដឹង​ថា​វា​ផ្ទុយ​ទៅ​នឹង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ក៏ដោយ។

នៅ ​ពេល​ធ្វើការ​រកាំរកូស​នឹង​គ្នា​រវាង​​គណបក្ស​កាន់​អំណាច​ទាំង​ពីរ​ក៏​​ឈាន​ ដល់​ការ​ប្រយុទ្ធ​គ្នា​ដណ្តើម​អំណាច​បង្ហូរ​ឈាម​គ្នា​នៅ​ថ្ងៃ​ទី​ ៥-៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ កាល​​នោះ​ក៏​គ្មាន​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ណា​មក​ជួយ​ធ្វើ​អន្តរាគមន៍​ដែរ​ទេ​ដោយសារ​តែ​ខ្មែរ​ ប្រាប់​គេ​ថា​ខ្លួន​ចេះ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ហើយ។

ក្រោយ​​មក​ ស្ថានការណ៍​ស្រុកទេស​​ប្រសើរ​ឡើង​បាន​តែ​មួយ​ភ្លែត​ក៏​អាប់អួ​ទៅវិញ​ពោល​គឺ​ ឲ្យ​តែ​មុន និង​ក្រោយ​ការ​បោះឆ្នោត​ម្តងៗ​សភាព​ការណ៍​នយោបាយ​តែងតែ​បំពុល​ដោយ​អ្នក​ នយោបាយ​មាន​​តាំង​ពី​ការ​គំរាម​កំហែង ការ​ប្រើ​អំពើ​ហិង្សា​កាប់ និង​បាញ់​សម្លាប់ ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​តែ​រហូត។

ស្រដៀង​គ្នា​នេះ​ដែរ​ឥឡូវ​ នេះ​មក​ដល់​​មុន​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី ៦ ឆ្នាំ​ ២០១៨ ​ខាង​​មុខ​នេះ​ទៀត​គឺ​វិបត្តិ​នយោបាយ​ក៏​នៅ​មាន​រូបភាព​ដូច​មុន​ដដែល​ដោយ​ មន្ត្រី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​យាយី​តាមរយៈ​តុលាការ​មាន​មេបក្ស​ដាក់​ មេផាយ​ទៅ​ស្រុក​បារាំង​វិញ​បាត់​អនុបក្ស​ក៏​ជាប់​ក្រុង​ដូច​មាន់​នៅ​ក្នុង​ ទ្រុង​នៅ​ក្នុង​ស្នាក់ការ​បក្ស​រីឯ​មេឃុំ​នៅ​ខេត្ត​កំពង់ចាម​ និង​សកម្មជន​បក្ស​ក៏​ត្រូវ​ជាប់​ឃុំ។

ថ្មីៗ​នេះ​មាន​ការ​បាញ់​ សម្លាប់​លោក កែម ឡី អ្នក​វិភាគ​​នយោបាយ​តាម​សារព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ពី​ មាត់​មួយ​ទៅ​មាត់​មួយ​​សម្តែង​ពី​ទុក្ខសោក​ដោយ​មើល​ឃើញ​ពី​សេរីភាព​ក្នុង​ ការ​បញ្ចេញ​មតិ ត្រូវ​បាន​គេ​រឹតត្បិត។

ឥឡូវ​នេះ​គណបក្ស​ជាប់​ឆ្នោត​ ទាំង ២ កំពុង​តែ​លាប​ពណ៌​ដាក់​គ្នា និង​កេងប្រវ័ញ្ច​គ្នា​រឿង​សព​លោក កែម ឡី ទាក់ទាញ​ការ​ចាប់​អារម្មណ៍​រៀងៗ​ខ្លួន​ហើយ​មេបក្ស​បាន​​បោះ​សម្តី​ឌឺដង​ដាក់ ​គ្នា​ដូច​អាយ៉ៃ​ឆ្លើយ​ឆ្លង។

ជា​ផលវិបាក​វិបត្តិ​នយោបាយ​ដោយ​មាន​ការ ​អភិវឌ្ឍ​តិចតួច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ចំណាក​ស្រុក​ត្រឡប់​ទៅ​ រកស៊ី​ធ្វើ​ខ្ញុំ​គេ​នៅ​ស្រុក​ថៃ​ តាម​ព្រំដែន​វិញ​ដដែល ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ ៧០ ​ម៉ឺន​នាក់​ធ្វើការ​ខុស​ច្បាប់​នៅ​​ថៃ (Central, 2016) ដូច​កាលពី​រត់​ទៅ​រស់នៅ​ជំរំ​ជនភៀសខ្លួន​ដូច​កាលពី​មុន​កិច្ចព្រមព្រៀង​ សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​​ដដែល។ តើ​សន្តិភាព​មាន​ន័យ​ថា​យ៉ាង​ដូចម្តេច?

រីឯ​សហគមន៍​អន្តរជាតិ​ដែល​ មាន​តំណាង​ស្ថានទូត​បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​បន្ត​វប្បធម៌​សន្ទនា​គ្នា​ ឡើង​​វិញ​រវាង​គណបក្ស​ទាំង​ ២ ហើយ​ម្យ៉ាង​វិញ​ទៀត​លោក​ បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ទូរសព្ទ័​ផ្ទាល់​​មក​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​ឲ្យ​រដ្ឋាភិបាល​​ឈប់​យាយី​មន្ត្រី​សិទ្ធិ​ មនុស្ស ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​តែ​ដូចជា​គ្មាន​ឃើញ​អ្វី​ប្រែប្រួល​ទេ។

កន្លង ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បណ្តេញ​​ចេញ​អង្គការ​ Global Witness និង​​គំរាម​បណ្តេញ​ចេញ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​​ផង​ដែរ​ហើយ​ជាទូទៅ​លោក​តែងតែ​ប្រកាស​ថា​រឿង​ស្រុក​ខ្មែរ​ទុក​​ឲ្យ​ ខ្មែរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​មាន​បរទេស​នោះ​ទេ។

តែ​នៅ​ ពេល​ដែល​កម្ពុជា​មាន​​ទំនាស់​គ្នា​ជាមួយ​ប្រទេស​ថៃ​រឿង​ព្រំដែន​នៅ​ប្រាសាទ​ ព្រះវិហារ កាល​ពី​ឆ្នាំ ២០០៨ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​រឿង​ ទំនាស់​ជាមួយ​ថៃ​នេះ​ ដើម្បី​ឲ្យ​ជួយ​ដឹង​ឮ​ផង​តែ​អង្គការ​សហប្រជាជាតិ​​មិន​​រវល់​ទេ​បាន​ត្រឹម​ តែ​ឲ្យ​ប្រទេស​ទាំង​ ២ រក​ដំណោះស្រាយ​ជាមួយ​គ្នា​ទៅ​ហើយ​រដ្ឋាភិបាល​ថៃ​ដែល​ឃើញ​ក្រឡា​ស៊ី​លើ​ខ្មែរ ​ក៏​តែងតែ​លើក​ថា​ប្រជុំ​តែ​ទ្វេភាគី​បាន​​ហើយ​។

សម្រាប់​អ្នក​មាន​ អំណាច​ដូច​គ្នា​អ៊ីចឹង​ដែរ​គណបក្ស​ប្រឆាំង​ចេះ​តែ​ខំប្រឹង​ដើរ​រុករក​ការ​ ចូលរួម​រក​ដំណោះស្រាយ​ពី​សហគមន៍​អន្តរជាតិ​ផង​តែ​ត្រូវ​បាន​បក្ស​កាន់​អំណាច ​សព្វ​ថ្ងៃ​នេះ​ដែល​កំពុង​ដាក់​សម្ពាធ​មក​លើ​បក្ស​ប្រឆាំង​តាម​ដែល​អាច​ធ្វើ ​ទៅ​បាន​ទៅ​វិញ​ដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​វាយបក​ចំអក​ទៅ​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​ថា​រឿង​កម្ពុជា​ ទុក​ឲ្យ​កម្ពុជា​ដោះស្រាយ​ខ្លួនឯង​ព្រោះ​កម្ពុជា​កាលពី​មុន​រស់​គ្មាន​ជំនួយ ​ឯណា​ម៉េច​រស់​បាន។

មេរៀន​បរាជ័យ​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​ទំនាស់​ ជាតិ​សាសន៍​ខ្លួនឯង​នេះ​មាន​ឃ្លា​​ដែល​ភាគី​រដ្ឋាភិបាល​កំពុង​មាន​អំណាច​ ឬ​ក៏​កងទ័ព​ខ្លាំង​ជាង​ភាគី​តូចៗ​ជាទូទៅ​ថា៖ «ប្រទេស​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយ​​បាន​ហើយ​មិន​ចាំបាច់​ត្រូវ​ការ​ អន្តរាគមន៍​អន្តរជាតិ​ទេ» ត្រូវ​បាន​សាស្ត្រាចារ្យ​អន្តរជាតិ​ផ្នែក​ខាង​ការ​កសាង​សន្តិភាព​យក​មក​ តាក់តែង​​រឿង​នៅ​ក្នុង​មេរៀន​ដើម្បី​ជា​បទពិសោធ​សម្រាប់​ប្រទេស​ដែល​ដើរ​តួ និង​អ្នក​ជំនាញ​ធ្វើជា​អ្នក​សម្របសម្រួល (Mediator) ឲ្យ​ស្វែង​យល់​បន្ថែម​នូវ​ឃ្លា​គន្លឹះ​ក្នុង​ការ​ដំណើរការ​ស្វែងរក​សន្តិភាព ​ជា​និរន្តរភាព​ផង​ដែរ។

ដូច​ជា​បច្ចុប្បន្ន​នេះ​គឺ​ប្រទេស និង​អ្នក​ជំនាញ​ទាំង​នោះ​កំពុង​តែ​ធ្វើការ​យ៉ាង​ហ្មត់ចត់​នឹង​ការ​តាមដាន​ ក្នុង​ដំណើរការ​សន្តិភាព​ពិតប្រាកដ​ទៅ​មុខ​ជានិច្ច​នៅ​ប្រទេស​ទីម័រ​ខាង​កើត ​រដ្ឋ​អាចេស និង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​យក​ឃ្លា​សំខាន់ៗ​ទាំង​នេះ​មក​គិតគូរ​ពិចារណា​ ដើម្បី​កុំ​ឲ្យ​ដើរ​ជាន់​ដាន​ភាព​បរាជ័យ​នេះ។

ជាង​នេះ​ទៅ​ទៀត​ពួកគេ​តែងតែង​ដាក់​សំណួរ​ថា​តើ​ពួកគេ​នឹង​ធ្វើ​អ្វី​​បន្ទាប់​ពី​ទំនាស់​ក៏​ដូចជា​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​?

ហេតុអ្វី ​បាន​ជា​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​យើង​ចេះ​តែ​ដើរ​ថយ​ក្រោយ​វិញ​ អ៊ីចឹង? បើ​ទោះបី​ជា​អង្គការ​សហប្រជាជាតិ​ខំ​ចំណាយ​ពេលវេលា​ និង​ថវិកា​ជាង​ ២ ​កោដិ​លាន​ដុល្លារ​សម្រាប់​ការ​បោះឆ្នោត​ដើម្បី​បញ្ចប់​ទំនាស់​នៅ​កម្ពុជា​ ផង​ហើយ​អ៊ុនតាក់​ទុក​ឡាន​ឡង់គ្រីស័រ​ឲ្យ​ប្រើ​ផង​ទីបំផុត​​កញ្ជើ​ធ្លុះ​បាត់ ​ឡាន​ឡង់​គ្រីស័រ​ស្ទើរ​តែ​ទាំងអស់​ពី​ស្រុក​ខ្មែរ​ទៀត៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>