
ដោយ អ៊ុង សេរីវុទ្ធ RFA 2016-08-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដាក់ពាក្យប្ដឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី អ្នកស្រី ថាក់ ឡានី ពីបទមូលបង្កាច់រដ្ឋាភិបាលថានៅពីក្រោយនៃឃាតកម្មលើបណ្ឌិត កែម ឡី។
ពាក្យបណ្ដឹងចំនួន២របស់លោក ហ៊ុន សែន ដែលតំណាងដោយមេធាវីរាជរដ្ឋាភិបាលគឺលោក គី តិច ចុះថ្ងៃទី១ សីហា បានសម្រេចដាក់ប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកការផ្សព្វផ្សាយរបស់លោក សម រង្ស៊ី នៅបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១០ កក្កដា ដែលសរសេរថា ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាចជាដើម គឺជាការមួលបង្កាច់មកលើរដ្ឋាភិបាល។
ចំណែកបណ្ដឹងមួយទៀតគឺលោក ហ៊ុន សែន ប្ដឹងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី អ្នកស្រី ថាក់ ឡានី ជុំវិញការលើកឡើងរបស់អ្នកស្រីដែលថាលោក ហ៊ុន សែន សម្លាប់លោក កែម ឡី។ ប៉ុន្តែអ្នកស្រី ថាក់ ឡានី បានបដិសេធនឹងការចោទប្រកាន់នេះ ដោយអ្នកស្រីថា មិនបាននិយាយថា លោក ហ៊ុន សែន ជាអ្នកសម្លាប់ លោក កែម ឡី ទេ គឺនិយាយថា មានអ្នកដទៃមកសម្លាប់។ អ្នកស្រីបញ្ជាក់ថា វីដេអូឃ្លិប ដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយនោះ គឺការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី។
ចំពោះបណ្ដឹងទាំងពីរករណីនេះ លោក ហ៊ុន សែន ទាមទារឲ្យតុលាការផ្ដន្ទាទោសអ្នកទាំងពីរ តាមផ្លូវច្បាប់ និងទារសំណងជំងឺចិត្តក្នុងម្នាក់ៗ១០០ (មួយរយ) រៀល។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...