Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

លោក ហ៊ុន សែន ​ប្ដឹង​អ្នក​ចោទ​លោក​ពី​ការ​ធ្វើ​ឃាត​អ្នក​វិភាគ

$
0
0
ប្រពន្ធលោក កែម ឡី កាន់​រូបថត​លោក កែម ឡី ក្នុង​ដង្ហែរ​​សព​​របស់​លោក​ទៅ​ខេត្ត តាកែវ ដើម្បី​បញ្ចុះ​កាល​ពី​ខែ​មុន។ ផា លីណា

មាស សុខជា ភ្នំពេញ​ប៉ុស្តិ៍​ Tue, 2 August 2016

 ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តឹង​លោក សម រង្ស៊ី ​និង​លោកស្រី ថាក់ ឡានី ​ដោយ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​​តាម​ច្បាប់​​ និង​​ទារ​​​ជំងឺ​ចិត្ត​​មួយរយ​រៀល​​បន្ទាប់​ពី​​អ្នក​​ទាំង​ពីរ​​បាន​ចោទ​រដ្ឋាភិបាល​ និង​លោក​នាយក​រដ្ឋមន្រ្តី​ថា​​សម្លាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ប៉ុន្តែ​អ្នក​វិភាគ​បាន​ហៅ​បណ្ដឹង​នេះ​ថា​គ្មាន​ប្រយោជន៍​ខណៈ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មិន​ទាន់​រកឃើញ។

ក្នុង​ពាក្យ​បណ្តឹង​ពីរ​ផ្សេង​គ្នា​​ដាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ​​ដោយ​មេធាវី​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​លោក គី តិច មិន​បាន​លើក​ឡើង​អំពី​បទល្មើស​ណា​មួយ​​​ដែល​កូនក្ដី​លោក​ប្ដឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ​លោកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី ​នោះ​ទេ​។

ពាក្យ​បណ្តឹង​នោះ​បាន​ប្រាប់​តុលាការ​​ថា​ព្រឹត្តិការណ៍​​សម្លាប់​​លោក កែម ឡី ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ហើយ​អ្នក​រាល់​គ្នា​បាន​​ថ្កោល​ទោស​​ឧក្រិដ្ឋកម្ម​​នេះ​​ហើយ​ភ្លាមៗ​បន្ទាប់​ពី​ការ​បាញ់​​លោក កែម ឡី ​ឃាតករ​​ត្រូវ​បាន​ចាប់​ខ្លួន​​​ និង​ចោទ​ប្រកាន់​​ទៅ​តាម​ច្បាប់​​។
ពាក្យ​បណ្តឹង​នេះ​បាន​រៀបរាប់​ថា​៖ «​​ហេតុ​ដូច្នេះ​ការ​និយាយ​ជា​សាធារណៈ​របស់​លោក ជំទាវ ថាក់ ឡានី ដែល​ចោទ​ប្រកាន់ មួល​បង្កាច់​ និង​ទម្លាក់​កំហុស​ដោយ​​​ងងឹត​ងងល់​​ទៅ​លើ​សម្តេច ហ៊ុន សែន ថា​បាញ់​សម្លាប់​​លោក​បណ្ឌិត​ កែម ឡី មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ជា​​នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ប៉ុន្តែ​ថែម​ទាំង​​មាន​ចរិត​ញុះញង់​ដើម្បី​បញ្ឆេះ​កំហឹង​​សាធារណជន​​​ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ ​និង​ប៉ះពាល់​​ដល់​​ដំណើរ​ការ​នីតិវិធី​តុលាការ​»​។

ពាក្យ​បណ្តឹង​នេះ​បន្ត​ថា​៖ «​​ដូច​បាន​លើក​ឡើង​ខាង​លើ​ខ្ញុំ​​ជា​មេធាវី​​​តំណាង​​សម្តេច​តេជោ ហ៊ុន សែន ​​ប្តឹង​ទាមទារ​​តុលាការ​​ផ្តន្ទាទោស​លោក​ជំទាវ​ ថាក់ ឡានី ​ទៅ​តាម​ច្បាប់​។ ទាមទារ​ជំងឺ​ចិត្ត​​ ១០០ ​រៀល​ចំពោះ​ការ​ប៉ះពាល់​​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្តិយស​របស់​សម្តេច​តេជោ​ ហ៊ុន សែន»។

ចំពោះ​​ពាក្យ​បណ្តឹង​​ប្ដឹង​លោក សម រង្ស៊ី វិញ​លោក គី តិច បាន​ប្រាប់​ព្រះរាជអាជ្ញា​ថា​កាល​ពី​ថ្ងៃ​ទី​ ១០ កក្កដា​ ២០១៦ លោក សម រង្ស៊ី ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «​ការ​បាញ់​​សម្លាប់​​លោក កែម ឡី ​ថ្ងៃ​នេះ​​គឺជា​ភេរវកម្ម​មួយ​ទៀត​​ដែល​រៀបចំ​ដោយ​​អាជ្ញាធរ​រដ្ឋ​ហើយ​នៅ​ពេល​​​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​ ២៣ កក្កដា​ ២០១៦ បាន​បញ្ជាក់​ជា​ដដែល​ និង​ចោទ​ប្រកាន់​ជា​ដដែលៗ​ដោយ​ធ្វើ​ឲ្យ​សាធារណជន​ដែល​​​បណ្តាញ​​សង្គម​ហ្វេសប៊ុក​​ចែក​រំលែក​​ និង​​ផ្តល់​មតិ​យោបល់​​លើ​ព័ត៌មាន​នេះ​តៗ​គ្នា​ដោយ​ថ្កោល​ទោស​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​»។

ក្នុង​ពាក្យ​បណ្តឹង​នេះ​ក៏​បាន​បន្ត​​ប្រាប់​ព្រះរាជអាជ្ញា​ពី​ការ​​បង្ហោះ​ជា​សាធារណៈ​​របស់​លោក​ សម រង្ស៊ី ចោទ​ប្រកាន់ មួល​បង្កាច់​ស្រដៀង​នឹង​បណ្ដឹង​ប្ដឹង​លោកស្រី ថាក់ ឡានី ដែរ។ ឯ​ការ​ស្នើសុំ​តុលាការ​​​ផ្តន្ទាទោស​ និង​ទារ​សំណង​ក៏​ដូច​គ្នា​ដែរ​។

លោក កែម ឡី ត្រូវ​បាន​បាញ់​ស្លាប់​​នៅ​ថ្ងៃ​ទី​ ១០ កក្កដា នៅ ស្ដារម៉ាត ហ្គារ៉ាស់​សាំង​​កាល់តិច​​ក្នុង​ខណ្ឌ​ចំការមន។ ​ភ្លាម​ៗ​នោះ​ឃាតករ​ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន។

ប៉ុន្តែ​តំណាង​​រាស្ត្រ CNRP លោក អេង ឆៃអ៊ាង ​បាន​ថ្លែង​ថា​បណ្តឹង​នេះ​​មិន​ចំណេញ​ CPP ទេ។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា​ការ​ប្តឹង​ពី​រដ្ឋាភិបាល​លើ​លោក​ប្រធាន [សម រង្ស៊ី​] លោកស្រី ថាក់ ឡានី ​វា​មិន​មែន​ជា​ដំណោះស្រាយ​ទេ​។

អ្នក​វិភាគ​នយោបាយ​បណ្ឌិត មាស នី បាន​ហៅ​ពាក្យ​បណ្តឹង​​នេះ​ថា​គ្មាន​ប្រយោជន៍​ហើយ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខំ​​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​​​ឃាតកម្ម​នេះ​​។

លោក​ថា​៖ «​​...បើ​​ករណី​ឃាតកម្ម​​​លោក កែម ឡី ​នៅ​មិន​ទាន់​រកឃើញ​ឃាតករ​ពិត​ បើ​ទោះបី​ជា​រដ្ឋាភិបាល​​​ព្យាយាម​ការពារ​ខ្លួន​ដោយ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក៏ដោយ​ ក៏​​សាធារណជន​នៅ​តែ​​គិត​ថា​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ធ្វើ​ក៏​...នៅ​ពី​ក្រោយ​​»។ «​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​សមិទ្ធផល... ហើយ​​បើ​ [រដ្ឋាភិបាល] ​​ចង់​ប្តឹង​​លោក សម រង្ស៊ី រង់ចាំ​ប្តឹង​​ពេល​ក្រោយ​»៕ PS



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>