
ដោយ អ៊ុង សេរីវុទ្ធ RFA 2016-08-03
គណបក្សសង្គ្រោះជាតិ ស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិនិត្យលទ្ធភាពដើម្បីឲ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីគ.ជ.បប្រកាសថា ការចុះឈ្មោះឆ្នោតនឹងធ្វើឡើងរយៈពេល៣ខែ រាប់ទាំងថ្ងៃសៅរ៍អាទិត្យផង លើកលែងតែថ្ងៃបុណ្យភ្ជុំ។
លិខិតរបស់គណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយប្រធានស្ដីទីគឺលោក កឹម សុខា កាលពីថ្ងៃទី២ សីហា ស្នើគ.ជ.ប ចាត់វិធានការឲ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កម្មករ ពលករខ្មែរទាំងអស់អាចចុះឈ្មោះបោះឆ្នោតបាន តាមទីកន្លែងដែលសាមីខ្លួនមានបំណងទៅចុះឈ្មោះ។
លិខិតនោះបន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កម្មករ និងពលករខ្មែរភាគច្រើន ទទួលបានច្បាប់សម្រាករយៈពេលយូរ ដែលជាឱកាសល្អប្រសើរសម្រាប់ពួកគេ ដើម្បីចុះឈ្មោះបោះឆ្នោត។
ប្រតិទិនសម្រាប់ការងារចុះឈ្មោះបោះឆ្នោត របស់គ.ជ.ប មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់២៩ ខែវិច្ឆិកា ដែលធ្វើការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផង លើកលែងតែថ្ងៃបុណ្យភ្ជុំប៉ុណ្ណោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...