Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ចេញក្រៅចង្រ្កាន GETTING OUT OF THE KITCHEN (ដោយ អ៊ុម ហាក់)

$
0
0
ចេញក្រៅចង្រ្កាន
GETTING OUT OF THE KITCHEN (ដោយ អ៊ុម ហាក់)
សីតុណ្ហភាពក្នុងជើងក្រាននយោបាយរបស់ក្រុមប្រឆាំងហាក់
ឡើងកំដៅខ្លាំងក្លានៅក្រៅប្រទេសគួរឱ្យបារម្ភក្រៃលែង។ នៅក្នុងជើងក្រាន នោះខ្ញុំសង្កេតឃើញដូចជាចុងភៅចាក់សាច់ឬបន្លែជោកទឹកចូលក្នុងខ្ទះខ្លាញ់ក្តៅជាហេតុនាំឱ្យឆេះភ្លើងក្នុងខ្ទះនឹងខ្ទាតខ្លាញ់ ក្តៅចេញក្រៅ។ ខ្លាញ់ក្តៅដែលលោតចេញពីខ្ទះ២-៣តំណក់បាន លោតមកត្រូវមុខខ្ញុំផងដែរ។ ខ្ញុំគិតថា(គ្រាន់តែគិតទេ)គួរដកខ្លួន មួយរយៈសិនចេញក្រៅចង្រ្កានក្តៅខ្លាំងនេះ មកដកដង្ហើមខាងក្រៅស្រូបខ្លិនឈ្ងុយឬខ្លោចនូវស្អីដែលគេកំពុងឆានោះសិន តែចេញឬមិនចេញខ្ញុំសូមអនុញ្ញាតបញ្ជាក់ចំណុចខ្លះដូចទៅ៖
១- ចំពោះពាក្យចោទថាខ្ញុំ‹‹មិនជួយចូកជួយចែវ យកជើងរាទឹក›› មិនជួយដោះស្រាយបានត្រិមវាយប្រហារ ឬវិភាគបានល្អ តែគ្មាន ដំណោះស្រាយ។ល។ ខ្ញុំបានឆ្លើយរួចហើយថាខ្ញុំជាជនល្ងង់ខ្លៅម្នាក់
អាចត្រឹមតែ(ខ្លាំងបំផុតត្រឹមតែអាច)ឃើញបញ្ហាតែប៉ុណ្ណោះ មិនមានសមត្ថភាពដោះស្រាយឡើយ។ មាតាកម្ពុជាកើតជម្ងឺមហារីក ធ្ងន់ធ្ងរណាស់ទៅហើយ គ្រូពេទ្យម្នាក់ពីរមិនសង្ឃឹមថាអាចព្យាបាល គាត់ជាឡើយ។ សង្ឃឹមថានឹងមានវេជ្ជបណ្ឌិតមួយចំនួនរួមគ្នាធ្វើកោសលវិច័យ បានច្បាស់លាស់ រួចព្យាបាលឬវះកាត់សង្រ្គោះគាត់ឱ្យទាន់ពេលវេលាបើមិនដូច្នោះទេម៉ែយើងនឹងស្លាប់អសារ បង់។ ស្តីពីរឿងបង្កើតចលនាសង្រ្គោះជាតិ នោះចុងអត្ថបទខ្ញុំដែលមានចំណងជើងថា ‹‹មានស្អី បន្ទាប់ពីនេះ››ខ្ញុំបាន‹‹អ៊ិនយាយ››ថា‹‹ខ្ញុំគ្មានជំនឿថាការបង្កើតចលនាសង្រ្គោះជាតិជាដំណោះស្រាយបញ្ហា មាតាខ្មែរគ្រានេះឡើយ››។ ហេតុអីបានជាខ្ញុំ‹‹អ៊ិនយាយ››យ៉ាងនេះ? សូមបកស្រាយ៖
២- រឿងបង្កើតចលនាសង្រ្គោះជាតិ
ក- លើឆាកអន្តរជាតិនិងនៅក្រៅស្រុកៈ
ក១- គេថាបក្សសង្រ្គោះជាតិស្លាប់តែលើក្រដាស់តែបក្សនេះនៅរស់រវើក។ ខ្ញុំយល់ស្របព្រោះថាគ្រាណាដែលសមាជិកបក្សទៅជួបអង្គការ ពិភពលោកនានាក្នុងឋានៈជាតំណាងបក្សគេយកចិត្តទុកដាក់ជា ជនរងគ្រោះ អាចនឹងគេជួយខណៈដែលចលនាសង្រ្គោះជាតិមិនទាន់ទាំងប្រសូតចេញពីផ្ទៃមាតាផង។ ខ្ញុំមិនដឹងថាក្នុងនាមចលនា គេយកចិត្តទុកដាក់ប៉ុណ្ណា។ ខ្ញុំនៅតែមិនជឿថាចលនាអាចធ្វើការ បានប្រសិទ្ធិភាពជាងគណបក្សឡើយ។ តាមដានតទៅទៀត។
ក២- បិតាស្ថាបនិកចលនាអះអាងថាអង្គការនេះទូលំទូលាយអាចបង្រួបបង្រួម...(?)។ ខ្ញុំសង្កេតឃើញថាចលនាមួយនេះមិនទាន់ទាំងបានទៅសាលាឃុំចុះសំបុត្រកំណើតផងបែរជាសកម្មជននិងអ្នក
គាំទ្របក្សបែកបាក់គ្នាគួរឱ្យព្រឺក្បាល។ សង្ស័យ(គា្រន់តែសង្ស័យ)ថាចលនានេះបាចអង្កាមច្រាសខ្យល់ទេដឹង?
ខ- លើឆាកជាតិក្នុងស្រុកៈ
ខ១- គេថាចលនាអាចបំផុសបំផុលពលរដ្ឋខ្មែរក្នុងស្រុកឱ្យងើបឡើងបះបោរប្រឆាំងរបបហ៊ុនសែន...ដែលគណបក្សមិនអាចធ្វើបាន។ សួរថាគ្រាន់តែទាញមីក្រូមកស្រែកឬសរសេរក្នុងអន្តរបណ្តាញនៅ ក្រៅស្រុក ពលរដ្ឋខ្មែរនឹងងើបឡើងព្រមគ្នាបះបោរបានឬ? ទៅមិនរួចទេដឹង?
ខ២- មិនទាន់ទាំងចេញរូបរាងផង ចលនាសង្រ្គោះជាតិបានបង្កើតគ្រោះថ្នាក់ឱ្យអ្នកដើរតាមរួចទៅហើយ។ សុខ-ឥសានបានគម្រាមរួចទៅហើយថាចលនាសង្រ្គោះជាតិជាចលនាឧទ្ទាម ជនណាក៏ដោយ ឱ្យតែចូលរួមក្នុងចលនានេះនឹងត្រូវទទួលទោសតាមច្បាប់ម្រ៉ាយវា ឯណានោះ។ ជាអកុសលមានសមាជិកក្រុមប្រិក្សាឃុំសង្កាត់ខ្លះ‹‹ជ្រុលក្បាលក្រពើ››បានប្រកាសគាំទ្រចលនាដែលមិនទាន់របូតរលូតផង នោះ ជាហេតុត្រូវប្រឈមនឹងច្បាប់និតិមាត់របស់ហ៊ុនសែនទៅហើយ។ ក្រៅពីនេះខ្ញុំហាក់ឃើញកញ្ញាស៊ិនចាន់រ៉ូស្ហែតសំណព្វចិត្តខ្មែរទាំងក្នុងនឹងក្រៅប្រទេស ចៅសង្កាត់អូចារបែបសសៀរចូលគន្លង គ្រោះថា្នក់នេះផងដែរ។ ក្នុងករណីនេះខ្ញុំនឹងមិនអត់អោនឱ្យជនណាដែលកៀងគរនាងឱ្យរងគ្រោះឡើយ។
នៅទីបញ្ចប់ វាសនាមាតាខ្មែរមិនមែនជារឿងកំប្លុកកំប្លែងង ក៏មិនត្រូវជនណាយកមកធ្វើទ្រនាប់ជើងដើមបីអំណាចរបស់ខ្លួនបានឡើយ។
Come on! The destiny of our Mother Land is NEITHER a
Joke NOR a Comedy! Let’s get serious!!!
អ៊ុម ហាក់ ២៤មករា២០១៨

Viewing all articles
Browse latest Browse all 40045

Trending Articles