Quantcast
Viewing all articles
Browse latest Browse all 40045

លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា​លើក​ទី​២៥​នៅ​ឥណ្ឌា

Image may be NSFW.
Clik here to view.
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​មុខ) ក្នុង​អំឡុង​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​៩ មេសា ២០១០។ Photo: RFA

ដោយ ហេង សកល RFA 2018-01-24

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​២៥ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ មករា​នេះ​។ កិច្ចប្រជុំ​កំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា នឹង​ប្រព្រឹត្ត​រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ញូវដេលី (New Daily)។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គ្រោង​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ព្រមទាំង​ថ្លែង​សុន្ទរកថា គន្លឹះ​ស្តី​អំពី​ឪ​កាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគទុន​ឥណ្ឌា​ចូល​មក​កម្ពុជា និង​ដើម្បី​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ។

លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ឡាវ វៀតណាម ដើម្បី​ជជែក​អំពី​បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ នៃ​ប្រទេស​ទាំង​បី រួមមាន កម្ពុជា​-​ឡាវ​-​វៀតណាម។

មុន​ដំណើរ​ទស្សនកិច្ច លោក ហ៊ុន សែន ទៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ូនីការ ជេន (Manika Jain) ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

លិខិត​របស់​ក្រសួង​ការបរទេស ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឱ្យ​ដឹង​ថា លោក ប្រាក់ សុខុន ក្រៅ​ពី​ជជែក​គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន។ លោក ប្រាក់ សុខុន ក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា-ឥណ្ឌា ដែល​ជា​កត្តា​សំខាន់​មួយ ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ទេសចរណ៍ និង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>