Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មេធាវី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​គ្រោង​ប្ដឹង​ឧទ្ធរណ៍​ទាមទារ​សម្ភារៈ​ដែល​សមត្ថកិច្ច​ចាប់​យក

$
0
0
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA

ដោយ ហេង សកល RFA 2018-01-26

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ (យាង សុជាមេត្តា) គ្រោង​ប្ដឹង​ឧទ្ធរណ៍​នៅ​សប្ដាហ៍​ក្រោយ​ប្រឆាំង​នឹង​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មិន​ព្រម​ប្រគល់​សម្ភារៈ​ដែល​សមត្ថកិច្ច​បាន​ចាប់​យក។ នេះ​ជា​បណ្ដឹង​លើក​ទី​៣​ហើយ ក្នុង​សំណុំរឿង​សុំ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ដែល​បាន​ចាប់​យក​ប្រគល់​ឲ្យ​គ្រួសារ។

​លោក កែវ វ៉ាន់នី បាន​ឱ្យ​អាស៊ីសេរី ដឹង​កាល​ថ្ងៃ​សុក្រ ទី​២៦ ថា មូលហេតុ​ដែល​លោក​ប្តឹង​ឧទ្ធរណ៍​ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​មិន​ព្រម​ប្រគល់​សម្ភារៈ​ដែល​បាន​ចាប់​យក​ឱ្យ​កូនក្ដី​លោក​វិញ។ សម្ភារៈ​ទាំង​នោះ​រួមមាន ទូរស័ព្ទ​ដៃ​ចំនួន ៤​គ្រឿង កុំព្យូទ័រ​មួយ​ចំនួន កាមេរ៉ា និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

​លោក កែវ វ៉ាន់នី កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​នេះ បាន​ដាក់​ពាក្យ​ជា​លើក​ទី​២ ស្នើ​សុំ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ដែល​បាន​ចាប់​យក ប៉ុន្តែ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ទាត់ចោល​ពាក្យ​ស្នើ​សុំ​នេះ ដោយ​លើក​មូលហេតុ​ថា សម្ភារៈ​ទាំង​អស់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ លោក កែវ វ៉ាន់នី អះអាង​ផ្ទុយ​វិញ​ថា សម្ភារៈ​ទាំង​នោះ​មិន​ឋិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ត​ទៅ​ទៀត​ឡើយ៖ «»។

​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន ទោះបី​អ្នក​ទាំង​ពីរ​បាន​ឈប់​ធ្វើ​ការងារ​ឲ្យ​អាស៊ីសេរី ហើយ​បដិសេធ​ការ​ចោទ​ប្រកាន់​ក៏ដោយ។

​លោក កែវ វ៉ាន់នី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ក៏​បាន​ទៅ​ជួប​កូនក្ដី​ទាំង​ពីរ​របស់​លោក​នៅ​ពន្ធនាគារ​ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​ទាំង​នេះ ព្រមទាំង​សួរ​សុខ​ទុក្ខ​កូនក្ដី​លោក​ផង​ដែរ។ លោក​ឱ្យ​ដឹង​បន្ត​ថា លោក អ៊ួន ឈិន នៅ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយ​លោក​ឈឺ​ភ្នែក និង​កើត​ជំងឺ​រមាស​ពេញ​ខ្លួន​ដដែល។

​អ្នក​ច្បាប់​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ អះអាង​ថា ការ​ចោទ​ប្រកាន់ ការ​ឃុំ​ខ្លួន​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌។ ពួកគេ​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំង​ពីរ​ដោយ​គ្មាន​លក្ខខណ្ឌ។  មក​ទល់​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា នេះ ចូល​ថ្ងៃ​ទី​៧៨ ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>