Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-08-04
តំណាងប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ភ័យខ្លាចបាត់បង់ដីធ្លី ដោយសារមន្ត្រីមានអំណាច រួមទាំងមន្ត្រីមូលដ្ឋានមាននគរបាល និងមន្ត្រីជំនាញសុរិយោដីថ្នាក់ស្រុក ចុះវាស់វែងបោះបង្គោលនៅលើដីស្រែចម្ការអ្នកភូមិដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។
នៅព្រឹកថ្ងៃទី៤ ខែសីហា តំណាងអ្នកភូមិចំនួន ១២នាក់ បាននាំគ្នាសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ និងមន្ត្រីសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យជួយរកយុត្តិធម៌ និងការពារសិទ្ធិដីធ្លីអ្នកភូមិជាជនជាតិដើមភាគតិច។
តំណាងម្នាក់ គឺលោក រម៉ាម ដាន បញ្ជាក់ថា ដីធ្លីពួកគាត់ត្រូវបានមន្ត្រីមានអំណាចពីរនាក់មានប័ណ្ណកម្មសិទ្ធិច្រើនប្លង់ ដែលអាជ្ញាធរ និងមន្ត្រីជំនាញបានចេញនៅលើដីអ្នកភូមិរស់នៅតាំងពីឆ្នាំ១៩៩៧ ហើយក្រុមអ្នកមានអំណាចទាំងនោះចោទប្រកាន់អ្នកភូមិថាចូលកាន់កាប់ដីមានប័ណ្ណកម្មសិទ្ធិ និងគំរាមចាប់ខ្លួន ប្រសិនបើអ្នកភូមិមិនចាកចេញពីដីនោះ៖ «ព្រួយខ្លាចគេយកដី ប្រជាពលរដ្ឋធ្វើប្លង់ គេមិនធ្វើឲ្យ គេថាដីពាក់ព័ន្ធដី ប៉ែន ឃុន ដី កែប ជុតិមា។ ពួកខ្ញុំមានដឹងឯណា? ពួកខ្ញុំរស់នៅតាំងពីកើតមក ជនជាតិដើមភាគតិចនៅហ្នឹង»។
ចំណែកប្រធានការិយាល័យភូមិបាលស្រុកបរកែវ លោក យ៊ូ សុភាព បញ្ជាក់ថា ដីដែលមានទំនាស់ គឺមានទំហំជាង ១០០ហិកតារជាដីរបស់អតីតអភិបាលខេត្តរតនគិរី លោក កែប ជុតិមា។ ដីចំនួន ១០០ហិកតារនោះមានប័ណ្ណកម្មសិទ្ធិចំនួន ២០ប័ណ្ណមានឈ្មោះសាច់ញាតិ និងកូនចៅលោក កែប ជុតិមា ក៏ប៉ុន្តែម្ចាស់ប័ណ្ណទាំងនោះមិនបានចូលកាន់កាប់ដីនោះ ទើបប្រជាពលរដ្ឋចូលតាំងលំនៅ និងដាំដំណាំអស់ទៅ៖ «ដីហ្នឹងជាក់ស្តែងរបស់គាត់មែន។ គាត់នៅកាន់អំណាចជាអភិបាលខេត្តនៅហ្នឹង គេចែកជូនគាត់។ អ៊ីចឹងហើយគាត់ធ្វើប័ណ្ណតាំងពីហ្នុងមក ក៏ប៉ុន្តែគាត់អត់បានប្រើប្រាស់ អត់បានគ្រប់គ្រង អ៊ីចឹងប្រជាជនចេះតែរំលោភយកអ៊ីចឹងណា»។
ប្រធានភូមិប៉ាណល លោក រម៉ាម ហ៊ឺយ បញ្ជាក់ថា ដីដែលអ្នកភូមិរស់នៅ គឺជាដីកាន់កាប់បែបប្រពៃណីរបស់ជនជាតិដើមភាគតិច។ លោកថា អាជ្ញាធរភូមិ និងប្រជាពលរដ្ឋមិនបានដឹងថា ដីនោះត្រូវបានគេចេញប័ណ្ណកម្មសិទ្ធិទៅឲ្យអតីតអភិបាលខេត្តនោះឡើយ៖ «ប្រជាពលរដ្ឋគាត់កាន់កាប់តាំងពីដើមមក ឆ្នាំ១៩៧៩ មក។ គេចង់យកខ្ញុំមិនដឹងដែរ ប៉ុន្មានហិកតារជ្រៅដែរ គេថាពីរគីឡូម៉ែត្រប៉ះពាល់ចម្ការអស់ហើយ»។
អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក ប៊ូ ឡាំ បញ្ជាក់ថា ការិយាល័យតំណាងរាស្ត្រ នឹងធ្វើលិខិតអន្តរាគមន៍ឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការការពារមិនឲ្យមានការរំលោភណាមួយចំពោះជនជាតិដើមភាគតិច ទាក់ទិនបញ្ហាដីធ្លីនេះទេ។ លោកថា អ្នកភូមិមិនត្រូវបណ្ដេញចេញដោយបុគ្គល ឬអ្នកមានអំណាចណាមួយបានឡើយ៖ «ខ្ញុំសំណូមពរដល់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នមានសមត្ថកិច្ច ត្រូវរកយុត្តិធម៌ជូនប្រជាពលរដ្ឋអាចទទួលយកបាន»។
អាស៊ីសេរី មិនអាចទាក់ទងលោក កែប ជុតិមា សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី៤ ខែសីហា។
លិខិតថតចម្លងមួយច្បាប់ដែលប្រជាពលរដ្ឋបានផ្តល់ជូនការិយាល័យសមាគមអាដហុក ឲ្យដឹងថា ឈ្មោះ ប៉ែន ឃុន កាលពីថ្ងៃទី២១ ខែកក្កដា បានស្នើសុំទៅអភិបាលស្រុកបរកែវ ឲ្យមន្ត្រីចុះវាស់វែងកំណត់ព្រំដីនៅភូមិប៉ាណល ឡើងវិញ ដោយអះអាងថា ប្រជាពលរដ្ឋបានចូលទៅកាន់កាប់ និងអាស្រ័យផលលើដីរបស់លោកដែលមានប័ណ្ណកម្មសិទ្ធិ។ រីឯការវាស់វែងនេះ ធ្វើឡើងក្នុងគោលបំណងរកវិធីដោះស្រាយវិវាទនេះដោយសន្តិវិធី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា អ្នកភូមិបានតាំងទីលំនៅ និងដាំដំណាំយុទ្ធសាស្ត្រលើដីជាក់ស្តែងតាមប្រពៃណីជនជាតិដើមភាគតិច។ ហេតុនេះសមាគមអាដហុក អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេត និងចាត់វិធានការការពារសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចដែលត្រូវបានគាំពារតាមផ្លូវច្បាប់៖ «ភាគីម្ខាងទៀតមិនដែលរស់នៅសោះ មានតែប្លង់ ហើយយកប្លង់ហ្នឹងប្ដឹងពួកគាត់ធ្វើឲ្យគាត់ភ័យខ្លាច។ ពួកគាត់ជាជនជាតិដើមភាគតិចរស់នៅភូមិប៉ាណល ពីដូនតាមកជាដីភូមិ មិនមែនជាដីព្រៃ»។
កាលពីខែកក្កដា កន្លងទៅ ប្រជាពលរដ្ឋភូមិប៉ាណល ម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទចោទថាចូលទៅកាន់កាប់ដីអ្នកដទៃតាមបណ្ដឹងរបស់ឈ្មោះ ប៉ែន ឃុន ជាភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការធានារបស់មេធាវីជនជាប់ចោទ៕