Quantcast
Viewing all articles
Browse latest Browse all 40045

UN បាន​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ចោទ​ប្រកាន់​មន្ដ្រី​ខ្លួន​ក្នុង​ករណី​រឿង​ក្ដី​ស្នេហា​លោក កឹម សុខា​

Image may be NSFW.
Clik here to view.
លោក Stephane Dujarric អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជា​ជាតិ​។ រូប​ថត​ពី UN Geneva (Credit: Audience Submitted)


ដាក់បញ្ចូលថ្ងៃ 5 May 2016, 15:50 AEST

អង្គការ​សហប្រជា​ជាតិ​ (UN) បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា បុគ្គលិក​ខ្មែរ​ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ដែល​ជាប់​ចោទ​ថា​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ផ្លូវ​ភេទ​​រវាង​លោក កឹម សុខា និង​ជាង​កាត់​សក់​ស្រីមុំ​នោះ គឺ​មាន​អភ័យ​ឯកសិទ្ធិ​ពី​ការ​ប្ដឹង​ផ្ដល់​ឡើង​តុលាការ។

កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​មន្ដ្រី​អង្គការ​សហប្រជា​ជាតិ​លោក សឿន សាលី បាន​ជាប់​ចោទ​ជា​អ្នក​សម​គំនិត​ប៉ុន​ប៉ង​សូក​ប៉ាន់​ទាក់​ទង​នឹង​រឿង​ចោទ​ថា​ឲ្យ​ស្រីមុំ​និយាយ​កុហក​អំពី​ទំនាក់​ទំនង​សេហ្នា​ជា​មួយ​នឹង​លោក កឹម សុខា។

លោក Stephane Dujarric អ្នក​នាំពាក្យ​អង្គការ​សហប្រជា​ជាតិ​និយាយ​ថា អង្គការ​សហប្រជា​ជាតិ​បាន​ពិភាក្សា​ជា​មួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​ហើយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​រម្យ​លើ​ករណី​នេះ។


ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និយាយ​ថា យន្ដការ​ប្ដឹង​ផ្ដល់​ឡើង​តុលាការ​ទាំង​នេះ គឺជា​ការ​ប៉ុន​ប៉ង​ចុង​ក្រោយ​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ដើម្បី​បង្ក្រាប​ដល់​កំណើន​ក្រុម​អ្នក​ប្រឆាំង​ដែល​ព្យាយាម​ទម្លាក់​លោក​ចេញ​ពី​អំណាច​អស់​ពេល​៣១​ឆ្នាំ។

លោក​ កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រធាន​របស់​ខ្លួន​ត្រូវ​ខ្ទាត​ចេញ​ពី​កម្ពុជា​ទៅ​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​នោះ បាន​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នឹង​ជាង​កាត់​សក់​ម្នាក់​អាយុ​២៥​ឆ្នាំ​ឈ្មោះ​ស្រីមុំ។

កាល​ពី​ថ្ងៃ​ពុធ​ទី​៤​ឧសភា​ម្សិលមិញ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​តំណាង​រាស្ដ្រ​របស់​ខ្លួន​ គឺ​លោក​ កឹម សុខា​ នឹង​មិន​ឡើង​តុលាការ​តាម​ដីកា​កោះ​ហៅ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឡើយ​។ បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អះ​អាង​ថា តំណាង​រាស្ដ្រ​របស់​ខ្លួន​មាន​អភ័យ​ឯកសិទ្ធិ​ពេញ​លេញ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​។

ក្រោយ​ពី​បាន​ទៅ​សុំ​ជំនួយ​ពី​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស ADHOC ស្រីមុំ​បាន​ងាក​ទៅ​ចោទ​អង្គការ​នេះ​ថា បាន​ណែ​នាំ​ឲ្យ​នាង​និយាយ​កុហក​អំពី​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​លោក កឹម សុខា ហើយ​អង្គការ ADHOC បាន​បដិសេធ​ដាច់​អហង្ការ​ថា​ខ្លួន​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​របស់​នាង​ទេ ហើយ​ថែម​ទាំង​បាន​បញ្ចេញ​ខ្សែ​អាត់​វីដេអូ​ឲ្យ​មហាជន​ដឹង​នៅ​ពេល​សម្ភាសន៍​នាង​ទៀត​ផង​៕

Viewing all articles
Browse latest Browse all 40045

Trending Articles