
ដោយ ដែន អយុធ្យា RFA 2016-08-05
មន្ត្រីគយខេត្តព្រះសីហនុ ប្រទះឃើញភ្លុកដំរីជាងកន្លះតោន (៦១៣គីឡូក្រាម) នៅថ្ងៃទី៥ សីហា ក្នុងកុងទឺន័រទុកឥវ៉ាន់មួយ ដែលម្ចាស់បានទុកចោលតាំងពីឆ្នាំ២០១៤ នៅក្នុងកំពុងផែស្វយ័តក្រុងព្រះសីហនុ។
ប្រធានសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែក្រុងព្រះសីហនុ លោក គិន លី ឲ្យដឹងថា មន្ត្រីរបស់លោកបានចុះអន្តរាគមន៍ត្រួតពិនិត្យកុងទឺន័រនេះ បន្ទាប់ពីរកម្ចាស់មកបំពេញបែបបទ យកឥវ៉ាន់មិនឃើញ។ លោកអះអាងថា ផ្ទុកដំរីទាំងនេះឈ្មួយបានបន្លំបង្កប់ក្នុងសូត្រសាលី ហើយបានដឹកពីប្រទេសអាហ្វ្រិក (Africa) ឆ្លងកាត់កម្ពុជា តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដើម្បីនាំទៅលក់នៅប្រទេសទីបី។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ មន្ត្រីសាខាគយកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ធ្លាប់ចាប់បានភ្លុកដំរីចំនួនជាង ៣តោន ស្មើ ១០៨កញ្ចប់ ដែលឈ្មួញលួចនាំចូលមកពីប្រទេសម៉ាឡេស៊ី ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកកំពង់ផែខេត្តព្រះសីហនុ។ ប៉ុន្តែភ្លុកដំរីទាំងនោះមិនមានព័ត៌មានណា បង្ហាញថា យកទៅរក្សាទុកនៅទីណាទេ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...