Quantcast
Viewing all articles
Browse latest Browse all 40045

មេធាវី​លោក ហ៊ុន សែន ស្នើ​តុលាការ​ឲ្យ​សាក្សី​មក​បំភ្លឺ​ទាក់ទង​សម្ដី​របស់​អ្នកស្រី ថាក់ ឡានី

Image may be NSFW.
Clik here to view.
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Brach Chev


ដោយ ប្រាជ្ញ ចេវ RFA 2016-08-05

មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​តុលាការ​ឲ្យ​កោះ​ហៅ​សាក្សី​សំខាន់ៗ ដែល​បាន​ឋិត​នៅ​កន្លែង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ថ្លែង​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ក៏​ជាប់​ពាក្យ​បណ្ដឹង​ដូច​គ្នា​នេះ​ដែរ។ ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​ភាគី​បក្ស​ប្រឆាំង ថា​ពួកគេ​កំពុង​សិក្សា​ផ្លូវ​ច្បាប់ និង​ប្រមូល​ភស្តុតាង​ត្រៀម​ដោះ​បន្ទុក។

តាម​រយៈ​មេធាវី​របស់​ខ្លួន លោក ហ៊ុន សែន សង្ឃឹម​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដែល​បាន​ចោទ​ប្រកាន់​លោក និង​រដ្ឋាភិបាល​របស់​លោក​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

គេ​មិន​ទាន់​ដឹង​ថា លោក ហ៊ុន សែន បាន​ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី ពី​បទ​ចោទ​អ្វី​នោះ​ទេ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​របស់​លោក ហ៊ុន សែន បញ្ជាក់​ថា សំណុំ​រឿង​នេះ​មិន​មែន​បទ​បរិហារកេរ្តិ៍​នោះ​ទេ។

Image may be NSFW.
Clik here to view.
អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo supplied


លោក​មេធាវី គី តិច ថ្លែង​ថា អ្នកស្រី ឡាក់ ឡានី ដែល​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មាន​ចេតនា​ពិតប្រាកដ ព្រោះ​ជា​ការ​ថ្លែង​ក្នុង​វេទិកា​​សាធារណៈ មាន​គម្រោង​គិត​ទុក​ជា​មុន ជា​ការ​ឆ្លៀត​ឱកាស​ឃើញ​សាធារណជន​ចាប់​អារម្មណ៍​លើ​ករណី​បាញ់​សម្លាប់​លោក កែម ឡី ដើម្បី​ទម្លាក់​កំហុស​ដាក់​នាយករដ្ឋមន្ត្រី៖ «»។

លោក​មេធាវី គី តិច ថ្លែង​ដូច​នេះ បន្ទាប់​ពី​លោក​បាន​ផ្ដល់​ចម្លើយ​បន្ថែម​ដល់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

ចំណែក​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន ត្រូវ​បាន​លោក​មេធាវី​របស់​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា​ការ​ឆ្លៀត​ឱកាស​បំភ្លៃ​ការពិត ដែល​បាន​សរសេរ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​ការ​រៀបចំ​ដោយ​រដ្ឋ​អំណាច។ លោក​មេធាវី​របស់​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ពាក្យ​ថា "រដ្ឋអំណាច"គឺ​ជា​​រដ្ឋាភិបាល៖ «»។

​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ការ​បង្ហោះ​វីដេអូ​ឃ្លិប​មួយ​ដែល​មាន​រយៈពេល​ជិត ២​នាទី ក្នុង​វីដេអូ​នោះ អ្នកស្រី ថាក់ ឡានី បាន​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី។ ប៉ុន្តែ​អ្នកស្រី ថាក់ ឡានី បាន​បដិសេធ​តាម​រយៈ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា វីដេអូ​ឃ្លិប ដែល​ត្រូវ​បាន​គេ​បង្ហោះ​នោះ គឺ​ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។

​ចំណែក​លោក សម រង្ស៊ី ក្រោយ​ពី​​មាន​ការ​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា លោក​បាន​សរសេរ​នៅ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​ដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច។

​ទាក់ទង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​របស់​គណបក្ស​ប្រឆាំង លោក​មេធាវី សំ សុគង់ ជា​មេធាវី​តំណាង​ឲ្យ​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី ឲ្យ​ដឹង​ថា លោក​មាន​ភស្តុតាង​ជា​សំឡេង​ដើម​ទាំង​ស្រុង​របស់​អ្នកស្រី ថាក់ ឡានី ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា នៅ​ខេត្ត​រតនគិរី ដើម្បី​ឲ្យ​តុលាការ​ពិនិត្យ។ ក្រៅ​ពី​នេះ លោក​ថា លោក​ក៏​មាន​សាក្សី​ផង​ដែរ៖ «»។

​លោក​មេធាវី​មិន​អាច​បញ្ជាក់​បាន​ពី​ខ្លឹមសារ​សំឡេង​ដើម​របស់​អ្នកស្រី ថាក់ ឡានី នៅ​ឡើយ​ទេ។

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​អ្នកស្រី ថាក់ ឡានី ឲ្យ​មក​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា និង​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ខាង​មុខ។

លោក​មេធាវី សំ សុគង់ ថា នៅ​ថ្ងៃ​ទី​៨ ខែ​សីហា លោក​មិន​អាច​ទៅ​បំភ្លឺ​សាលាដំបូង​ជំនួស​កូន​ក្តី​បាន​ទេ ព្រោះ​ត្រូវ​ទៅ​ការពារ​ក្តី​រឿង​ផ្សេង​មួយ​ទៀត​នៅ​សាលាឧទ្ធរណ៍។

​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ឡាក់ ឡានី បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

ដោយ​ឡែក​ព្រះរាជអាជ្ញា​កាន់​សំណុំ​រឿង​នេះ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) របស់​លោក​ថា ក្រោយ​ពី​បាន​ស្ដាប់​ចម្លើយ​របស់​លោក គី តិច ជា​មេធាវី​ដើម្បី​បណ្ដឹង និង​បាន​ពិនិត្យ​ភស្តុតាង​ដែល​ជា​ប្រយោជន៍​សម្រាប់​អយ្យការ។ លោក​ថា លោក​នឹង​បន្ត​ស៊ើប​អង្កេត​រឿង​នេះ។

​លោក ហ៊ុន សែន ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។ ចំណែក​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី៕ ​

Viewing all articles
Browse latest Browse all 40045

Trending Articles