អ្នកភូមិប្រមាណ ៧៥ នាក់ តំណាងឲ្យ១៤៥គ្រួសារ មកពីខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភាជាតិដើម្បីដាក់ញត្តិទាមទារឲ្យមានការចុះដោះស្រាយជាបន្ទាន់ទៅលើវិវាទដីធ្លីដ៏រ៉ាំរ៉ៃ លើដីជាង ៨០០ហិកតា។ លោស្រី យី គុន្ធា ដែលជាជនរងគ្រោះនៃវិវាទដីធ្លីនេះបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការរំលោភយកដីនេះអូសបន្លាយជាងដប់ឆ្នាំមកហើយជាការបង្កឡើងដោយក្រុមហ៊ុនលីយ៉ុងផាត់ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្ករឈាម ទោះជាយ៉ាងណា ការចោទប្រកាន់នេះត្រូវបានទាត់ចោលដោយលោក ស៊ិន សត្ថា អ្នកតំណាងលោក លីយ៉ុងផាត់។ ការតវ៉ានេះបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៦។''
↧