Quantcast
Viewing all articles
Browse latest Browse all 40045

សម្រស់ទឹកធ្លាក់អូរដាខ្វះទេសចរមកបំពេញន័យ




ទឹកហូរជាដំណាក់ជម្រាលធ្លាក់ពីស្ទឹងអារ៉ៃលើខ្នងឱរ៉ាល់ ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗលាតសន្ធឹងដ៏ល្វឹងល្វាយធ្លាប់តែអន្ទងចិត្ដភ្ញៀវទេសចរជាតិទាំងជិត និងឆ្ងាយឲ្យចំណាយពេលធ្វើដំណើរមកងូតទឹកកម្សាន្ដយ៉ាងគគ្រឹកគគ្រែងក្រោយពីថ្ងៃចុះបញ្ជីជារមណីយដ្ឋានទឹកធ្លាក់អូរដា ក្នុងឆ្នាំ១៩៩៩ ប្រែជាទីឋានរមណីយដ៏ឯកាខ្វះភ្ញៀវដែលប្រាថ្នាសម្រស់ធម្មជាតិមិនខ្លាចការលំបាក។
ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ដ គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្ទង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ពីព្រោះវាហូរធ្លាក់លើផែនថ្មជាតំណាក់រាក់ៗ ដែលផ្ដល់អំណោយផលសម្រាប់ងូត និងគេងសំដិល។ ចំណែកនៅផ្នែកខាង ជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើង ពុះជ្រែកក្រហែងថ្មធំៗមុននឹងធ្លាក់ទៅក្នុងស្ទឹងដែលហ៊ុំព័ទ្ធដោយព្រៃប្រឹក្សាប្រ៉មមាត់ទឹក ដែលបង្កើតបានជាបរិយាសដ៏ត្រជាក់ល្ហឹម។

រមណីយដ្ឋានអូរដា ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រពីទីរួមខេត្ដ និងប្រមាណ ៣០ គីឡូម៉ែត្រពីខ្លោងទ្វារចូលនៃវត្ដខ្លុង។

Viewing all articles
Browse latest Browse all 40045

Trending Articles