Image may be NSFW.
Clik here to view.
ដោយ សាន សែល RFA 2016-08-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីគុណសម្បត្តិរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកជាង ៣០ឆ្នាំ ដែលធានាបាននូវសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតំបន់ ខណៈលោកឡើងទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានអមតៈ» លើកទី១៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានបង្ហាញជំហរចង់ឃើញអាស៊ានរួបរួមគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ប្រាប់វេទិកាមេដឹកនាំអាស៊ាននៅថ្ងៃទី៦ សីហា ថា ក្រោមរដ្ឋបាលរបស់លោកជាង ៣០ឆ្នាំថា ប្រទេសកម្ពុជា បានផ្លាស់ប្ដូរមុខមាត់ថ្មី។
ពីទីក្រុងវៀងច័ន្ទ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមមេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោក គូសបញ្ជាក់ថា ប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ សន្តិភាព និងកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយនារយៈពេលប្រាំឆ្នាំចុងក្រោយ ក្រោមនយោបាយឈ្នះឈ្នះរបស់លោក។ លោកបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកបានប្រែក្លាយប្រទេសកម្ពុជា ពីវាលពិឃាដ និងចម្ការមីន មកជាទីតាំងទេសចរណ៍ និងការធ្វើជំនួញពាណិជ្ជកម្ម៖ «កម្ពុជា ពីមុនដែលល្បីក្នុងការប្រើអាវុធដើម្បីដណ្ដើមអំណាចគ្នា និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវបានក្លាយទៅជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើស ជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋ ដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ និងគោរពលើកតម្កើងយ៉ាងម៉ត់ចត់នូវសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស»។
ទោះបីជាបែបនេះក្ដី ក្នុងរយៈពេលចុងក្រោយ ប្រទេសកម្ពុជា ត្រូវបានគេកត់ត្រាជាប្រទេសរំលោភសិទ្ធិមនុស្ស និងពលរដ្ឋ ឬអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាល គ្មានសិទ្ធិបញ្ចេញមតិពេញលេញ ពិសេសអ្នករិះគន់រដ្ឋាភិបាល ត្រូវបានគេបាញ់សម្លាញ់នៅកណ្ដាលទីក្រុង អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គម សាទរចំពោះពានរង្វាន់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន ជាថ្នូរនឹងការខិតខំប្រឹងប្រែងរបស់លោក។ យ៉ាងនេះក្ដី លោក មាស នី សង្កេតឃើញថា គម្លាតរវាងអ្នកមាន និងអ្នកក្រមានទំហំកាន់តែធំ ហើយកំណើនសេដ្ឋកិច្ចហាក់មិនបានជួយអ្នកក្រីក្រឲ្យមានជីវិតប្រសើរឡើងនោះទេ ហើយសុខសន្តិភាពគ្មានសង្គ្រាមក៏ពិតមែន តែកងទ័ព និងកងសន្តិសុខត្រៀមខ្លួនជាស្រេចទប់ទល់នឹងប្រជាជនខ្លួនឯង៖ «ពលរដ្ឋខ្លួនឯងចំណាកស្រុកទៅក្រៅកាន់តែច្រើនឡើងៗ រដ្ឋាភិបាលក៏មិនទាន់ឃើញមានវិធីសាស្ត្រមធ្យោបាយអី កុំឲ្យកម្លាំងពលកម្មប្រទេសខ្លួនឯងចេញទៅក្រៅអស់ចឹង។ តែមានតែជំរុញឲ្យទៅថែមទៀត។ យើងសួរថា ថ្ងៃក្រោយទៅ ប្រទេសមួយដែលគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ និងចូលរួមពីពលរដ្ឋខ្លួន អ្នកណានឹងមករស់នៅលើទឹកដីហ្នឹង»។
លោក លី ក្វាន់យូ (Lee Quan Yew ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី និងលោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ក៏ជាឥស្សរជនដែលធ្លាប់ទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ ដែលតំណាងឲ្យមេដឹកនាំកាន់អំណាចយូរ។
ក៏ប៉ុន្តែ បណ្ឌិត មាស នី កត់សម្គាល់ថា ម្ចាស់ពានរង្វាន់នេះជាអ្នកកាន់អំណាចយូរដូចគ្នា តែកម្រិតនៃស្នាដៃរបស់មេដឹកនាំកម្ពុជា ខុសឆ្ងាយខ្លាំងពីមេដឹកនាំផ្សេងទៀត៖ «សិង្ហបុរី នៅក្នុងរយៈកាលដឹកនាំរបស់លោក លី ក្វាន់យូ ធនធានមនុស្សរបស់គេ គឺអភិវឌ្ឍដល់កម្រិតមួយ គឺកំពូល។ លី ក្វាន់យូ ចំណាយ ២០ភាគរយនៃថវិកាជាតិសរុបគ្រាន់តែលើវិស័យអប់រំ។ លី ក្វាន់យូ ក៏ដូច មហាធៀរ មានទិសដៅច្បាស់លាស់។ ប្រទេសទាំងពីរឃើញថា ប្រាក់ចំណូលប្រជាជនម្នាក់ៗជិតដល់ម៉ឺនដុល្លារទៅហើយ។ នេះជាចំណុចមួយដែលយើងប្រៀបធៀបទៅមេដឹកនាំយូរដូចគ្នា តែនៅពីក្រោយពីឆ្ងាយណាស់»។
ក្រៅពីលើកឡើងពីគុណសម្បត្តិរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឲ្យអាស៊ានរួមកម្លាំងគ្នាជាធ្លុងមួយ។ សម្រាប់លោក បទពិសោធន៍នៃការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប ឬប្រីហ្សីត (Brexit) មិនគួរកើតឡើងក្នុងចំណោមសមាជិកអាស៊ាននោះទេ។
យ៉ាងណាមិញ កាលពីចុងខែកក្កដា អាស៊ានមិនបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីសមុទ្រចិនខាងត្បូង ខណៈលោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា លោកនឹងមិនគាំទ្រលើសេចក្តីសម្រេចណាមួយរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ លើករណីជម្លោះដែនសមុទ្ររវាងហ្វីលីពីន និងចិន ក្នុងសមុទ្រចិនខាងត្បូងនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុន្ទរកថាទទួលពានរង្វាន់កាលពីថ្ងៃទី៦ សីហា ក៏ស្នើឲ្យអាស៊ានពង្រឹងកំណើនសេដ្ឋកិច្ចតាមរយៈការពន្លឿនសមាហរណកម្មតំបន់ និងពន្លឿនការបិទរបាំងពន្ធគយ។ សមាហរណកម្មដែលលោក ហ៊ុន សែន ចង់បាន គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ លោកក៏ស្នើឲ្យអាស៊ាន ពង្រឹងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងការកាត់បន្ថយគ្រោះធម្មជាតិ ពិសេសកាត់បន្ថយពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ៕