Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បុគ្គលិក​ គជប ​នឹង​តម្រូវ​ឲ្យ​ធ្វើការ​ ៧ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍

$
0
0
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។ ផា លីណា

ប៊ុន សេងគង់ ភ្នំពេញ​ប៉ុស្តិ៍​ Mon, 8 August 2016

 ភ្នំពេញៈ បុគ្គលិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បុគ្គលិក​ជាប់​កិច្ចសន្យា​ដទៃៗ​ទៀត​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើការ​ ៧​ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល ៥ ខែ​ខាង​មុខ​ដើម្បី​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ជិត​ ១០ ​លាន​នាក់​​នៅ​មុន​ការ​បោះឆ្នោត​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ គ.ជ.ប. ​កាលពី​ចុង​សប្តាហ៍​មុន​។

អ្នក​នាំពាក្យ​ គ.ជ.ប. ​លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា​ការ​ដឹក​មក​​យឺត​នៃ​កុំព្យូទ័រ​ដែល​ត្រូវ​ការ​សម្រាប់​ការ​ចុះ​ឈ្មោះ​​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប និង​ដឹក​ដោយ​​ការិយាល័យ​​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវា​គម្រោង​ (UNOPS) ​គឺ​រួម​ចំណែក​ផង​ដែរ​ក្នុង​ការ​ធ្វើ​​ឲ្យ​មាន​ការ​តម្រូវ​ធ្វើ​ការងារ​ច្រើន​ម៉ោង​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ដឹក​​​បរិក្ខារ​មក​យឺត​​គឺជា​កត្តា​មួយ​ផង​ដែរ ដែល​ធ្វើ​​ឲ្យ​យើង​ត្រូវ​ [បន្ថែម​] ​ម៉ោង​ធ្វើ​ការងារ​ច្រើន​ម៉ោង​»។
បុគ្គលិក គ.ជ.ប.​សរុប​​ចំនួន​ ៣២៣ នាក់​​ និង​បុគ្គលិក​ជាប់​កិច្ចសន្យា​ចំនួន​ ៧០០០ នាក់​​នឹង​​ធ្វើការ​ពី​​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អាទិត្យ​ពី​ម៉ោង ​៧ ព្រឹក​រហូត​ដល់​​ម៉ោង ៥:៣០ ល្ងាច​ចន្លោះ​​ពី​ឥឡូវ​នេះ​រហូត​ដល់​​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ​។

លោក Jon Lide'n ​នាយក​ផ្នែក​​​​​ប្រាស្រ័យ​ទាក់ទង​នៅ​​ទីស្នាក់ការ​របស់​ UNOPS នៅ​ប្រទេស​ដាណឺម៉ាក​​បាន​បដិសេធ​ថា​ការ​ដឹក​ជញ្ជូន​បរិក្ខារ​នេះ​​មិន​​​យឺតយ៉ាវ​ទេ។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា៖ «​ UNOPS ​ជឿ​ថា​យើង​​បាន​អនុវត្ត​ដំណើរការ​​ស្រប​ទៅ​តាម​គម្រោង​​ពេលវេលា​​ដែល​បាន​ចែង​ និង​​មាន​ប្រសិទ្ធភាព​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន​ដោយសារ​ភាព​​មាន​កំហិត​នៃ​ដំណើរការ​ និង​​​ជម្រើស​ផលិតផល​​ដែល​ធ្វើ​ឡើង​ដោយ​ គ.ជ.ប.​»​។

លោក ពុទ្ធា បាន​បន្ថែម​ថា គ.ជ.ប. មិន​ទាន់​​ឈាន​ដល់​សេចក្តី​សម្រេច​​​លើ​​សំណើ​របស់​គណបក្ស​ប្រឆាំង​​ដែល​ស្នើសុំ​ឲ្យ​បុគ្គលិក​ គ.ជ.ប ធ្វើ​ការងារ​​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​ចុះ​ឈ្មោះ​​​ពលករ​ចំណាក​ស្រុក​​​ដែល​មក​លេង​ស្រុក​កំណើត​នៅ​ឡើយ​ទេ​៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>