Image may be NSFW.
Clik here to view.
ដោយ ជី វិតា RFA 2016-08-08
ខណៈការចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ អ្នកសង្កេតការណ៍បោះឆ្នោតរំឭកដល់ភាពមិនប្រក្រតីទាំងឡាយដែលបានកើតឡើងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។
តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលអង្គការឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិមួយចំនួនប្រកាសថាមិនសេរី និងមិនយុត្តិធម៌នោះ មានហេតុការណ៍អ្វីខ្លះកើតឡើងសម្រាប់ជាមេរៀននៅពេលបោះឆ្នោតខាងមុខ?
អ្នកជំនាញសង្កេតការណ៍បោះឆ្នោតលើកឡើងពីបញ្ហាចន្លោះប្រហោង និងភាពមិនប្រក្រតីមួយចំនួនដែលកើតឡើងនៅក្នុងអំឡុងពេលបោះឆ្នោតសកលឆ្នាំ២០១៣ ដែលភាគីពាក់ព័ន្ធគប្បីកត់ចំណាំជាមេរៀន ដើម្បីបញ្ចៀសការកើតឡើងជាថ្មីទៀតនៅអំឡុងពេលបោះឆ្នោតនាពេលខាងមុខ។
Image may be NSFW.
Clik here to view.
បញ្ហា និងភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣
ការ ស្រាវជ្រាវរបស់អង្គការឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិ រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) អង្គការប្រព័ន្ធកំណែទម្រង់ការបោះឆ្នោត និងវិទ្យាស្ថានអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា អិន.ឌី.អាយ (NDI) បានរកឃើញថា ការបោះឆ្នោតសកលឆ្នាំ២០១៣ ស្ថិតក្រោមស្តង់ដារអន្តរជាតិ ពោលគឺមិនសេរី និងមិនយុត្តិធម៌។
របាយការណ៍ កម្រាស់ជាង ១៣០ទំព័ររបស់អង្គការខុមហ្វ្រែល កាលពីខែធ្នូ ឆ្នាំ២០១៣ សរសេរថា ទោះបីជាមានការថយចុះនូវអំពើហិង្សា និងមានការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក៏ដោយ ក៏នៅតែមានបញ្ហាសំខាន់ៗធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌ និងសុចរិតភាពនៃដំណើរការបោះឆ្នោតដែរ ក្នុងនោះរួមមាន៖
Clik here to view.
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល ថាទង្វើទាំងនេះគឺផ្ទុយពីច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោតនៅពេលនោះ៖ «»។
ហិង្សាកើតឡើងពេលបាត់ឈ្មោះពីបញ្ជីឈ្មោះអ្នកបោះឆ្នោត
ភាពមិនប្រក្រតីជាច្រើនទៀតរួមមាន បញ្ជីឈ្មោះអ្នកបោះឆ្នោតមានឈ្មោះស្ទួនប្រមាណជាង ៣០ម៉ឺនឈ្មោះ ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតមានរហូតជាង ១លានលិខិត ការលុបលាងបានភ្លាមៗនូវទឹកខ្មៅលើម្រាមដៃ ដែលនាំឲ្យមិនអាចធានាថា មនុស្សម្នាក់បោះឆ្នោតបានតែម្តងគត់ ជាដើម។
បញ្ហាអ្នកបោះឆ្នោតបាត់ឈ្មោះពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ធ្វើឲ្យអ្នកបោះឆ្នោតជាច្រើនបានបាត់បង់សិទ្ធិបោះឆ្នោត បណ្ដាលឲ្យពលរដ្ឋស្ទើរគ្រប់កន្លែងខឹងសម្បាយ៉ាងខ្លាំង រហូតដល់មានអំពើហិង្សាដុតរថយន្តកងរាជអាវុធហត្ថនៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញទៀតផង។
បញ្ហាផ្សេងទៀត គឺភាពលម្អៀងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងកង្វះតម្លាភាព និងយុត្តិធម៌ក្នុងការដោះស្រាយវិវាទបោះឆ្នោតដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័នជាតិកំពូលទាំងពីរនេះព្រងើយកន្តើយចំពោះអនុសាសន៍កែលំអការបោះឆ្នោត ឬបដិសេធចោលស្ទើរតែទាំងស្រុងចំពោះបណ្ដឹងតវ៉ាប្រមាណ ៧០០បណ្ដឹងរបស់គណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាច។
Image may be NSFW.
Clik here to view.
ប្រើប្រាស់ធនធានរដ្ឋដើម្បីប្រយោជន៍បក្ស
ការកើនឡើងនៃការប្រើប្រាស់ធនធានរដ្ឋដោយគណបក្សប្រជាជនកម្ពុជា ដែលលោក គល់ បញ្ញា ថាមិនយុត្តិធម៌ និងមិនស្មើភាពគ្នាសម្រាប់គណបក្សផ្សេង៖ «»។
មានការកើនឡើងនូវការទិញសន្លឹកឆ្នោតដោយគណបក្សកាន់អំណាច។ មន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរ ផ្សព្វផ្សាយគាំទ្រគណបក្សកាន់អំណាច ព្រមានអំពីលទ្ធភាពសង្គ្រាម ឬយោធាយកអំណាចវិញ បើមានការផ្លាស់ប្ដូររដ្ឋាភិបាល រហូតដល់មានការដាក់សម្ញែងកងទ័ពក្នុងអំឡុងពេលដោះស្រាយវិវាទបោះឆ្នោតទៀតផង។ អ្នកសង្កេតការណ៍ថា បរិយាកាសលួងលោមទិញទឹកចិត្ត និងសកម្មភាពបំភិតបំភ័យទាំងនេះហើយ ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុចរិតភាពនៃលទ្ធផលបោះឆ្នោត។
បញ្ហាចម្រូងចម្រាសគ្នាមួយទៀតកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺការទាមទាររបស់បក្សប្រឆាំង ឲ្យមានការបើកហិបឆ្នោតសុវត្ថិភាព។ លោក គល់ បញ្ហា ថាដើម្បីចៀសវាងបញ្ហានេះ គ.ជ.ប គួរយកចំនួនលទ្ធផលសន្លឹកឆ្នោតដែលរាប់ហើយ និងចុះហត្ថលេខាទទួលស្គាល់ដោយតំណាងគណបក្សនយោបាយទាំងអស់ ដាក់បង្ហាញជាសាធារណៈនៅលើគេហទំព័ររបស់ គ.ជ.ប៖ «»។
ទោះបីជាយ៉ាងណា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈរដ្ឋសភា និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
Image may be NSFW.
Clik here to view.![កងកម្លាំងរាជអាវុធហត្ថឈរតម្រៀបជួរគ្នានៅត្រើយម្ខាងស្ពានស្ទឹងមានជ័យ ដើម្បីការពារសន្តិសុខ និងក្រុមបាតុករ។]()
តំណាងរាស្ត្របក្សកាន់អំណាចធ្វើច្បាប់នៅពេលអវត្តមានបក្សប្រឆាំង
ភ្លាមៗនោះ គណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលស្គាល់លទ្ធផល និងធ្វើការតវ៉ាមិនចូលប្រជុំសភា ព្រមទាំងដឹកនាំមហាបាតុកម្មដែលក្រោយមកជួបការបង្ក្រាប។ ការតវ៉ាបានបណ្ដាលឲ្យមានការជាប់គាំងនយោបាយរយៈពេលមួយឆ្នាំ។ មិនខ្វល់អំពីការមិនចូលប្រជុំរបស់តំណាងរាស្ត្របក្សប្រឆាំង តំណាងរាស្ត្របក្សកាន់អំណាចកោះប្រជុំរដ្ឋសភា និងអនុម័តច្បាប់ជាបន្តបន្ទាប់ ដែលក្នុងនោះបានឆក់ឱកាសអវត្តមានបក្សប្រឆាំង អនុម័តច្បាប់សំខាន់មួយចំនួន រួមមាន ច្បាប់ចំនួនបីទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ គឺច្បាប់ស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ» ច្បាប់ស្ដីពី «លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា» និង ច្បាប់ស្ដីពី «វិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម»។
ក្រុមអ្នកសង្កេតការណ៍ផ្នែកច្បាប់ និងសិទ្ធិមនុស្ស រិះគន់ច្បាប់ទាំងបីដែលអនុម័តដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តែឯកឯងនោះថា បំពានរដ្ឋធម្មនុញ្ញកម្ពុជា។ គឺរំលោភលើការបែងចែកអំណាចដាច់ពីគ្នារវាងតុលាការ និងរដ្ឋាភិបាល ធ្វើឲ្យឥទ្ធិពល ឬការលូកដៃរបស់អង្គនីតិប្រតិបត្តិចូលទៅក្នុងកិច្ចការរបស់តុលាការដែលកំពុងមានស្រាប់ កាន់តែមានរូបភាពស្របច្បាប់តាមរយៈក្រសួងយុត្តិធម៌ ធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាល។
Image may be NSFW.
Clik here to view.![ពលរដ្ឋអ្នកមានកំហឹងរុញរថយន្តរបស់កម្លាំងមានសមត្ថកិច្ច។]()
ទោះបីជាយ៉ាងណាក៏ដោយចុះ ការចរចាគ្នាជាបន្តបន្ទាប់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឈានទៅដល់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ហើយគណបក្សប្រឆាំងក៏បានសម្រេចចិត្តចូលប្រជុំសភា។
គណបក្សប្រឆាំងបរាជ័យក្នុងការកែលំអច្បាប់
ក្នុងអំឡុងពេលធ្វើពហិការមិនចូលសភា បក្សប្រឆាំងបានប្រកាសថា ខ្លួននឹងជំរុញឲ្យមានការកែប្រែច្បាប់មួយចំនួនដែលមានស្មារតីផ្ទុយពីរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមាន ច្បាប់ទាំងបីទាក់ទងនឹងវិស័យយុត្តិធម៌ផងដែរ។ ប៉ុន្តែរាត្រីទឹកឃ្មុំមួយចម្អិនកំពឹសនៃគណបក្សទាំងពីរ មិនបានជួយឲ្យបក្សប្រឆាំងសើរើកែលំអច្បាប់ទាំងនោះទេ។
មិនត្រឹមតែមិនបានកែលំអច្បាប់ដែលអនុម័តរួចហើយប៉ុណ្ណោះទេ ប៉ុន្តែក្រោមការផ្ដួចផ្ដើមរបស់បក្សកាន់អំណាច រដ្ឋសភាដែលមានវត្តមានបក្សប្រឆាំងដែរនោះ ថែមទាំងបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត អនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ អាចធ្វើសកម្មភាពឃោសនាឲ្យគណបក្សនយោបាយនៅក្រៅម៉ោងធ្វើការថែមទៀតផង ដែលលោក គល់ បញ្ញា ថាការអនុញ្ញាតឲ្យកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ទោះជាមិនស្លៀកពាក់ឯកសណ្ឋានក៏ដោយចុះ ធ្វើសកម្មភាពឃោសនានយោបាយឲ្យគណបក្ស គឺប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ៖ «»។
ច្បាប់ចម្រូងចម្រាសមួយទៀតដែលរដ្ឋសភាអាណត្តិទី៥ នេះបានអនុម័ត គឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែច្បាប់បង្កើតឡើងដើម្បីរឹតត្បិតសេរីភាពរបស់សង្គមស៊ីវិល ឬអង្គការមិនមែនរដ្ឋាភិបាលនេះ មិនមានការចូលរួមពីតំណាងរាស្ត្របក្សប្រឆាំងទេ។
Image may be NSFW.
Clik here to view.![លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់សេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ នារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ RFA/Phann Yasy]()
អគ្គលេខាធិការនៃ គ.ជ.ប មុខដដែល
ការផ្លាស់ប្ដូរសំខាន់មួយទៀតក្រោយការបោះឆ្នោតឆ្នាំ២០១៣ នោះ គឺកំណែទម្រង់រចនាសម្ព័ន្ធ និងសមាសភាព គ.ជ.ប។ ប៉ុន្តែភាពបរាជ័យរបស់គណបក្សប្រឆាំង គឺការមិនអាចផ្លាស់ចេញនូវមន្ត្រីកាន់តំណែងអគ្គលេខាធិការ គ.ជ.ប ចាស់អាណត្តិមុន គឺលោក ទេព នីថា ដែលត្រូវគេចោទថាមាននិន្នាការលម្អៀងទៅរកគណបក្សកាន់អំណាច។
ទោះបីជាយ៉ាងណា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល យល់ថា សមាជិកភាព គ.ជ.ប អាណត្តិថ្មីនេះ យ៉ាងហោចណាស់មានតំណាងពីបក្សប្រឆាំង៖ «»។
គ.ជ.ប មានសមាជិកសំខាន់ ៩រូប ដែល ៤រូបតំណាងឲ្យគណបក្សប្រជាជនកម្ពុជា និង ៤រូបតំណាងឲ្យគណបក្សសង្គ្រោះជាតិ និងមួយរូបតំណាងឲ្យសង្គមស៊ីវិល ជាអ្នកនាំពាក្យ។
អគ្គលេខាធិការរងនៃ គ.ជ.ប ពីសង្គមស៊ីវិលត្រូវចាប់ខ្លួន
Image may be NSFW.
Clik here to view.![អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបកណ្ដាល) ពេលនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦។ RFA/Rann Samnang]()
ទោះជាយ៉ាងណា អ្វីដែលកំពុងចោទជាបញ្ហានោះ គឺអគ្គលេខាធិការរងនៃ គ.ជ.ប មួយរូប គឺលោក នី ចរិយា កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងជាប់ចោទពីបទឃុបឃិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហារបស់អ្នកនាង ខុម ចាន់តារាទី ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍យល់ថា ការចាប់ឃុំខ្លួនមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលមាននិន្នាការនយោបាយផ្ទុយពីបក្សកាន់អំណាចនោះ គឺជារឿងនយោបាយ៖ «»។
ខណៈអ្នកសង្កេតការណ៍ប្រកាសថា ការបោះឆ្នោតជាតិឆ្នាំ២០១៣ មិនស្របតាមស្តង់ដារអន្តរជាតិ ពោលគឺមិនសេរី និងយុត្តិធម៌ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចទទួលស្គាល់ថា មានបញ្ហាខ្វះខាតតិចតួចមែន ប៉ុន្តែថាពុំបានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនោះទេ។
ទោះជាយ៉ាងណា អ្នកសង្កេតការណ៍បោះឆ្នោតសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតដោយប្រព័ន្ធកុំព្យូទ័រ (Computer) ដែល គ.ជ.ប កំពុងរៀបចំដោយទទួលបានជំនួយពីបរទេស អាចនឹងជួយកាត់បន្ថយបញ្ហាជាច្រើន។
ដើម្បីអាចចូលរួមបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និង គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រៀមខ្លួនចុះឈ្មោះនៅតាមឃុំ-សង្កាត់របស់ខ្លួនចាប់ពីដើមខែកញ្ញា ខាងមុខនេះទៅ៕
Clik here to view.

ដោយ ជី វិតា RFA 2016-08-08
ខណៈការចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ អ្នកសង្កេតការណ៍បោះឆ្នោតរំឭកដល់ភាពមិនប្រក្រតីទាំងឡាយដែលបានកើតឡើងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។
តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលអង្គការឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិមួយចំនួនប្រកាសថាមិនសេរី និងមិនយុត្តិធម៌នោះ មានហេតុការណ៍អ្វីខ្លះកើតឡើងសម្រាប់ជាមេរៀននៅពេលបោះឆ្នោតខាងមុខ?
អ្នកជំនាញសង្កេតការណ៍បោះឆ្នោតលើកឡើងពីបញ្ហាចន្លោះប្រហោង និងភាពមិនប្រក្រតីមួយចំនួនដែលកើតឡើងនៅក្នុងអំឡុងពេលបោះឆ្នោតសកលឆ្នាំ២០១៣ ដែលភាគីពាក់ព័ន្ធគប្បីកត់ចំណាំជាមេរៀន ដើម្បីបញ្ចៀសការកើតឡើងជាថ្មីទៀតនៅអំឡុងពេលបោះឆ្នោតនាពេលខាងមុខ។
Image may be NSFW.
Clik here to view.

បញ្ហា និងភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣
ការ ស្រាវជ្រាវរបស់អង្គការឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិ រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) អង្គការប្រព័ន្ធកំណែទម្រង់ការបោះឆ្នោត និងវិទ្យាស្ថានអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា អិន.ឌី.អាយ (NDI) បានរកឃើញថា ការបោះឆ្នោតសកលឆ្នាំ២០១៣ ស្ថិតក្រោមស្តង់ដារអន្តរជាតិ ពោលគឺមិនសេរី និងមិនយុត្តិធម៌។
របាយការណ៍ កម្រាស់ជាង ១៣០ទំព័ររបស់អង្គការខុមហ្វ្រែល កាលពីខែធ្នូ ឆ្នាំ២០១៣ សរសេរថា ទោះបីជាមានការថយចុះនូវអំពើហិង្សា និងមានការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក៏ដោយ ក៏នៅតែមានបញ្ហាសំខាន់ៗធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌ និងសុចរិតភាពនៃដំណើរការបោះឆ្នោតដែរ ក្នុងនោះរួមមាន៖
- ការបំភិតបំភ័យ និងការរំលោភសិទ្ធិអ្នកនយោបាយ និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងរយៈពេល ៥ខែនៅមុនពេលបោះឆ្នោតអាណត្តិទី៥ នោះ
- ការផ្សព្វផ្សាយ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នា។ ទូរទស្សន៍ និងវិទ្យុជាច្រើនលើសលប់ បានផ្សាយគាំទ្រទៅរកបក្សកាន់អំណាច ហើយផ្សាយប្រឆាំងនឹងបក្សផ្សេងទៀត
- បរិយាកាសអំឡុងពេលបោះឆ្នោតខ្វះអព្យាក្រឹត្យ។ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច ព្រមទាំងរារាំងគណបក្សប្រឆាំងផ្សេងទៀត។