Image may be NSFW.
Clik here to view.
ដោយ សូត សុខប្រាថ្នា RFA 2016-08-09
ប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចមួយចំនួននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្អូញត្អែរពីផលប៉ះពាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់នោះ កើតឡើងដោយសារពួកគេនៅមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចគ្រប់តាមចំនួនដែលរដ្ឋផ្តល់ជូនឡើយ ពោលគឺរដ្ឋផ្តល់ជូនទាំងដីលំនៅឋាន និងដីចម្ការ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពលរដ្ឋមួយចំនួនទទួលបានតែដីលំនៅឋាន គ្មានដីចម្ការសម្រាប់បង្កបង្កើនផលឡើយ។
ពលរដ្ឋពីរភូមិ គឺភូមិសែនសិរី និងភូមិសិរីមង្គល ក្នុងឃុំក្រយា ដែលជាតំបន់បង្កើតឡើងកាលពីឆ្នាំ២០០៩ ក្រោយពេលពលរដ្ឋដែលរស់នៅភូមិទាំងពីរនេះ ត្រូវបានគេបណ្ដេញចេញពីតំបន់បន្ទាយរងៀង កាលពីដើមឆ្នាំដដែលនោះ។ ក្នុងចំណោមពលរដ្ឋជិត ៦០០គ្រួសារ (៥៨៧គ្រួសារ) មករស់នៅភូមិថ្មីនេះ ពួកគេសង្ឃឹមថានឹងមានជីវភាពរស់នៅសមរម្យក្នុងនាមជាមនុស្ស។ កាលណោះ អាជ្ញាធរបានបែងចែកដីលំនៅឋានជូនពលរដ្ឋក្នុងមួយគ្រួសារទទួលបាន ២០ម៉ែត្រគុណ ៤០ម៉ែត្រ ហើយរហូតដល់ឆ្នាំ២០១៣ អាជ្ញាធររៀបចំប្រគល់ដីចម្ការនៅតំបន់សូងសាងដល់អ្នកភូមិ ដោយក្នុងមួយគ្រួសារទទួលបាន ១ហិកតារទៅ ១ហិកតារកន្លះ ប៉ុន្តែរហូតមកទល់ពេលនេះ ពលរដ្ឋមួយចំនួននៅមិនទាន់បានដីចម្ការនោះទេ។
ពលរដ្ឋរស់នៅភូមិសែនសិរី លោកស្រី ទួត សឿង រៀបរាប់ទាំងទឹកមុខក្រៀមក្រំ និងលាយឡំទឹកភ្នែកថា ពួកគាត់ត្រូវរស់នៅទាំងត្រដាបត្រដួសអស់រយៈពេល ៧ឆ្នាំមកហើយ ក្រោយពេលអ្នកភូមិត្រូវបានអាជ្ញាធរបណ្ដេញចេញពីតំបន់បន្ទាយរងៀង។ លោកស្រីថា បញ្ហាប្រឈមរបស់ពួកគាត់ដែលរស់នៅទីតាំងថ្មី គឺត្រូវចាប់ផ្តើមពីចំណុចសូន្យ ហើយត្រូវប្រឈមមុខជាមួយក្រុមអនាធិបតេយ្យដែលចូលទៅដណ្ដើមដីពួកគាត់ ដោយមានអ្នកកាងនៅពីក្រោយខ្នង៖ «គេមិនចង់ដោះស្រាយ។ បើគេចង់ដោះស្រាយ តាំងពីខេត្តគេបោះត្រាហើយ គេជូនប្រជាពលរដ្ឋហើយ ប៉ុន្តែហេតុអីបានជាដោះស្រាយមិនចេញ?»។
លោកស្រីរៀបរាប់ទៀតថា បច្ចុប្បន្នដីដែលក្រុមអនាធិបតេយ្យដណ្ដើមពីពលរដ្ឋ គឺត្រូវធ្លាក់ទៅលើដៃឈ្មួញ និងក្រុមអ្នកមានប្រាក់ ឬក្រុមអ្នកមានអំណាចជាច្រើនផ្សេងទៀត ដោយម្នាក់ៗទទួលបានដីរាប់សិបហិកតារ ចំណែកពលរដ្ឋដែលមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋស្របច្បាប់មួយចំនួន គឺមានតែឈ្មោះនៅលើក្រដាសប៉ុណ្ណោះ ហើយបើសិនចែកជូនពលរដ្ឋវិញ គឺដីនោះតែងតែមានក្រុមកាងមិនឲ្យពលរដ្ឋចូលទៅធ្វើអ្វីបានទេ។
ពលរដ្ឋមួយរូបទៀតដែលមានវ័យ ៨៤ឆ្នាំ លោកស្រី ហ៊ុន អៀត មានប្រសាសន៍ថា បច្ចុប្បន្នដីលំនៅឋានរបស់កូនៗលោកស្រីចំនួន ២ប្លង់ សម្រេចលក់ឲ្យអ្នកផ្សេងដើម្បីយកប្រាក់មកព្យាបាលជំងឺនៅពេលឈឺម្តងៗ។ លោកស្រីថា ពួកគាត់ចេះតែទន្ទឹងរង់ចាំការផ្តល់ដីចម្ការរហូតមក ដើម្បីយកទៅដាំដំណាំចិញ្ចឹមជីវិត ប៉ុន្តែមកទល់បច្ចុប្បន្ន គឺមិនឃើញឡើយ៖ «ខឹងគេធ្វើម៉េចបានគេចែកឲ្យហើយ បើគេយកអស់ហើយ»។
ចុងសន្លឹកសម្គាល់ក្បាលដីរបស់អាជ្ញាធរមូលដ្ឋាន ផ្តល់ជូនពលរដ្ឋកាលពីឆ្នាំ២០១៣ បង្ហាញថាទំហំដីចម្ការដែលអ្នកភូមិមួយគ្រួសារទទួលបានមានទំហំ ១ហិកតារទៅ ១ហិកតារកន្លះ គឺអាស្រ័យទៅលើសមាជិកគ្រួសារតិច ឬច្រើន។ ដីសម្បទានសង្គមកិច្ចនៅភូមិទាំងពីរនេះ ក្រៅពីផ្ដល់ជូនពលរដ្ឋដែលត្រូវបានបណ្ដេញចេញពីបន្ទាយរងៀងហើយ ក៏មានក្រុមយោធិនពិការរស់នៅដែរ។
Image may be NSFW.
Clik here to view.
យោធិនពិការជើងឆ្វេងមួយរូប លោក កុយ សុផា ឲ្យដឹងថា ក្រៅពីដីលំនៅឋានទំហំ ២០ម៉ែត្រគុណ ៤០ម៉ែត្រ ហើយពួកគាត់ត្រូវទទួលបានដីចម្ការបន្ថែមទៀត។ លោកថា ដីចម្ការទំហំជាង ១ហិកតារដែលផ្តល់ជូនគ្រួសារលោក ត្រូវជាប់ពាក់ព័ន្ធមនុស្សមួយក្រុមទៀត។ ចុងក្រោយ ដីចម្ការរបស់លោក គឺបានតែកន្លះហិកតារប៉ុណ្ណោះ។ បុរសជនពិការរូបនេះមិនប្រាថ្នាចង់បានដីរាប់សិបហិកតារដូចក្រុមអ្នកមានប្រាក់ និងអ្នកមានអំណាចមួយចំនួននោះទេ ប៉ុន្តែលោកចង់បានតែដីចម្ការគ្រប់តាមទំហំដែលរដ្ឋផ្តល់ជូន ទុកគ្រាន់ដាំដំណាំចិញ្ចឹមជីវិត៖ «មិនអាចយុត្តិធម៌ចំពោះប្រជាពលរដ្ឋ បើសិនណារដ្ឋាភិបាលរៀបចំត្រឹមត្រូវ គឺប្រជាពលរដ្ឋសប្បាយចិត្ត»។
ក្រោយពេលអាជ្ញាធរបណ្ដេញពលរដ្ឋជិត ៦០០គ្រួសារចេញពីតំបន់បន្ទាយរងៀង ក្នុងឃុំក្រយា ដីតំបន់នោះ រាជរដ្ឋាភិបាលបានវិនិយោគឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ តាន បៀង (Tan Bien)។ បច្ចុប្បន្ន ក្រុមហ៊ុនបានដាំកៅស៊ូ ហើយផ្តល់ផលបី ឬបួនឆ្នាំមកហើយ។ ដោយឡែកពលរដ្ឋដែលត្រូវបានគេបណ្ដេញចេញមករស់នៅតំបន់ថ្មីមួយចំនួនវិញ គឺមិនទាន់រកគោលដៅឃើញផង។
ផ្ទះសម្បែងខ្លះរបស់អ្នកភូមិសែនសិរី គ្រាន់មានស័ង្កសីប្រក់ មានក្ដារធ្វើជាជញ្ជាំង ប៉ុន្តែពលរដ្ឋមួយចំនួនទៀត ផ្ទះពួកគេបានត្រឹមតែប្រក់ស្បូវ ជញ្ជាំងស្បូវ លាយឡំតង់កៅស៊ូ ឬក្រដាសផ្សេងៗគ្រាន់បិទបាំងពីខាងក្រៅ។ ក្នុងភូមិមានសភាពស្ងាត់ជ្រងំ យូរៗម្តងឃើញមានក្មេងរត់លេងនៅតាមផ្លូវ និងមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងភូមិម្ដងម្កាល ហើយផ្ទះសម្បែងខ្លះបិទទ្វារទុកចោល ជាដើម។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកសន្ទុក និងជាប្រធានគណៈកម្មការទទួលបន្ទុកដីសម្បទានសង្គមកិច្ច លោក រស់ សារីម មានប្រសាសន៍ថា ក្នុងចំណោមពលរដ្ឋជិត ៦០០គ្រួសារដែលមករស់នៅតំបន់ថ្មី គឺពួកគាត់ទាំងអស់ទទួលបានដីលំនៅឋានគ្រប់គ្នា ចំណែកដីចម្ការគឺនៅមានអ្នកមិនទាន់បានទទួលមួយចំនួនមែន។ លោកបន្តថា នៅសល់ ១១០គ្រួសារ មិនទាន់បានចូលទៅកាន់កាប់ដីចម្ការរបស់ខ្លួន ដោយក្នុងចំណោមពួកគាត់ទាំងនោះ អាជ្ញាធរបានប្រគល់ដីជូនពលរដ្ឋ ៥៣គ្រួសារ ប៉ុន្តែនៅមានភាពចម្រូងចម្រាសជាមួយក្រុមអនាធិបតេយ្យ ទើបពួកគាត់មិនអាចចូលទៅបង្កបង្កើនផលបាន។ ចំណែកពលរដ្ឋ ៥៧គ្រួសារទៀត អាជ្ញាធរមិនទាន់មានដីប្រគល់ជូនពួកគេទេ។
អភិបាលរងស្រុករូបនេះបន្ថែមថា ពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចខ្លះ បានព្រមព្រៀងលក់ដីរបស់ខ្លួនបន្តឲ្យអ្នកផ្សេង ហើយទៅរស់នៅស្រុកកំណើត ឬទៅរស់នៅតំបន់ផ្សេងទៀត ប៉ុន្តែពលរដ្ឋខ្លះទ្រាំរស់នៅតំបន់ដីសម្បទានសង្គមកិច្ចនេះរហូតមក៖ «ក្នុង ៥៨៧ហ្នឹងមិនបាននៅអចិន្ត្រៃយ៍ទេ គឺបានដីភូមិទាំងអស់គ្នា ៥៨៧ហ្នុង ប៉ុន្តែខ្លះនៅភ្នំពេញ ខ្លះនៅកំពត ខ្លះកំពង់ចាម ខ្លះព្រៃវែង ស្វាយរៀង អ៊ីចឹងទៅណា»។
វិបត្តិដីធ្លីនៅឃុំក្រយា បន្សល់ទុកតាំងពីអតីតអភិបាលស្រុកសន្ទុក គឺលោក ពេជ សុធា រហូតមក។ កាលពីពេលកន្លងទៅ អតីតអភិបាលស្រុកសន្ទុក រូបនេះ ធ្លាប់បញ្ជាក់ថា ពលរដ្ឋដែលមិនទាន់បានដីចម្ការ អាជ្ញាធរនឹងរកទីតាំងដីថ្មីជូនពួកគាត់ ព្រមទាំងបានឈូសឆាយដីនៅឃុំបឹងល្វា ទុកជូនពលរដ្ឋទៀតផង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ដីចាស់ក៏មិនបានទទួល ដីថ្មីក៏មិនឃើញស្រមោល។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា វិបត្តិដីធ្លីមួយនេះនឹងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកភូមិដែលមិនមានដីពិតប្រាកដកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន មានប្រសាសន៍ថា ដោយសារបញ្ហាដីធ្លីមួយនេះនៅមានភាពស្មុគស្មាញ ទើបធ្វើឲ្យពលរដ្ឋទទួលបានដីមួយចំនួន បង្ខំចិត្តលក់ដីដែលអាជ្ញាធរចែកជូន ទៅរស់នៅតំបន់ផ្សេងទៀត។ បន្ថែមពីនេះ អាជ្ញាធរវិញហាក់ពុំមានឆន្ទៈពិតប្រាកដដើម្បីដោះស្រាយជូនពលរដ្ឋឲ្យបានចប់សព្វគ្រប់នោះទេ ពោលគឺចេះតែពន្យារពេលរហូតមក៖ «អ៊ីចឹងមានមួយចំនួនទៀតដោយសារមានភាពរ៉ាំរ៉ៃក្នុងការដោះស្រាយជូនពួកគាត់។ ពួកគាត់ក៏បង្ខំចិត្តលក់ដីនោះធ្វើជាសោហ៊ុយបន្តដំណើរចំណាកស្រុក ដើម្បីរកស៊ីចិញ្ចឹមជីវភាព»។
លោក ញូង សាមឿន មើលឃើញថា ប្រសិនករណីនេះមិនអាចដោះស្រាយបាន អ្នកភូមិនឹងត្រូវជួបប្រទះវិបត្តិកាន់តែធ្ងន់ធ្ងរជាងនេះទៀត រួមមានចំណាកស្រុក ក្មេងបោះបង់ចោលការសិក្សា ជាដើម។ ជាមួយគ្នានេះ លោកចង់ឲ្យអាជ្ញាធរពន្លឿនការដោះស្រាយដីកសិកម្មជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានលទ្ធភាពដាំដំណាំចិញ្ចឹមជីវិតបាន៕