Image may be NSFW.
Clik here to view.
ដោយ ស្រី សុភ័ក្រ្ត10/08/2016rfi
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ជាងមួយរយគ្រួសារ ដែលបានធ្វើដំណើរពីខេត្តកោះកុង ដើម្បីមកដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុន យល់ព្រមត្រឡប់ទៅខេត្តកោះកុងវិញហើយ បន្ទាប់ពី មន្រ្តីក្រសួងដែនដី បានសន្យានៅព្រឹកថ្ងៃពុធនេះថា នឹងចុះទៅដល់មូលដ្ឋានកំពុងមានទំនាស់ដីធ្លីនៅថ្ងៃទី១៨ សីហា ខាងមុខ។ អ្នកស្រី ផាវ ញឺង តំណាងសហគមន៍ដីមានទំនាស់ក្នុង ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ សរុប ១៤៧គ្រួសារ បានបញ្ជាក់ថា ពលរដ្ឋសហគមន៍ នឹងត្រឡប់ទៅខេត្តកោះកុងវិញ នៅថ្ងៃស្អែក ដើម្បីត្រៀមឯកសារផ្លូវច្បាប់រងចាំមន្រ្តីជំនាញចុះទៅដោះស្រាយ តែព្រមាននឹងត្រឡប់មកវិញនៅថ្ងៃទី១៩ សីហា ប្រសិនបើ មន្រ្តីក្រសួងដែនដីមិនគោរពសន្យា។
មានការប៉ះទង្គិចគ្នាមួយប្រាវ នៅព្រឹកថ្ងៃពុធនេះ រវាងកងកម្លាំងប្រជាការពារ ខណ្ឌមានជ័យ និងពលរដ្ឋមានទំនាស់ដីធ្លីជិត ១០០នាក់ ដែលភាគច្រើនជា ស្រ្តី និងមនុស្សចាស់ មកពីខេត្តកោះកុង កំពុងរងចាំដំណោះស្រាយ ក្នុងក្រុងភ្នំពេញ បណ្តាលអោយពលរដ្ឋសហគមន៍យ៉ាងតិចប្រាំនាក់រងរបួសស្រាល។ អ្នកស្រី ផាវ ញឺង តំណាងសហគមន៍ដីមានទំនាស់ក្នុង ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ បានអះអាងថា អ្នកស្រីត្រូវកងកម្លាំងអាជ្ញាធររុញច្រាន វាយក្បាល និងទាត់ផង នៅចំណុចខ្លោងទ្វាវត្តសាមគ្តីរង្ស៊ី ខណៈកងកម្លាំងសន្តិសុខព្យាយាមបិទទ្វាវត្ត មិនអោយពលរដ្ឋសហគមន៍ប្រមាណ ៨៤នាក់ ដើរក្បួន ទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសាកសួររកដំណោះស្រាយ បន្ទាប់ពីដាក់ញត្តិកាលពីសប្តាហ៍មុន។
កងកម្លាំងសន្តិសុខបានចាកចេញពី វត្តបន្ទាប់ពី ប្រជាសហគមន៍ ព្រមចូលវត្តវិញ។ អភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានបដិសេធន៍ថា គ្មានការប៉ះទង្គិចគ្នាទេនៅថ្ងៃពុធនេះ។ លោកបញ្ជាក់ដោយខ្លីថា វាគ្រាន់ជាការទប់ស្កាត់ ដើម្បីរងចាំតំណាងក្រសួងដែនដី មកដោះស្រាយនៅកន្លែងប៉ុណ្ណោះ។
ទោះបីយ៉ាងណា ភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិចគ្នា មន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចុះទៅជួបផ្ទាល់ជាមួយនឹងពលរដ្ឋសហគមន៍ នៅវត្តសាមគ្គីរង្ស៊ី ព្រមទាំងបាន សន្យាថា នឹងចុះទៅពិនិត្យដល់មូលដ្ឋានកំពុងមានទំនាស់ដីធ្លី ក្នុងខេត្តកោះកុង តបតាមញត្តិ នៅថ្ងៃទី១៨ សីហា ខាងមុខ។
អ្នកស្រី ផាវ ញឺង តំណាងសហគមន៍ បានបញ្ជាក់ថា ប្រជាសហគមន៍នឹងវិលត្រឡប់ទៅខេត្តកោះកុងវិញ នៅថ្ងៃស្អែក ដើម្បីត្រៀមឯកសារផ្លូវច្បាប់រងចាំមន្រ្តីជំនាញចុះទៅដោះស្រាយផ្ទាល់ តែក៏បានព្រមាន នឹងត្រឡប់មកវិញនៅថ្ងៃ១៩ សីហា ប្រសិនបើ មន្រ្តីក្រសួងដែនដី មិនបានចុះដល់មូលដ្ឋានតាមការណាត់។
គួររំលឹកថា កាលពីថ្ងៃទី៤ សីហា តំណាងពលរដ្ឋសហគមន៍មានទំនាស់ដីធ្លី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ចំនួន ១៤៧ គ្រួសារ បានដាក់ញត្តិទៅ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សហភាពអឺរ៉ុប រដ្ឋសភា និងក្រសួងកសិកម្ម ដើម្បីទាមទារកាត់ដី ៧៨២.១៦ ហិកតា ពីក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation ជូនពលរដ្ឋសហគមន៍ដែលធ្លាប់ប្រើប្រាស់ជាក់ស្តែងវិញ។ ការឡើងមកដាក់ញត្តិរបស់ពលរដ្ឋសហគមន៍ ដល់រាជធានី ដោយសារ គ្មានដំណោះស្រាយសមរម្យ នៅថ្នាក់ខេត្ត ហើយពលរដ្ឋមួយចំនួន ក៏រងបណ្តឹងតុលាការដោយសារ វិវាទដីធ្លី ជាមួយនឹង ក្រុមហ៊ុនផលិតស្ករស ខេត្តកោះកុងផងដែរ៕