Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-08-11
តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ ព្រមានថា ប្រសិនបើកម្ពុជា មិនគោរពគោលការណ៍ប្រជាធិបតេយ្យក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ នោះសហរដ្ឋអាមេរិកនឹងលុបទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយកម្ពុជា។
លោក តាំង សារ៉ាដា៖ បាទ! សួស្តីលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) រីករាយណាស់ដែលបានជជែកជាមួយលោក។
សំណួរទីមួយរបស់ខ្ញុំគឺ តើលោកសង្ឃឹមដែរទេថាសេចក្តីសម្រេចលេខ៧២៨ នឹងត្រូវអនុម័តនៅពេលដ៏ឆាប់ខាងមុខ?
លោក អាឡាន់ ឡូវ៉ិនថល៖កាលពីថ្ងៃទី១៥ ខែកក្កដា សេចក្តីសម្រេចត្រូវបានអនុម័តនៅអនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក រួចទៅហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីតំណាងរាស្ត្រទាំងពីរគណបក្ស។ ដូច្នេះ សេចក្តីសម្រេចមានសារសំខាន់ណាស់សម្រាប់អ្នកដែលចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយយុត្តិធម៌នៅកម្ពុជា។ សហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិក ត្រូវប្រាប់ទៅមិត្តភ័ក្ដិ ឬបងប្អូនរបស់ពួកគេ ត្រូវតែនាំគ្នាប្រាប់ទៅតំណាងរាស្ត្រប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឲ្យគាំទ្រសេចក្តីសម្រេចលេខ៧២៨ នេះនៅខែកញ្ញា ខាងមុខ។ លោកដឹងទេថា សព្វថ្ងៃ តំណាងរាស្ត្រសហរដ្ឋអាមេរិក ភាគច្រើនមានការចាប់អារម្មណ៍ជាខ្លាំងអំពីស្ថានការណ៍នៅប្រទេសកម្ពុជា។
លោក តាំង សារ៉ាដា៖លោកតំណាងរាស្ត្រ អាឡាន់ ឡូវ៉ិនថល ប្រសិនបើសេចក្តីសម្រេចនេះត្រូវបានអនុម័តហើយ តើវានឹងអាចមានឥទ្ធិពលបង្ខំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរព ឬធ្វើតាមដែរទេ? ខណៈកម្ពុជា មានអធិបតេយ្យរបស់ខ្លួនដែរនោះ?
លោក អាឡាន់ ឡូវ៉ិនថល៖សេចក្តីសម្រេចនេះមិនអាចបង្ខំឲ្យលោក ហ៊ុន សែន គោរពនោះទេ ប៉ុន្តែសេចក្តីសម្រេចអាចបង្កើនការយល់ដឹងដល់តំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងឡាយ ឲ្យផ្ញើសារទៅរដ្ឋាភិបាលកម្ពុជា ថាទំនាក់ទំនងរបស់ខ្លួននៅអនាគតជាមួយសហរដ្ឋអាមេរិក គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់គេប៉ុណ្ណោះ ថាតើគេនឹងធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដូចដែលកម្ពុជា ធ្លាប់បានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែរឬទេ? យើងនឹងឃ្លាំមើលដំណើរការនេះ។ យើងមិនខ្វល់ទេថាគណបក្សណាឈ្នះ ឬចាញ់នោះ តែអ្វីដែលសំខាន់គឺទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ច នយោបាយ និងនីតិរដ្ឋដែលកម្ពុជា ធ្លាប់បានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនគោរពកិច្ចព្រមព្រៀងនេះ នោះសភាអាមេរិកនឹងមានតួនាទីចាប់ផ្ដើមពិភាក្សា ថាតើនឹងត្រូវធ្វើអ្វីបន្តទៀតជាមួយកម្ពុជា។
លោក តាំង សារ៉ាដា៖តើពលរដ្ឋខ្មែរនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីសេចក្តីសម្រេចលេខ៧២៨ នេះ?
លោក អាឡាន់ ឡូវ៉ិនថល៖ពួកគេនឹងទទួលបានផលប្រយោជន៍ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺតម្រូវឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅថ្ងៃខាងមុខ។
លោក តាំង សារ៉ាដា៖ អ៊ីចឹងលោកយល់ថា ការបោះឆ្នោតនៅកម្ពុជា កន្លងមកមិនធ្វើឡើងដោយសេរី និងត្រឹមត្រូវទេ ឬយ៉ាងណា?
លោក អាឡាន់ ឡូវ៉ិនថល៖ អត់ទេ! យើងអត់ដែលឃើញមានការបោះឆ្នោតដោយយុត្តិធម៌នោះទេ។ ភាគច្រើនយើងឃើញមានការយាយីខាងផ្នែកនយោបាយទៅលើបក្សប្រឆាំង ដូចជាការចោទប្រកាន់តាមផ្លូវតុលាការលើប្រធានបក្សប្រឆាំង ការឃុំខ្លួនក្នុងផ្ទះអនុប្រធានបក្សប្រឆាំង ក្រុមមន្ត្រីបក្សប្រឆាំងដទៃទៀត និងការសម្លាប់អ្នកវិភាគឯករាជ្យកាលពីពេលថ្មីៗនេះ។ យើងឃើញស្ថានការណ៍គោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងធ្លាក់ចុះយ៉ាងគំហុក។ ប្រសិនសភាអាមេរិកអាចអនុម័តសេចក្តីសម្រេចនេះបាន នោះយើងនឹងផ្ញើសារទៅកាន់រដ្ឋាភិបាលកម្ពុជា ថាឲ្យគោរពកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ យើងមិនគំរាមកំហែងពួកគេទេ ហើយក៏មិនបានបញ្ជាពួកគេឲ្យធ្វើយ៉ាងណានោះដែរ។ អ្វីដែលយើងចង់បាន គឺការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយប្រសិនបើវាមិនមានយុត្តិធម៌ទេ នោះយើងនឹងធ្វើការកំណត់អំពីទំនាក់ទំនងរបស់យើងជាមួយកម្ពុជា ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតជាមិនខាន។ យើងបានធ្វើដូច្នេះជាមួយប្រទេសមួយចំនួនមកហើយ ដែលពួកគេមិនគោរពសិទ្ធិមនុស្ស។
លោក តាំង សារ៉ាដា៖តើលោកយល់យ៉ាងណាចំពោះឃាតកម្មលើអ្នកវិភាគឯករាជ្យលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ?
លោក អាឡាន់ ឡូវ៉ិនថល៖ ខ្ញុំគិតឧក្រិដ្ឋកម្មនេះវាពិតជាអាក្រក់ខ្លាំងណាស់។ យើងបានចេញសេចក្តីថ្លែងការណ៍អំពីបញ្ហានេះ ហើយបានជជែកជាមួយតំណាងរាស្ត្រសហរដ្ឋអាមេរិកដទៃទៀត និងមន្ត្រីក្រសួងការបរទេសអាមេរិក អំពីបញ្ហាដ៏រន្ធត់នេះដែរ។ យើងគិតថាវាពិតជាឃាតកម្មដ៏អាក្រក់ជាទីបំផុត។ វាជាឧទាហរណ៍មួយទៀតសម្រាប់ការយាយី និងសម្ពាធផ្នែកនយោបាយ។ ខ្ញុំមិនដឹងថាអ្នកណាជាអ្នកបញ្ជាពីក្រោយឃាតកម្មនេះទេ ប៉ុន្តែវាមើលទៅដូចជាមានការសង្ស័យច្រើន។
លោក តាំង សារ៉ាដា៖តើសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នឹងជួយស្វែងរកយុត្តិធម៌សម្រាប់លោក កែម ឡី ដែរទេ?
លោក អាឡាន់ ឡូវ៉ិនថល៖អ្វីដែលចាំបាច់សម្រាប់ពេលនេះ គឺយើងត្រូវជំរុញឲ្យមានការអនុម័តសេចក្តីសម្រេចនេះជាមុនសិន។ ប្រសិនបើសេចក្តីសម្រេចអនុម័តរួចហើយ នោះយើងនឹងមានលទ្ធភាពច្រើនក្នុងការជំរុញលើបញ្ហាផ្សេងៗជាច្រើនទៀត។ តែបើវាមិនអាចអនុម័តចេញរួចទេ នោះវាជាការបារម្ភរបស់យើង។ ខ្ញុំនៅមិនទាន់ដឹងថាយ៉ាងម៉េចយ៉ាងណាទេចំពោះបញ្ហានេះ។ អ្វីដែលខ្ញុំដឹងនៅពេលនេះ គឺគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះកិច្ចការនេះ។ យើងត្រូវតែបញ្ចុះបញ្ចូលដើម្បីឲ្យសេចក្តីសម្រេចនេះដាក់ក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាអាមេរិកទាំងមូល។ ប្រសិនបើយើងមិនអាចជជែកសេចក្តីសម្រេចនេះបានទេ នោះយើងក៏នឹងមិនអាចជជែកពីបញ្ហាអ្វីផ្សេងដែលយើងត្រូវធ្វើទៀតដែរ៕