Image may be NSFW.
Clik here to view.![រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) [ឆ្វេង] និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលចូលរួមសម្ពោធផ្សារទំនើបអ៊ីអន (Aeon) នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ AFP](//www.rssing.com/inc2/img/tinyinf.webp)
ដោយ យាង សុជាមេត្តា RFA 2016-05-06
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) កំពុងបំពេញទស្សនកិច្ចមួយជុំទៅកាន់ប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ រួមមានប្រទេសថៃ (Thailand) មីយ៉ាន់ម៉ា (Myanmar) ឡាវ (Laos) និងវៀតណាម (Vietnam) ជាដើម។ ដោយឡែក កម្ពុជាដែលជាប្រទេសមួយនៅក្នុងតំបន់ទន្លេមេគង្គដែរនោះ លោក ហ៊្វូមីអូ គីស៊ីដា មិនមានគម្រោងមកបំពេញទស្សនកិច្ចឡើយ។
ការដែលរដ្ឋមន្ត្រីការបរទេសជប៉ុន បំពេញទស្សនកិច្ចក្នុងប្រទេសទាំងអស់ក្នុងតំបន់ទន្លេមេគង្គ តែរំលងកម្ពុជា តែមួយដូចនេះ ធ្វើឲ្យគេមានមន្ទិលថា អាចជាកាយវិការការទូតរបស់រដ្ឋាភិបាលជប៉ុន សម្ដែងការអន់ចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលធ្វើទុក្ខបុកម្នេញទៅលើបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្សក្នុងពេលបច្ចុប្បន្ន។
តើអាចមានហេតុផលអ្វីខ្លះនៅពីក្រោយបញ្ហានេះ?
កាយវិការការទូតរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ដែលកំពុងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសក្បែរខាងក្នុងតំបន់ទន្លេមេគង្គទាំងអស់របស់កម្ពុជា តែមិនឈានជើងចូលជាន់ទឹកដីកម្ពុជា នៅពេលនេះ ធ្វើឲ្យគេនឹកទៅដល់កាយវិការទទួលស្វាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចំពោះមេដឹកនាំនៃប្រទេសសមាគមអាស៊ាន ដែលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៦។ កាលណោះគេសង្កេតឃើញថា គ្រប់មេដឹកនាំទាំងអស់ដែលលោក អូបាម៉ា ចាប់ដៃស្វាគមន៍ រួចឈរថតរូបជាមួយ លោក អូបាម៉ា តែងលើកដៃបក់ទៅកាន់អ្នកកាសែតដែលកំពុងថត។ ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក អូបាម៉ា គ្រាន់តែចាប់ដៃជាមួយនៅពេលឈរថតរូប ប៉ុន្តែលោក អូបាម៉ា មិនបានលើកដៃបក់ទៅកាន់អ្នកកាសែតនោះទេ។ ទោះជាគេពិបាកវាយតម្លៃថា តើកាយវិការរបស់លោក អូបាម៉ា ចំពោះលោក ហ៊ុន សែន ពេលនោះមានន័យបែបណា ប៉ុន្តែវាជាកាយវិការដែលលោក អូបាម៉ា បានសម្ដែងខុសគេជាមួយមេដឹកនាំចំនួន ៩ផ្សេងទៀតរបស់អាស៊ាន។
ងាកមកនិយាយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនវិញ បើទោះជាក្រសួងការ បរទេសជប៉ុន ឬស្ថានទូតជប៉ុនប្រចាំកម្ពុជា មិនបញ្ជាក់ពីមូលហេតុដែលរដ្ឋមន្ត្រីការបរទេស ជប៉ុនមិនមកបំពេញទស្សនកិច្ចមកកាន់កម្ពុជាជាសាធារណៈក្តី ប៉ុន្តែវាជាកាយវិការមួយដែល គួរឲ្យគេកត់សម្គាល់ និងមានមន្ទិល។
ស្របពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុន កំពុងបំពេញទស្សនកិច្ចមួយជុំក្នុងប្រទេសនៅតំបន់ទន្លេមេគង្គ នៅកម្ពុជាឯណេះ ស្ថានការណ៍នយោបាយរឹតតែឡើងកម្ដៅទៅៗ ដោយសារតែមានការចាប់ខ្លួន និងការចោទប្រកាន់របស់តុលាការទៅលើមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់។ ក្រៅពីនេះ ក៏មានមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នកវិភាគនយោបាយខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងខ្លះទៀតកំពុងរងការចោទប្រកាន់ពីតុលាការ។
ខណៈដែលគេកំពុងមានមន្ទិលចំពោះការមិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅភ្នំពេញ កាលពីយប់ថ្ងៃទី៤ ខែឧសភា ស្រាប់តែគេឃើញឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក យូជី គូម៉ាម៉ារូ (Yuji Kumamaru) បង្ហាញខ្លួនជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនទៀតចូលរួមបរិភោគអាហារ និងពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ពិសេសជាមួយសាច់ញាតិរបស់មន្ត្រីការពារសិទ្ធិមនុស្សដែលទើបត្រូវបានតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ។ ពួកគេបានថ្លែងគាំទ្រសកម្មភាពការងារក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ និងលើកទឹកចិត្តសាច់ញាតិអ្នកជាប់ឃុំកុំឲ្យមានការតក់ស្លុតចំពោះការស្ថានការណ៍នៅពេលនេះ។
បើទោះជាកន្លងមក រដ្ឋាភិបាលជប៉ុន មិនបានចេញសេចក្ដីថ្លែងការណ៍រិះគន់ ឬថ្កោលទោសចំពោះការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សក្តី ប៉ុន្តែវត្តមានរបស់លោក យូជី គូម៉ាម៉ារូ ចូលរួមបរិភោគអាហារជុំគ្នាជាមួយក្រុមគ្រួសារសាច់ញាតិរបស់អ្នកការពារសិទ្ធិមនុស្សជាប់ឃុំ គឺជាកាយវិការការទូតដែលអាចឲ្យគេសន្និដ្ឋានបានថា រដ្ឋាភិបាលជប៉ុន ប្រហែលជាមិនសប្បាយចិត្តចំពោះការចោទប្រកាន់ ឬការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនៅពេលនេះឡើយ។
ទោះជាមានការសន្និដ្ឋាន ឬវាយតម្លៃបែបណាក្តី អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពេលរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជួបពិភាក្សាជាមួយតំណាងអង្គទូតបរទេសនៅក្រសួងការបរទេសនៅរសៀលថ្ងៃទី៥ ខែឧសភា ថា ការដែលរដ្ឋមន្ត្រីការបរទេសជប៉ុន មិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ពេលនេះ គឺមិនមែនរដ្ឋាភិបាលកម្ពុជា មានបញ្ហាជាមួយរដ្ឋាភិបាលជប៉ុន ឡើយ។
លោក ជុំ សុន្ទរី អះអាងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាំងពីឆ្នាំ២០១៤ ដែលជាដំណើរទស្សនកិច្ចជុំទី១ទៅកាន់ប្រទេសក្នុងសមាគមអាស៊ានចំនួន៦។ ចំណែកប្រទេសថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ លោក គីស៊ីដា មិនទាន់បានបំពេញទស្សនកិច្ចនៅឡើយចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន។
លោក ជុំ សុន្ទរី៖ «មិនមានបញ្ហាអីទេ យើងឃើញថា មុនទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសជប៉ុន នៅថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម គឺឯកអគ្គរាជទូតជប៉ុន បានជួបក្រសួងការបរទេស ហើយបានជម្រាបជូនបញ្ហានេះដែរ ឯកអគ្គរាជទូតជប៉ុន បញ្ជាក់ថា នេះជាទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសជប៉ុន ទៅតាមប្រទេសអាស៊ានទាំង១០ ហើយដំណាក់កាលទី១ គឺបានធ្វើរួចហើយចំពោះប្រទេសអាស៊ានចំនួន៦ ហើយក្នុងនោះក៏មានកម្ពុជា ដែរ»។
ចំពោះរឿងឯកអគ្គរាជទូតជប៉ុន ទៅចូលរួមបរិភោគអាហារជុំគ្នាជាមួយសាច់ញាតិសកម្មជនការពារសិទ្ធិមនុស្សជាប់ឃុំវិញ ត្រូវបានមន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ឃើញថា វាជារឿងឯកជន ឬសកម្មភាពមនុស្សធម៌របស់ឯកអគ្គរាជទូតជប៉ុន។ លោកថា វត្តមានឯកអគ្គរាជទូតជប៉ុន ក្នុងពិធីជួបជុំនោះ គឺមិនធ្វើឲ្យរដ្ឋាភិបាលកម្ពុជា អាក់អន់ចិត្ត ឬធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនឡើយ។
លោក ផៃ ស៊ីផាន៖ «អត់មានប៉ះពាល់អីទេ នេះជាការងារមនុស្សធម៌ ការងាររាប់អាន មិនមែនជារឿងដែលពិរុទ្ធជនដែលជាប់ការសង្ស័យជាសត្រូវជាមួយរដ្ឋាភិបាល គឺមិនមែននោះទេ ចំណែកគ្រួសារវាដាច់ដោយឡែកពីពិរុទ្ធជនទាំងនោះ វាដូចជាមិនមានរឿងអីដែលប្លែក ឬប៉ះពាល់ដល់ការហូបបាយជួបគ្នាក្នុងការលើកទឹកចិត្តដល់គ្រួសាររបស់ជនដែលជាប់ឃុំនោះទេ»។
ចំណែកលោកបណ្ឌិត កែម ឡី ដែលបានចូលរួមក្នុងពិធីជួបជុំជាមួយឯកអគ្គរាជទូតជប៉ុន ដែរនោះ ចាត់ទុកការជួបជុំនោះជាការលើកទឹកចិត្តយ៉ាងខ្លាំងរបស់អង្គទូតបរទេសចំពោះគ្រួសារនៃអ្នកជាប់ឃុំ។ លោកថា វាក៏ជាឱកាសសម្រាប់ក្រុមសង្គមស៊ីវិលរៀបរាប់ពីដំណើរការនៃការចោទប្រកាន់ទៅកាន់អង្គទូតទាំងអស់នោះ៖ «ខ្ញុំគិតថា តិច ឬក៏ច្រើនផ្ដល់រូបភាពមួយសម្រាប់បង្ហាញទៅសាធារណជន បង្ហាញទៅរដ្ឋាភិបាលថា យើងមានមិត្តភ័ក្ដិច្រើនសម្រាប់ជាភ្នែកជាច្រមុះនៅក្នុងការតាមដាន ពិនិត្យមើលដំណើរការរបស់រដ្ឋាភិបាល»។
ជប៉ុន គឺជាប្រទេសប្រជាធិបតេយ្យគំរូមួយនៅតំបន់អាស៊ី។ ជប៉ុន ក៏ជាប្រទេសដែលតែងលូកដៃចូលជួយកម្ពុជា ក្នុងពេលកម្ពុជា មានជម្លោះនយោបាយផ្ទៃក្នុងម្ដងៗ។ បើនិយាយពីជំនួយវិញ ជប៉ុន បានផ្ដល់ឲ្យកម្ពុជា មិនតិចជាង ២ពាន់លានដុល្លារអាមេរិកនោះទេ ចាប់តាំងពីឆ្នាំ១៩៩៣ មក។ ក្រៅតែពីផ្ដល់ជំនួយអភិវឌ្ឍន៍ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ជប៉ុន ក៏កំពុងចាប់ដៃជាមួយសហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស គឺតាមរយៈការផ្ដល់ជំនួយដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត ដូចជាការផ្ដល់ជំនួយបច្ចេកទេស សម្ភារៈ និងបញ្ជូនអ្នកបច្ចេកទេសមកបណ្ដុះបណ្ដាលមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម៕
Clik here to view.
![រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) [ឆ្វេង] និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលចូលរួមសម្ពោធផ្សារទំនើបអ៊ីអន (Aeon) នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ AFP](http://3.bp.blogspot.com/-SxtbMkzJ8ic/Vyx_WDas30I/AAAAAAAAE_A/VZg4zbmuS7gEDP2OWmwnwOn56WO-XHjugCLcB/s640/Fumio855.jpg)