Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-08-13
គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះ ក្រុមគ្រូពេទ្យភ្នែកអូស្ត្រាលី នឹងផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃពុធ ទី១៧ ខែសីហានេះ។
វេជ្ជបណ្ឌិតផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺសម្រាប់តែអ្នកដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនប៉ុណ្ណោះ៖ «ប្រជាជនគ្រប់ខេត្តឱ្យគាត់អញ្ជើញមក ក្រុមគ្រូពេទ្យខ្មែររៀបចំទទួលប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេសហ្នឹង រៀបចំកត់ឈ្មោះ ពិនិត្យជាង ហើយក្រុមគ្រូពេទ្យអូស្ត្រាលី ក៏គាត់ពិនិត្យជូន ហើយនិងគាត់ទទួលវះកាត់ជូន។ គេមកមួយ team (ក្រុម) របស់គេហ្នឹងរៀបចំវះកាត់ជូនតែម្ដង។ ខ្ញុំចង់ឱ្យប្រជាជនខ្មែរមកបក ព្រោះអីអូស្ត្រាលី គាត់មិនងាយមានពេលចុះមកអ៊ីចឹងទេ។ បើគិតទៅ ក្នុងមួយថ្ងៃមួយរយនាក់ហ្នឹង គាត់ធ្វើការព្រឹកផងល្ងាចផង មិនធ្វើការមួយទេ»។
កម្មវិធីនេះជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៃអង្គការប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា ស៊ីសា (CISA=Cambodian International Socialite Australia)។
វេជ្ជបណ្ឌិត ឱ ធីតា ឱ្យដឹងដែរថា កម្មវិធីពិនិត្យ និងវះកាត់ឥតបង់ថ្លៃនឹងមានមួយលើកទៀតចាប់ពីថ្ងៃចន្ទ ទី២២ ដល់ថ្ងៃទី២៤ សីហា។ អ្នកស្រីអំពាវនាវដល់ពលរដ្ឋដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនឱ្យរួសរាន់មកទទួលសេវានេះ៕