Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បក្ស​ប្រឆាំង​ប្រកាស​ឈប់​ប្រាប់​អំពី​ការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​នយោបាយ​នៅ​មុខ​ទីស្នាក់ការ​បក្ស

$
0
0
តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ។ Photo: RFA

ដោយ ប្រាជ្ញ ចេវ RFA 2016-08-13

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឈប់​ប្រាប់​ពី​ការវិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​បក្ស​ដូច​មុន​ទៀត​ហើយ ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ត​ទៅ។ ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ថា នេះ​ជា​ទម្លាប់​របស់​បក្ស​ឆាំង​ដែល​តែង​ប្ដូរ​ទិសដៅ​ការងារ​របស់​ខ្លួន​គ្មាន​ទិសដៅ​ច្បាស់លាស់។

បន្ទាប់​ពី​ការ​ថ្លែង​ខ្វែង​គំនិត​គ្នា​ខ្លះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន​នៅ​រយៈពេល​ចុង​ក្រោយ​រួច​មក ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​សន្និសីទ​ព័ត៌មាន​ដូច​មុន​ទៀត​ទេ។ ការ​ឈប់​ប្រាប់​ពី​ការវិវឌ្ឍន៍​ស្ថានការណ៍​ទៅ​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​បែប​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​តាមដាន​នយោបាយ ខណៈ​គណបក្ស​កាន់​អំណាច​ថ្លែង​ឌឺដង។

​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរ​តែ​ទាំង​អស់ យក​ពេល​ធ្វើ​សន្និសីទ​កាសែត ប្ដូរ​ចុះ​ទៅ​មូលដ្ឋាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ផ្ដល់​ព័ត៌មាន ឬ​ការវិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ដដែល ប្រសិនបើ​មាន​រឿង​សំខាន់៖ «»។

​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​ដដែល​ថា ការ​សម្រេច​ឈប់​ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​ដូច​រាល់​ដង​បែប​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ខុស​គ្នា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គ្រាន់តែ​ការ​ថ្លែង​កន្លង​មក​មាន​ការ​ភណ្ឌច្រឡំ​ខ្លះ​ប៉ុណ្ណោះ។

ចាប់​ពី​លោក លោក កឹម សុខា សម្រេច​ឃុំ​ខ្លួន​នៅ​បណ្ដោះអាសន្ន​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​ឧសភា គណបក្ស​នេះ​ប្រកាស​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​គាំទ្រ និង​អ្នក​សារព័ត៌មាន​មួយ​ថ្ងៃ​ពីរ​ពេល គឺ​ពេល​ព្រឹក​ម្ដង និង​ពេល​រសៀល​ម្ដង។

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មុន​នឹង​ថ្លែង​ទាក់ទង​រឿង​នេះ លោក​សុំទោស​ជា​មុន​ដែល​លោក​លូក​និយាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នេះ។ លោក​ថា ចាប់​ពី​ឆ្នាំ​២០១៣ ក្រោយ​ការ​បោះ​ឆ្នោត គណបក្ស​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​អះអាង​របស់​ខ្លួន​ទេ ដូចជា ការ​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ ការ​ប្រកាស​មិន​ចូល​សភា និង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ការ​ប្រកាស​បង្កើត​គណៈកម្មការ​សភា​ស្រមោល ឬ​រដ្ឋាភិបាល​ស្រមោល ប៉ុន្តែ​ត្រូវ​បដិសេធ​មិន​បង្កើត​វិញ៖ «»។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា ទោះ​បី​ឈប់​ប្រាប់​ពី​ការវិវឌ្ឍន៍​ស្ថានការណ៍​ក្ដី ប៉ុន្តែ​អ្នក​គាំទ្រ​គណបក្ស​នៅ​តែ​នាំ​តាមដាន និង​ឃ្លាំមើល​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ដដែល។

​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា សង្កេត​ឃើញ​ថា ការ​ផ្ដល់​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​មិន​សូវ​មាន​អ្វី​ដែល​ថ្មី​នោះ​ទេ។ លោក​ថា ការ​យក​ពេល​វេលា​នេះ​ចុះ​មូលដ្ឋាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ទើប​ជា​រឿង​ល្អ៖ «»។

កាល​ពី​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា បក្ស​ប្រឆាំង​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ក្រុម​តំណាងរាស្ត្រ​ស្លៀកពាក់​ពណ៌​ខ្មៅ​ប្រមូល​ផ្តុំ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ដើម្បី​ទាមទារ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ដែល​កំពុង​ជាប់​ឃុំ។

មួយ​ថ្ងៃ​បន្ទាប់ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​នេះ គឺ​លោក សុន ឆ័យ ប្រកាស​ថា បង្កើត​គណៈកម្មការ​សភា​ស្រមោល​ដើម្បី​ត្រៀមខ្លួន​ដឹកនាំ​ប្រទេស​ពេល​ឈ្នះ​ឆ្នោត។ ប៉ុន្តែ​ក្រោយ​មាន​ការ​ព្រមាន​ពី​រដ្ឋ​សភា និង​ពី​សាលាក្រុង​ភ្នំពេញ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ បាន​ចេញ​មុខ​ថ្លែង​ផ្សេង​គ្នា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>