Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គ.ជ.ប ប្រកាស​ការ​ប្រកួត​ប្រជែង​វីដេអូ​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

$
0
0
វីដេអូ​ប្រកាស​ការ​ប្រកួត​ប្រជែង​វីដេអូ​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ Screenshot

ដោយ សាន សែល RFA 2016-08-14

ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ខិត​ជិត​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សហការ​ជាមួយ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន អង្គការ​ចៃកា (JICA) ប្រកាស​បើក​ការ​ប្រកួត​ប្រជែង​វីដេអូ​ខ្លី​ស្ដី​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ការ​ចូលរួម​ប្រកួត នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង ៥​ល្ងាច។ កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណជន​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

លក្ខណៈ​របស់​វីដេអូ​ប្រកួត​ប្រជែង គឺ​វីដេអូ​នោះ​ជា​វីដេអូ​អប់រំ ដោយ​ត្រូវ​មាន​រយៈពេល​តិច​ជាង ១​នាទី ហើយ​វីដេអូ​ត្រូវ​ធ្វើ​ជា​ភាសា​ខ្មែរ ដោយ​ត្រូវ​បញ្ចូល​តែ​ព័ត៌មាន​ពិត​ប្រាកដ​ទាក់ទង​នឹង​ខ្លឹមសារ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត។

លទ្ធផល ១០​នាក់​ចុង​ក្រោយ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។ រីឯ​វីដេអូ​ជ័យលាភី ៣​នាក់​ចុង​ក្រោយ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក៖ https://www.facebook.com/JICANEC/

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>