Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

យោបល់ខ្លីៗថ្ងៃនេះ ស្តីពីបញ្ញាយល់ដឹងតិចតួចរបស់កូនខ្មែរ

$
0
0
A member of Ing Samath’s restoration team works on a Mercedes 600 that once ferried Pol Pot and other Khmer Rouge leaders. Nicky Sullivan

(ដោយជូលាងហាក់)

ខ្ញុំសង្ស័យថា ភ្នែកខ្មែរភាគច្រើន មើលឃើញរូបភាពមួយ តែមិនចាប់ភ្លឹកចំពោះទំនាស់ឬលក្ខណៈដែលជាគ្រោះថ្នាក់
បង្ហាញក្នុងរូបភាពនោះទេ។ អ៊ីចឹងហើយបានថា មើលទៅដូចជាគ្មានខ្មែរណាពន្យល់ដាស់តឿនខ្មែរណាពីគ្រោះថ្នាក់
តូចធំដែលអាចកើតឡើង ដោយការធ្វេសប្រហែស ឬដោយខ្វះការយល់ដឹងជាក់ច្បាស់ក្នុងកិច្ចការរបស់ខ្លួន។

រូបខាងលើ យើងឃើញយុវជនខ្មែរម្នាក់កំពុងប្រើខ្សែបំពុងហ្គាសអណ្តាតភ្លើង សម្រាប់បាញ់កាត់ផ្តាច់ដែកតាមតម្រូវ
ការ។ យុវជនរូបនេះ មានការធ្វេសប្រហែស ក្នុងកិច្ចការនេះដោយពុំបានពាក់ក្បាំងកញ្ចក់ការពារមុខមាត់និងភ្នែក ឬ
យ៉ាងហោចណាស់ គួរពាក់វ៉ែនតាសុវត្ថិភាពសោះទេ។ ខំបាញ់ភ្លើងផ្តាច់ដែក ដោយបើកភ្នែកព្រឹមៗ ការពារក្រែងផ្ទុះ
កំទេចមកត្រូវភ្នែក។ ប៉ុន្តែការភ័យខ្លាចអ៊ីចឹង ហើយបើកភ្នែកព្រឹមៗហ្នឹង វាមិនអាចជួយការពារមុខមាត់អ្នកធ្វើបានទេ
កាលបើវាផ្ទុះផាច់ដោយចៃដន្យមកចំភ្នែក។ បាត់ភ្នែកមួយទទេ ឬក៏អាក្រក់ជាងនេះទៅទៀតត្រូវរលួយមុខ ខ្វាក់ភ្នែក
ទាំងសងខាង ក៏អាចជាអកុសលកម្មផងដែរ។ កុំទុកចិត្តថាធ្វើដប់ដងវាមិនដែលអី ហើយវានឹងមិនអីជារហូតនោះ។

ខ្វាក់ភ្នែកទាំងពីរហើយម៉េចទៀត? វេទនាខ្លួនមួយជីវិត ធ្វើការអីលែងកើត។ បើមានគ្រួសារប្រពន្ធកូន ក៏ជារឿងធំវែង
ឆ្ងាយ គួរឱ្យស្តាយក្រោយ មិនតិចសោះឡើយ។ ហើយបញ្ហាហ្នឹង វានឹងបែកមែកបែកធាង ទៅជាបញ្ហាដទៃផ្សេងៗជា
បន្តបន្ទាប់។ ដូច្នេះសង្គមមួយដែលមានមនុស្សយល់ដឹងតិចតួច ពីអ្វីៗដែលជាឫសគល់តូចធំនៃបញ្ហា ជាសង្គមល្ងឹត
ល្ងង់ មិនជឿនលឿនទៅមុខបាន ព្រោះបញ្ហាតូចធំដែលចេះតែដុះរវីងរវាន់ នឹងព័ន្ធជើងគេមិនឱ្យមានដំណើការលូត
លាស់ទៅមុខ។ ដល់អ៊ីចឹងទៅ ជីវិតដែលក្រីក្រតូចទាប វានៅតែទាបកញ្ច្រិចរស់ទាំងត្រដរហើយវេទនាជាដដែល។

ហ្នឹងហើយលទ្ធផលនៃការធ្វេសប្រហែស ឬការមិនយល់ដឹងក្នុងកិច្ចការរបស់ខ្លួន ថាធ្វើអ៊ីចេះវាអាចបណ្តាលឱ្យមាន
គ្រោះថ្នាក់ ឬធ្វើអ៊ីចុះវាមានសុវត្ថិភាពចៀសវាងគ្រោះថ្នាក់។  មនុស្សដែលជាមេជាង, មេការឬមេការរង,  ក្នុងកិច្ចការ
នេះ ក៏ប្រហែលជាពុំបានចាប់ភ្លឹកចំពោះគ្រោះថ្នាក់ ក្នុងករណីមួយនេះសោះទេ។ តើអ្នកណាដឹកនាំអ្នកណាក្នុងសង្គម
ខ្មែរ ដែលមានធនធានមនុស្សខ្សត់ខ្សោយ ហើយមិនសម្បូណ៌បញ្ញាយល់ដឹងដូចគេឯង ជាតិសាសន៍នៅជុំវិញខ្លួន?

នៅសំណង់អគារមួយ មានស្ត្រីក្មេងម្នាក់នោះ ខំឈរប្រតេងប្រតោង កាន់ចម្រឹងដែក ធ្វើការសង់អគារ ដែលមើលទៅ
គួរឱ្យសង្វេក ព្រោះថា នាងអាចមានគ្រោះថ្នាក់ របូតដៃធ្លាក់ទៅក្រោម ជុងនឹងចម្រឹងដែក ឬបែកក្បាលស្លាប់។ សុទ្ធតែ
ជារូបភាពដែលឆ្លុះបង្ហាញពីការខ្វះខាតគំនិត ក្នុងជីវិតរស់នៅនៃជនជាតិខ្មែរ ដែលមិនដឹងជាអ្នកណាដឹកនាំអ្នកណា
ឱ្យចេះធ្វើការអ្វីៗទាំងអស់ប្រកបដោយសុវត្ថិភាព។ កម្មករកាត់ដេរដួលសន្លប់រាប់លានដង ដដែលជាដដែល គ្មានអ្វី
ជួយការពារសុខភាពរបស់កូនខ្មែរទាំងនោះ។ មានតែសំពងថែម បើតវ៉ាច្រើនពេក។ បើមិនតវ៉ា វាពិបាករស់ដកដង្ហើម
ស្ទើរមិនដល់គ្នា។ ឯណាទៅសតិបញ្ញាមេដឹកនាំសង្គមទាំងតូចទាំងធំ ទាំងទាបទាំងខ្ពស់ក្នុងរដ្ឋកម្ពុជា?

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>