Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-05-07
ពលរដ្ឋជាង ២០០គ្រួសារ ដែលយល់ព្រមទទួលយកសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បដិសេធមិនព្រមចាកចេញពីភូមិកំណើត បើអាជ្ញាធរខែត្រមិនពិចារណាសំណើរបស់ពួកគេ។ ក្នុងសំណើនោះអ្នកភូមិទាមទារដីលំនៅឋានទំហំ ២៥ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយ និងវាស់វែងពុះជាឡូត៍ ហើយត្រៀមសាងសង់លំនៅឋានថ្មី។
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ថា អាជ្ញាធរខែត្រនៅមិនទាន់ឆ្លើយតបការទាមទាររបស់ពលរដ្ឋនោះទេ ទាក់ទិនការផ្ដល់សំណងដីលំនៅឋានដែលពួកគេបានស្នើតាមរយៈអាជ្ញាធរឃុំ។
ពលរដ្ឋដែលរស់នៅឃុំស្រែគរ លោក អ៊ី គឿន អះអាងថា ការផ្ដល់សំណងដីលំនៅឋានទំហំទទឹង ២០ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រក្នុងមួយគ្រួសារ មិនផ្ដល់ភាពងាយស្រួលក្នុងការរស់នៅចិញ្ចឹមជីវិតឡើយ បើពួកគាត់មានគ្រួសារបែកចេញនៅថ្ងៃខាងមុខ។ លោកកត់សម្គាល់ថា ទីតាំងថ្មីដែលអាជ្ញាធរគ្រោងជម្លៀសពួកគាត់ឲ្យទៅរស់នៅនោះឋិតនៅត្រើយម្ខាងទន្លេសេសាន គឺជាតំបន់សំបូរដោយព្រៃឈើ ឆ្ងាយពីភូមិស្រែគរចាស់ ប្រហែលជាង ៣គីឡូម៉ែត្រ៖ «២៥ម៉ែត្រអត់បានផង បណ្ដោយ ៥០ម៉ែត្រ ភាគច្រើនគេថា បើមិនគ្រប់ ២៥ម៉ែត្រ គេមិនចាកចេញទេ»។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត បញ្ជាក់យ៉ាងខ្លីថា ក្រុមហ៊ុនអនុវត្តគម្រោងផ្អែកលើគោលនយោបាយថ្នាក់ជាតិដែលបានអនុម័ត និងមានគណៈកម្មការដោះស្រាយផលប៉ះពាក់ថ្នាក់ខែត្រចូលរួមត្រួតពិនិត្យ និងតាមដាន៖ «យើងធ្វើតាមសំណូមពរគាត់ចុះអ្នកដែលគាំទ្រគម្រោងហ្នឹងយើងបានដោះស្រាយឲ្យគាត់ហើយ មានផ្ទះឲ្យគាត់ស្នាក់នៅហើយ យើងដោះស្រាយយ៉ាងម៉េច នេះជាសមភាព»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៦ ឧសភា ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខែត្រស្ទឹងត្រែង បានកំណត់ឱសានវាទឲ្យប្រជាពលរដ្ឋសហការផ្ដល់ទិន្នន័យផលប៉ះពាល់ជូនក្រុមការងារ ដើម្បីក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់គណនា និងទូទាត់ដោះស្រាយសំណងជូនពលរដ្ឋបានគ្រប់ក្រុមគ្រួសារ ខណៈប្រជាពលរដ្ឋប្រមាណ ៣០ភាគរយ នៃអ្នករងផលប៉ះពាល់ជាង ១ពាន់គ្រួសារ មិនព្រមទទួលយកសំណង។ ខ្លឹមសារនៃការដាក់ឱសានវាទនោះ បញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង មិនទទួលខុសត្រូវការបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលមិនសហការផ្ដល់ទិន្នន័យផលប៉ះពាល់នោះឡើយ។
មេឃុំស្រែគរ លោក សៀក មេគង្គ និយាយថា លោកបានទទួលសំណើពលរដ្ឋរួចហើយជុំវិញបញ្ហានេះ។ លោកថា បន្ទាប់ពីទទួលយកសំណើនោះលោកបានជូនដំណឹងទៅអាជ្ញាធរស្រុកដើម្បីដោះស្រាយកាលពីថ្ងៃទី៥ ខែឧសភា តែមិនទាន់មានការឆ្លើយតប។
លោកថា អាជ្ញាធរខែត្រ និងតំណាងក្រុមហ៊ុនគួរតែយកចិត្តទុកដាក់ដោះស្រាយក្តីកង្វល់របស់ពលរដ្ឋជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះបន្ទាប់ពីទីតាំងថ្មីនោះមានផ្ទៃដីធំធេង សុទ្ធជាតំបន់ព្រៃឈើដែលជាដីសាធារណៈរបស់រដ្ឋ៖ «ក្នុងនាមខ្ញុំអាជ្ញាធរខ្ញុំក៏គាំទ្រពលរដ្ឋដែលគាត់ពិចារណា មូលហេតុដែលគាត់បញ្ជាក់ប្រាប់ខ្ញុំថា មួយជីវិតគាត់បានតែម្ដងហ្នឹងគត់។ ស្រែគរថ្មីនោះគឺដីធំណាស់ ស្មើនឹងខែត្រស្ទឹងត្រែង ពីរដងក៏មិនអស់ដែរ។ ដូច្នេះគួរតែផ្ដល់ឲ្យគាត់ ៥ម៉ែត្រទៀត»។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេស្រែពក ទន្លេសេកុង និងទន្លេសេសាន លោក មៀច មាន យល់ថា ប្រសិនបើសហគមន៍បានស្នើទៅអាជ្ញាធរខែត្រតាមរយៈអាជ្ញាធរឃុំ ដើម្បីដោះស្រាយការទាមទាររបស់ខ្លួន ហើយអាជ្ញាធរខែត្រមិនព្រមដោះស្រាយ និងមិនឆ្លើយតប គឺជាការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់មិនត្រឹមត្រូវ៖ «កាលណាមានសំណើរបស់សហគមន៍ ត្រូវតែចុះមកផ្សព្វផ្សាយ និងផ្ដល់ការពិគ្រោះយោបល់ឲ្យសហគមន៍វិញ។ កាលណាមានសំណើមិនមានការឆ្លើយតបគឺអត់ត្រឹមត្រូវ»។
អាជ្ញាធរឃុំស្រែគរ ឲ្យដឹងទៀតថា ទីតាំងដែលក្រុមហ៊ុនកំពុងឈូសឆាយមានទំហំ ៣.៥០០ហិកតារ។ ចំណែកពលរដ្ឋដែលបដិសេធមិនព្រមទទួលយកសំណងកន្លងមក បានយល់ព្រមទទួលយកសំណងជាបណ្ដើរៗ។ បច្ចុប្បន្នពលរដ្ឋដែលមិនព្រមទទួលយកសំណងនៅឃុំស្រែគរ មានចំនួន ១៧៦គ្រួសារក្នុងចំណោមពលរដ្ឋ ៥៥០គ្រួសារ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាងសង់សម្រេចបានប្រហែល ៧០ភាគរយ ហើយគ្រោងនឹងសាងសង់ឲ្យរួចរាល់នៅដើមឆ្នាំ២០១៧៕