Quantcast
Viewing all articles
Browse latest Browse all 40045

លោក ហុង លីម បកស្រាយ​ការ​ហៅ​របប​បច្ចុប្បន្ន​ថា «តិរច្ឆាន»

Image may be NSFW.
Clik here to view.
លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ។ រូបថត​ហ្វេសប៊ុក
ff


មាស សុខជា ភ្នំពេញ​ ប៉ុស្តិ៍​ Wed, 17 August 2016

ភ្នំពេញៈ ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​ដែល​ថា​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ ខ្មែរ​លោក ហុង លីម ប្រមាថ​កម្ពុជា និង​ព្រះមហាក្សត្រ​តាមរយៈ​ការ​ហៅ​របប​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ បច្ចុប្បន្ន​ថា​ជា «របប​តិរច្ឆាន» សមាជិក​សភា​អូស្រ្តាលី​រូប​នេះ​បាន​បកស្រាយ​ថា​លោក​មិន​បាន​ប្រមាថ​ប្រទេស​ របស់​លោក​ និង​ព្រះមហាក្សត្រ​របស់​លោក​ទេ​តែ​ផ្ទុយ​ទៅវិញ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ខ្លួន​ឯង​គឺជា​អ្នក​ប្រមាថ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​អូស្រ្តាលី​ដែល​បង្ហោះ​ជា​វីដេអូ​ខ្លីប​កាលពី​ម្សិលមិញ​លោក ហុង លីម បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ពី​គណបក្ស​ប្រជាជន​ដែល​ថា​លោក​ប្រមាថ​ប្រទេស​ កម្ពុជា​ និង​គ្រួសារ​រាជវង្ស​បន្ទាប់​ពី​លោក​បាន​លើក​ឡើង​ថា​របប​បច្ចុប្បន្ន​ដែល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ជា​របប​តិរច្ឆាន។ ដោយ​សំដៅ​ទៅ​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ដីធ្លី ការ​បាញ់​ប្រជាជន ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដូចជា​ការ​បំផ្លាញ​ព្រៃឈើ ការ​បំផ្លាញ​រ៉ែ...។

លោក ហុង លីម បាន​បញ្ជាក់​ថា​ ​ចំណុច​ទាំង​អស់​នេះ​គឺជា​ភ័ស្តុតាង​អាច​នាំ​មេដឹកនាំ​របប​បច្ចុប្បន្ន​ទៅ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។


លោក លីម ថ្លែង​ទៀត​ថា​​ លោក​មិន​បាន​ប្រមាថ​កម្ពុជា​ ប្រជាជន​ និង​ព្រះមហាក្សត្រ​ទេ​ផ្ទុយ​ទៅ​វិញ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺជា​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​លោក​ចង្អុល​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​ លោក ហ៊ុន សែន បាន​ប៉ុនប៉ង​ចាត់​ចំណាត់ការ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ថា​ក្លែង​បន្លំ​ស្នាម​មេដៃ​ប្រជាជន​នៅ​ក្នុង​ញត្តិ ​ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ដែល​សុំ​ឲ្យ​ព្រះអង្គ​ជួយ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់ពី​ព្រះមហាក្សត្រ​អនុញ្ញាត​ ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​លើ​ញត្តិ​ដែល​លោក ហុង លីម លើក​ឡើង​ថា​ព្រះមហាក្សត្រ​សម្រេច​ដូច​នេះ​គឺ​មាន​ន័យ​ថា​ព្រះមហាក្ស​ត្រចង់​ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ។

លោក​ក៏​បាន​ប្រាប់​លោក ហ៊ុន សែន ផង​ដែរ​មិន​ឲ្យ​ភ្ជាប់​ខ្លួនឯង​ទៅ​ព្រះមហាក្សត្រ​ទេ​ដោយ​ចាត់​ទុក​ថា​ សកម្មភាព​បែប​នេះ​ជា​ការ​មើល​ងាយ​ និង​ប្រមាថ​ព្រះមហាក្សត្រ​ហើយ​ថា​លោក ហ៊ុន សែន គួរ​តែ​ទុក​ឲ្យ​ព្រះមហាក្សត្រ​សម្រេច​ដោះស្រាយ​បញ្ហា​ដល់​ប្រជាជន។

លោក ​បន្ត​ថា៖ «ខ្ញុំ​បាន​ប្រើ​ពាក្យ​របប​តិរច្ឆាន។ ឥឡូវ​នេះ​ពួកគេ​មួល​បង្កាច់ [ខ្ញុំ] ខ្ញុំ​គិត​ថា​ [យើង] ត្រូវ​តែ​បំភ្លឺ [ពាក្យ​នេះ] ឲ្យ​ច្បាស់​ពីព្រោះ​ [ប្រជាជន] ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ដឹង​ថា​ តើ​នរណា​ដែល​ខ្ញុំ​ចង់​និយាយ​សំដៅ​ទៅ​ថា​ជា តិរច្ឆាន»។

លោក លីម បន្ថែម​ថា៖ «យើង​ធ្លាប់​ដឹង​រួច​ហើយ​មេ​របស់​ពួកគេ [ហ៊ុន សែន] បាន​គំរាម​លុប​បំបាត់​អ្នក​រាជានិយម​ហើយ​ចង់​បង្កើត​សាធារណរដ្ឋ​ប្រសិន​បើ​ ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ មិន​យល់​ព្រម​ចុះហត្ថលេខា​តាម​អ្វី​ដែល​ពួកគេ​ចង់»។

លោក​បន្ត​ថា៖ «ពួកគេ​ចោទ​ប្រកាន់​ខ្ញុំ​ថា​ប្រមាថ​ប្រទេស​របស់​ខ្លួន ប្រមាថ​ប្រជាជន​កម្ពុជា ប្រមាថ​ព្រះមហាក្សត្រ ចាត់​ទុក​ខ្លួន​ឯង​ជា​ស្តេច»។

«បុរស​នេះ​ជា​បុរស​អាក្រក់។ ប្រមាថ​ព្រះមហាក្សត្រ​ថា​គ្មាន​នរណា​ខ្លាំង​ជាង​គាត់»។

ដោយ ​ធ្វើការ​ប្រៀបធៀប​ព្រះមហាក្សត្រ​ខ្មែរ​ទៅ​នឹង​ព្រះមហាក្សត្រ​នៅ​ប្រទេស​ថៃ​ លោក ហុង លីម បាន​បន្ថែម​ថា​លោក ហ៊ុន សែន ដែល​ប្រមាថ​ព្រះមហាក្សត្រ​ដូចនេះ​ប្រសិន​បើ​នៅ​ប្រទេស​ថៃ​វិញ​នឹង​ត្រូវ​ ជាប់​ពន្ធនាគារ​រយៈពេល ២០ ​ឆ្នាំ។

ឆ្លើយតប​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​ ត្រឡប់​ចូល​ប្រទេស​កំណើត​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សមាជិក​សភា​អូស្រ្តាលី​រូប​នេះ​បញ្ជាក់​ថា​លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​ កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​វិញ បើ​ទោះបី​ជា​លោក​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ត្រឡប់​ទៅវិញ​ក៏ដោយ​ប៉ុន្តែ​ លោក លីម មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ណា​មួយ​នៃ​ការ​មក​លេង​ប្រទេស​ កំណើត​របស់​លោក​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ហៅ​លោក ហុង លីម ថា​ជា​មនុស្ស​ឆ្កួត​ដែល​ហៅ​របប​របស់​ប្រទេស​កម្ពុជា​ថា​ជា​របប​តិរច្ឆាន។

លោក ផៃ ស៊ីផាន នៅ​តែ​ចោទប្រកាន់​លោក ហុង លីម ថា​ប្រមាថ​ប្រជាជន​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​លោក​អះអាង​ ថា​របប​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​ កម្ពុជា។ «របប​នេះ [យើង] និយាយ​អំពី​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង។ នៅ​ពេល​ពួកគេ​ប្រមាថ​របប​នេះ​ពួកគេ​ប្រមាថ​ទាំង​អស់​គ្នា»។

ពាក់ព័ន្ធ ​នឹង​ការ​ចោទប្រកាន់​ដែល​ថា​រដ្ឋាភិបាល​បាន​បណ្តេញ​ប្រជាជន​ចេញ​ពី​ផ្ទះ​ សំបែង និង​ដីធ្លី​​ បាញ់​ប្រជាជន និង​បំផ្លាញ​ធនធាន​ជាតិ លោក ផៃ ស៊ីផាន បាន​ឆ្លើយតប​ថា​បញ្ហា​ទាំង​នេះ​មិន​អាច​ហៅ​ជា​របប​ទេ​ប៉ុន្តែ​ទាំងអស់​នេះ​ គឺជា​សកម្មភាព។

អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មិន​បាន​ចាត់​ទុក​ការ​ហៅ​របស់​លោក ហុង លីម ដែល​ថា​របប​បច្ចុប្បន្ន​ជា​របប​តិរច្ឆាន​ថា​ជា​ការ​ប្រមាថ​ប្រជាជន​កម្ពុជា​ ទាំង​មូល​ទេ​ដោយ​ថ្លែង​ថា​លោក ហុង លីម គ្រាន់​តែ​សំដៅ​ទៅ​រដ្ឋាភិបាល​ដែល​កាន់​អំណាច។ ប៉ុន្តែ​លោក វីរៈ បាន​បន្ថែម​ថា​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ហៅ​របស់​លោក លីម ទេ។

លោក​ បន្ត​ថា៖ «ខ្ញុំ​មើល​ទៅ​បញ្ហា​នេះ​គួរ​ជា​រឿង​ធម្មតា​ហើយ​ទុក​វា​នៅ​ឲ្យ​ឆ្ងាយ​ហើយ​ យើង​ត្រឡប់​មក​និយាយ​អំពី​បញ្ហា​ជាតិ។ ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​វា​គ្មាន​អត្ថប្រយោជន៍​អ្វី​សម្រាប់​ជាតិ​ ទេ»។ «ខ្ញុំ​មិន​គាំទ្រ​ការ​លើក​ឡើង​ [របស់​លោក ហុង លីម] ប៉ុន្តែ​ខ្ញុំ​មិន​គាំទ្រ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល និង​ការ​ហាមប្រាម [លោក លីម] មិន​ឲ្យ​ចូល​ប្រទេស​នោះ​ទេ។ វា​មិន​ត្រឹមត្រូវ គាត់​មាន​សញ្ជាតិ​ខ្មែរ​រដ្ឋធម្មនុញ្ញ​របស់​យើង​គាំទ្រ។ យើង​មិន​អាច​ហាមប្រាម​អ្នក​ដែល​មាន​សញ្ជាតិ​ខ្មែរ​មិន​ឲ្យ​ចូល​ប្រទេស​របស់​ យើង​បាន​ទេ។ វា​ខុស​ច្បាប់។ វា​ជា​ការ​បញ្ចេញមតិ»៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>