Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ស្ត្រី​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ចេញ​ពី​កម្ពុជា

Image may be NSFW.
Clik here to view.
អ្នកនាង ម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado) អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ (Spanish) នៅ​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ សុ ជីវី RFA 2016-08-17

មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ស្ត្រី​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ ម្នាក់​ឈ្មោះ ម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado) ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា ហើយ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ សីហា នេះ បន្ទាប់​ពី​មាន​លិខិត​សម្រេច​បណ្ដេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី លោក អ៊ុក ហៃសិលា ពុំ​បាន​បញ្ជាក់​ថា តើ​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​បែប​ណា​ចំពោះ​នាង ម៉ាហ្គា ឡើយ៖ «»។

លោក អ៊ុក ហៃសិលា បាន​ប្រាប់​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា អាជ្ញាធរ​បាន​រក​ឃើញ​ថា ស្ត្រី​ជនជាតិ​អេស្ប៉ាញ រូប​នោះ​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ការងារ​នៅ​កម្ពុជា និង​ម្យ៉ាង​ទៀត ស្ត្រី​រូប​នោះ​សកម្ម​ក្នុង​ការ​ចូលរួម​ការ​តវ៉ា​នានា​របស់​សកម្មជន​ដីធ្លី​មួយ​ចំនួន។

អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ សីហា អំឡុង​ពេល​ដែល​នាង​កំពុង​ថត​រូប និង​សួរ​សំណួរ​ទៅ​កាន់​សកម្មជន​ដែល​កំពុង​តវ៉ា​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ ២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។
កាល​ពី​យប់​ថ្ងៃ​ទី​១៦ សីហា ដដែល​នោះ អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​ក្រោយ​ការ​ស៊ើបសួរ ដែល​នាង​អះអាង​ថា​ពោរពេញ​ទៅ​ដោយ​ការ​គំរាម​កំហែង។ អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​លិខិត​ឆ្លង​ដែន​ទុក ហើយ​ប្រាប់​នាង​ឲ្យ​មក​យក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ប៉ុន្តែ​នាង​ត្រូវ​ឃាត់​ខ្លួន​បន្ត​ទៀត​រហូត​ដល់​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា៕

Viewing all articles
Browse latest Browse all 40045

Trending Articles