Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-08-19
មន្ត្រីអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ស៊ើបអង្កេតជំហានដំបូងទៅលើពាក្យប្ដឹងរបស់តំណាងជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា រឿងឈ្មួញមានប័ណ្ណកម្មសិទ្ធិដីក្នុងតំបន់ព្រៃដែលរដ្ឋប្រគល់ជូនសហគមន៍ការពារហើយឈូសឆាយព្រៃគ្រោងយកដីនោះជាកម្មសិទ្ធិឯកជន។
តំណាងសហគមន៍ព្នងភូមិពូរ៉ាដែត ស្វាគមន៍ការស៊ើបអង្កេតរបស់មន្ត្រីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងអំពាវនាវសុំឲ្យការស៊ើបអង្កេតនេះផ្ដល់យុត្តិធម៌ជូនពលរដ្ឋ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ ខែសីហា បានអញ្ជើញតំណាងសហគមន៍ ៦នាក់ចូលមកបំភ្លឺពាក្យប្ដឹងរបស់អ្នកភូមិដែលចោទឈ្មួញទិញដីម្នាក់ និងមន្ត្រីនគរបាលប៉ុស្តិ៍ពាក់ព័ន្ធឈូសឆាយរានព្រៃសហគមន៍ដែលក្រសួងកសិកម្មបានចុះបញ្ជីទទួលស្គាល់ជាព្រៃការពារ។
តំណាងសហគមន៍អ្នកស្រី ហេង ណុក បញ្ជាក់នៅថ្ងៃទី១៩ ខែសីហា ថា អ្នកភូមិហាក់មានសង្ឃឹមតិចតួចថា ចំណាត់ការតាមប្រព័ន្ធតុលាការអាចផ្ដល់យុត្តិធម៌ត្រឹមត្រូវឲ្យសហគមន៍។ យ៉ាងនេះក្តីអ្នកស្រីបញ្ជាក់នេះជាជម្រើសចុងក្រោយរបស់សហគមន៍ដែលពឹងផ្អែកទៅលើចំណាត់ការផ្លូវច្បាប់ ពីព្រោះការស្វែងរកដំណោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋានមិនអាចធ្វើឲ្យសហគមន៍ទទួលយកបានឡើយ៖ «ខ្ញុំអត់សូវមានជំនឿទេ ព្រោះពួកខ្ញុំមកតែខ្លួនទទេ សម័យនេះមិនសូវទុកចិត្តប៉ុន្មានទេនិយាយរួម។ គេមានលុយយើងអត់លុយគេមិនសូវចាប់អារម្មណ៍ទេ»។
ព្រៃការពារសហគមន៍ភូមិពូរ៉ាដែត មានទំហំ ១.៣២៣ហិកតារ ចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមានការទទួលស្គាល់ពីក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទទុកជាព្រៃការពាររបស់សហគមន៍តាំងពីឆ្នាំ២០០៩។ ក៏ប៉ុន្តែនៅឆ្នាំ២០១២ ក្រុមនិស្សិតនិងមន្ត្រីជំនាញដីធ្លីបានចុះវាស់វែងឆ្វៀលដីដែលប្រជាពលរដ្ឋដាំដុះជាក់ស្ដែងនៅតំបន់អភិរក្សនោះជូនប្រជាពលរដ្ឋតាមគោលនយោបាយស្បែកខ្លារបស់រាជរដ្ឋាភិបាល។ រហូតមកទល់នឹងខែកក្កដានេះ សហគមន៍បានរកឃើញឈ្មួញទិញដីឈ្មោះ ឡេង គឹមឈាង យកគ្រឿងចក្រមកឈូសព្រៃសហគមន៍អស់រហូតដល់ទៅជាង ២០ហិកតារដោយសំអាងថា ដីនោះខ្លួនបានទិញពីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
អភិបាលរងស្រុកពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់ថា រហូតបច្ចុប្បន្ននេះអាជ្ញាធរបានបញ្ជូនឯកសារពាក់ព័ន្ធរឿងនេះទៅអាជ្ញាធរខេត្តដោះស្រាយបន្តបន្ទាប់ពីសហគមន៍បដិសេធមិនព្រមសម្របសម្រួល។ លើសពីនេះ សហគមន៍បានដាក់ពាក្យប្ដឹងរឿងនេះទៅតុលាការរួចហើយ ហេតុនេះដែនសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរស្រុកត្រូវបញ្ចប់៖ «ផុតស្រុកអស់ហើយយើងបានធ្វើលិខិតស្នាម សហគមន៍គាត់មិនព្រមព្រៀង នឹងជូនទៅខេត្តដោះ (ស្រាយ) ហើយសហគមន៍គាត់បានប្ដឹងទៅតុលាការដើម្បីដោះស្រាយនៅតុលាការហើយ»។
សហគមន៍ភូមិពូរ៉ាដែត បានច្រានចោលដំណោះស្រាយរបស់អាជ្ញាធរស្រុកពេជ្រាដា ចំនួនពីរលើក ខណៈដែលមន្ត្រីមូលដ្ឋានទាំងនោះព្យាយាមសម្របសម្រួលឲ្យសហគមន៍កាត់ដីជាង ១១ហិកតារ ដែលកំណត់ក្នុងប័ណ្ណកម្មសិទ្ធិប្រគល់ឲ្យឈ្មួញ។ ចំណែកដីដែលឈ្មួញឈូសលើសត្រូវប្រគល់ជូនសហគមន៍ និងចាត់នីតិវិធីផ្លូវច្បាប់ចំពោះការឈូសឆាយព្រៃលើសដីកំណត់ក្នុងប័ណ្ណកម្មសិទ្ធិ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង ទទួលស្គាល់ថា ស្ថាប័នអយ្យការបើកការស៊ើបអង្កេតបឋមទៅលើបណ្ដឹងរបស់សហគមន៍ទាក់ទិនការចោទប្រកាន់ឈូសឆាយព្រៃសហគមន៍យកដី។លោកថា សហគមន៍ត្រូវមានជំនឿចិត្តទៅលើការស៊ើបអង្កេតរឿងក្តីនេះដែលនឹងផ្ដល់យុត្តិធម៌ជូនពលរដ្ឋគ្រប់ភាគី៖ «តុលាការគេបង្កើតមកឲ្យរកយុត្តិធម៌ក្រែងបុគ្គលថាម៉េចខ្ញុំមិនដឹងទេ។ តែកាលណាចេញដីកាយើងហៅទាំងអស់ គ្រាន់តែមិនទាន់ដល់ថ្ងៃគេចូល។ យើងធ្វើការឲ្យរកយុត្តិធម៌ឲ្យ»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី រកឃើញថា ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ដែលឈ្មួញយកជាសំអាងដើម្បីឈូសឆាយដីចេញនៅឆ្នាំ២០១២ មានម្ចាស់កម្មសិទ្ធិឈ្មោះ យន់ លី មាស សារិន និងឈ្មោះ ហ៊ោ ហូត ជាប្រជាពលរដ្ឋរស់នៅភូមិពូរ៉ាដែត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការចេញប័ណ្ណកម្មសិទ្ធិនៅតំបន់ព្រៃការពារសហគមន៍គឺជារឿងមិនប្រក្រតី។ លើសពីនេះទៀត ឈ្មួញទិញដីបានឈូសឆាយព្រៃលើសទំហំមានកំណត់ក្នុងប័ណ្ណដែលជាបទល្មើសឈូសឆាយកាន់កាប់ដីព្រៃរបស់រដ្ឋ។ លោកថា អាជ្ញាធរពាក់ព័ន្ធរួមទាំងស្ថាប័នតុលាការត្រូវតែចាត់វិធានការផ្លូវច្បាប់ទាក់ទិនបទល្មើសព្រៃឈើ និងស៊ើបអង្កេតបន្ថែមទៅលើភាពមិនប្រក្រតីនៃការចេញប័ណ្ណកម្មសិទ្ធិនេះ៖ «ស្ថាប័នរាជរដ្ឋាភិបាលគួរមានវិធានការផ្លូវច្បាប់ចំពោះមន្ត្រីស្ថាប័នសាធារណៈ និងមន្ត្រីមូលដ្ឋានណាដែលរារាំងសហគមន៍មិនឲ្យដាក់ពាក្យប្ដឹងបទល្មើសឧក្រិដ្ឋដែលផ្ទុយទៅនឹងក្រមព្រហ្មទណ្ឌ។ អ្វីដែលគាត់ចេញមុខការពារទ្រព្យសម្បត្តិរដ្ឋគាត់ប្រឈមទៅនឹងការគំរាមកំហែងមួយចំនួន»។
កាលពីថ្ងៃទី១៥ ខែកក្កដា ប្រជាពលរដ្ឋភូមិពូរ៉ាដែត ៦នាក់ តំណាងឲ្យសហគមន៍ ១៥០គ្រួសារបានផ្តិតមេដៃលើពាក្យប្ដឹង ឈ្មួញទិញដីឈ្មោះ ឡេង គឹមឈាង ពីបទកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃ រួមទាំងប្ដឹងនាយនគរបាលប៉ុស្តិ៍ស្រែអំពូម លោក រ៉ា បូរិទ្ធ ពីបទផ្ដល់មធ្យោបាយនាំឲ្យមានការកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍។
តំណាងសហគមន៍បញ្ជាក់ថា សហគមន៍មានភស្តុតាងជាក់លាក់បង្ហាញថា ប័ណ្ណកម្មសិទ្ធិដីដែលឈ្មួញយកមកសំអាង គឺមិនមានដីអាស្រ័យផលនោះទេ គឺ ៩០ភាគរយជាដីព្រៃស្រោង។ សហគមន៍ទាមទារសុំឲ្យផ្ដន្ទាទោសអ្នកប្រព្រឹត្តខុស និងអ្នកឃុបឃិត ព្រមទាំងទាមទារឲ្យដាំឈើនៅកន្លែងឈូសឆាយនោះឡើយវិញ៕