Quantcast
Viewing all articles
Browse latest Browse all 40045

ដំណើរការកសាងសាលារៀនពុទ្ធិកសិក្សានិងកុដិនៅវត្តក្បាលដំរី




ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តទៅទស្សនកិច្ចមើលដំណើរការកសាង
កុដិ និងសាលាបាលី ដែលដឹកនាំកសាងដោយព្រះភិក្ខុ ៈ មហា ញ៉ ទេពមុនី ( មុនិន្ទតេ្ថរោ ) ដែលកំពុងដំណើរការសាងសង់និងកំពុងខ្វះខាតសម្ភារៈថវិកានៅឡើយ ។ សាលារៀនពុទ្ធិកសិក្សាដែលស្ថិតនៅវត្តក្បាលដំរី ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានបណ្តោយ ៈ ៣៩ម៉ែត្រជាង ទទឹង ១២ម៉ែត្រ ដំណើរការកសាងទើបនិងបានប្រមាណជា៣០ភាគរយប៉ុណ្ណោះ ។

លោកគ្រូចៅអធិការ អាចារ្យគណកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តនិងព្រះតេជគុណ ញ៉ ទេពមុនី សូមសម្តែងថ្លែងអំណរគុណចំពោះ ៖ ទឹកចិត្តសទ្ឋាជ្រះថ្លា របស់ញាតិញោមពុទ្ឋបរិស័ទទាំងក្នុងប្រទេស និង ក្រៅប្រទេស ដែលបានចូលរួមបច្ច័យចាប់មគ្គផលដើម្បីចូលរួមកសាងកុដិ និងសាលាបាលីនេះ សម្រាប់ជាសម្បត្តិព្រះសង្ឃក្នុងព្រះពុទ្ឋសាសនាក្នុងការគង់នៅនិងសិក្សារៀនសូត្រទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានគង់វង្សរីកចំរើនតរៀងទៅ ។ សូមជូនពរ ៤ ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្បត្តិ ៣ គឺ៖ សម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិអស្ចារ្យពោលគឺព្រះនិពា្វន ចូរចម្រើនកើតមាន ដល់ញាតិញោមពុទ្ឋបរិស័ទ ដូចសេចក្តីប្រាថ្នាគ្រប់ៗគ្នា កុំបីអាក់ខានឡើយ ៕
១៩សីហា២០១៦

Viewing all articles
Browse latest Browse all 40045

Trending Articles