
ដោយ យ៉ង ចាន់តារា RFA 2016-08-21
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សម្រេចនិមន្តចូលរួមកិច្ចពិភាក្សាអំពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលដឹកនាំកិច្ចប្រជុំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ សីហា នាវិមានសន្តិភាព។
ការសម្រេចនិមន្តចូលរួមរបស់ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាសកម្មជនការពារបរិស្ថានអង្គនេះ បន្ទាប់ពីព្រះអង្គទទួលបានព័ត៌មានបន្ថែមពីសហការីរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា របៀបវារៈនៃកិច្ចពិភាក្សានោះ គឺមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
ព្រះអង្គមានថេរដីកាប្រាប់អាស៊ីសេរី ថា នេះជាឱកាសដ៏ល្អរបស់ព្រះអង្គក្នុងការផ្ដល់មតិយោបល់ ជាពិសេសផ្ដល់របាយការណ៍ជាប់ទាក់ទងនឹងតំបន់ព្រៃឡង់ ដែលព្រះអង្គបានចុះល្បាតកន្លងទៅ ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី៨ ខែសីហា ក្រសួងបរិស្ថាន បានផ្ញើលិខិតមួយច្បាប់ប្រគេនព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ ក្នុងលិខិតនិមន្តរបស់ក្រសួងបរិស្ថាន ដែលរៀបចំវេទិកានៅវិមានសន្តិភាពនោះ គឺយោងតាមចំណាររបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែសីហា ដែលត្រូវនិមន្តព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូលរួម។
សូមស្ដាប់ព័ត៌មានពិស្ដារ៖