Image may be NSFW.
Clik here to view.
ដោយ អាស៊ីសេរី RFA 2016-08-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានវិធានការលើអ្នកប្រមាថដល់ក្រុមគ្រួសារលោកនាពេលកន្លងទៅ។
នេះជាការថ្លែងរបស់លោក ហ៊ុន សែន ក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព នៅថ្ងៃទី២២ សីហា ដោយលោកថា លោកនឹងមិនអត់ឱនដល់ជននោះឡើយ ហើយ បើជននោះនៅកម្ពុជា លោកនឹងចាប់ខ្លួនភ្លាម។
ប៉ុន្តែយ៉ាងណាក៏ដោយ ហ៊ុន សែន មិនបានថ្លែងចំឈ្មោះថា ជននោះឡើយ។ គ្រាន់តែលោកបញ្ជាក់ថា ជននោះបានមើលងាយគ្រួសារលោក ដែលថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេទ័ពវៀតណាម និងអ្នកស្រី ប៊ុន រ៉ានី។
នាពេលកន្លងទៅ អតីតសមាជិកគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បានសរសេរនៅលើទំព័រហ្វេសប៊ុកនិយាយថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយអ្នកស្រី ប៊ុន រ៉ានី និងលោកបានបង្ហោះវីដេអូឃ្លិបជាបន្តបន្ទាប់ ទាមទារឲ្យលោក ហ៊ុន សែន ពិនិត្យ DNA ជាមួយលោក ហ៊ុន ម៉ាណែតទៀតផង។
ប៉ុន្តែក្រោយមក គណបក្សសង្គ្រោះជាតិក៏សម្រេចបញ្ចប់សមាជិកភាពរបស់លោក យ៉ង់ ណុយ ពីគណបក្សរបស់ខ្លួន បន្ទាប់លោក ហ៊ុន សែន ខឹងសម្បារយ៉ាងខ្លាំងចំពោះជននេះ ព្រមទាំងព្រមានថា បើនរណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនឲ្យអ្នកនោះបានសុខដូចគ្នា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...