Image may be NSFW.
Clik here to view.
08/05/201608/05/2016rfi
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានហៅគម្រោងនៃការធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា ”ឈុតខ្មៅ” ឬ ការស្លៀកខ្មៅ ពាក់ខ្មៅ របស់ក្រុមអង្គការក្រៅរដ្ឋាភិបាល ជាសកម្មភាពរបស់ក្រុមឧទ្ទាមដែលទទួលលុយពីបរទេស។ តាមគម្រោង អង្គការសង្គមស៊ីវិល និង ប្រជាសហគមន៍ ដែលរងគ្រោះដោយសារដីធ្លីនឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស នៅថ្ងៃទី ០៩ ឧសភា ស្អែកនេះ ដើម្បីអំពាវនាវឲ្យមានការដោះលែង មន្រ្តីផ្នែកសិទ្ធិមនុស្សអាដហុក ៤ រូប និងមន្រ្តីជាន់ខ្ពស់គជប មួយរូប។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះបានចាត់ទុក យុទ្ធនាការ ឈុតខ្មៅ ឬ ស្លៀកខ្មៅ ដែលគ្រោងនឹងធ្វើឡើងនេះ ថាជាចលនាប្រឆាំងនីតិរដ្ឋ។
ប្រឈមនឹងបញ្ហានេះលោក ផៃ ស៊ីផាន បានប្រលយថា រដ្ឋាភិបាលនឹងចាត់វិធានការរកឬសគល់អ្នកផ្ដើមគំនិតនៃយុទ្ធនាការនេះ ប្រសិនបើការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាល ក្លាយជាចលនាមួយបំផ្លាញសណ្ដាប់ធ្នាប់សង្គមនោះ។
ការលើកឡើងរបស់ លោក ផៃ ស៊ីផាន យ៉ាងដូច្នេះគឺបន្ទាប់ពី សង្គមស៊ីវិល ប្រជាសហគមន៍ដែលរងគ្រោះដោយសារដីធ្លីបានប្រកាសថា ពួកគេនឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ចាប់ពីថ្ងៃទី ០៩ ឧសភា តទៅ ដើម្បីធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ។ ជាយុទ្ធនាការដើម្បីបង្ហាញថាពួកគេមិនពេញចិត្តទៅនឹងរដ្ឋាភិបាល ដែលចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកចំនួនបួនរូប និង លោក នី ចរិយា អគ្គលេខាធិការរងគជប។ និង បង្ហាញពីការកាន់ទុក្ខចំពោះមរណភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។
បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៦ខែឧសភា ក្រៅពីធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ មុខពន្ធនាគារ នៅថ្ងៃទី៩ខែឧសភានោះ ក៏មាន និមន្តព្រះសង្ឃសូត្រធម៌ ឲ្យពរជ័យតាមបែបជំនឿសាសនាដល់មន្រ្តីទាំង ៥ រូប ដែលតុលាការសម្រេចឲ្យឃុំខ្លួននោះដែរ។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូប និង មន្ត្រីគ.ជ.ប មួយរូប ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់ កាលពីថ្ងៃទី២ ខែ ឧសភា។ មន្ត្រីអាដហុក៤ រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ជាការចោទប្រកាន់ដែលត្រូវបាន សង្គមស៊ីវិល និង អង្គការអន្តរជាតិ ជាច្រើន រិះគន់ និង ថ្កោលទោស។
សូមរំឮកជូនថា កាលពីថ្ងៃទី ៧ ឧសភា ក្រុមប្រជាពលរដ្ឋនិងយុវជនជាង២០០០នាក់ ដែលគ្រោងជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដើម្បីហែញត្តិយកទៅដាក់នៅACU ដើម្បីទាមទារឲ្យអង្គភាពមួយនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព មកលើអ្នកការពារសិទ្ធិមនុស្សអាដហុក មន្ត្រីអង្គការសហប្រជាជាតិ និងអគ្គលេខាធិការរង គ.ជ.ប ។ ក៏ប៉ុន្តែគម្រោងជួបជុំគ្នា ដែលពុំមានការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញនេះ ត្រូវបានរំសាយទៅវិញ ដោយសារតែបារម្ភពីការប៉ះទង្គិចគ្នា ជាមួយក្រុមយុវជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និង ការបង្ក្រាបពីអាជ្ញាធរទីក្រុងភ្នំពេញ៕
អត្ថបទដោយ៖ សរ ពិសី