Image may be NSFW.
Clik here to view.
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Mon, 22 August 2016
ភ្នំពេញៈ សហគមន៍ខ្មែរ-អូស្ត្រាលីបានអំពាវនាវឲ្យរដ្ឋាភិបាលអូស្រ្តាលីពិចារណាលើការដាក់បម្រាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យចូលប្រទេសអូស្រ្តាលីរហូតដល់រដ្ឋាភិបាលរបស់គាត់ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានសមរម្យដែលអាចទទួលយកបានពីសហគមន៍អន្តរជាតិប៉ុន្តែការអំពាវនេះត្រូវបានមន្ត្រីនាំពាក្យរដ្ឋាភិបាលថាមិនគួរឲ្យចាប់អារម្មណ៍ និងមិនមានប្រយោជន៍។
កាលពីថ្ងៃសៅរ៍មានកិច្ចប្រជុំមួយនៅទីក្រុងមែលប៊នរដ្ឋវិចតូរីយ៉ាប្រទេសអូស្រ្តាលីដែលមានការចូលរួមពីពលរដ្ឋ ខ្មែរ-អូស្ត្រាលី ប្រហែល ១០០០ នាក់ដោយពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្តាលីពិចារណាលើការហាមឃាត់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនឱ្យចូលប្រទេសអូស្រ្តាលីក្រោមហេតុផលថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើអំណាចរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
សេចក្តីសម្រេចចេញផ្សាយកាលពីថ្ងៃសៅរ៍បន្ទាប់ពីកិច្ចប្រជុំដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញគឺសហគមន៍ខ្មែរ-អូស្រ្តាលីបានអំពាវនាវឲ្យរដ្ឋាភិបាលអូស្រ្តាលីជំរុញឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា (CPP) ឲ្យបញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង និងបញ្ឈប់ការចោទដោយមូលហេតុនយោបាយទៅលើសមាជិកសភាគណបក្សប្រឆាំងទាំងនោះហើយអនុញ្ញាតឱ្យពួកគេវិលត្រឡប់ និងចូលរួមសកម្មភាពនយោបាយដោយសេរី។
សេចក្តីសម្រេចនោះបានបញ្ជាក់ថា៖ «ពលរដ្ឋខ្មែរសូមអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលីឱ្យពិចារណាទៅលើការហាមឃាត់លោក ហ៊ុន សែន ក្នុងការចូលមកអូស្រ្តាលីរហូតដល់ពេលរដ្ឋាភិបាលគាត់មានចំណាត់ការសមរម្យក្នុងការដោះស្រាយការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដែលសហគមន៍អន្ដរជាតិអាចទទួលយកបាន»។
ឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជាដែលហាមតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរលោក ហុង លីម មិនឲ្យចូលកម្ពុជាបន្ទាប់ពីលោកបានហៅរបបដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្នថាជា «របបតិរច្ឆាន» នោះនៅក្នុងសេចក្តីប្រកាសរបស់សហគមន៍ខ្មែរ-អូស្រ្តាលីនោះបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគាបសង្កត់ខុសច្បាប់ និងដោយគ្មានមូលដ្ឋានត្រឹមត្រូវទៅលើលោក ហុង លីម នៅក្នុងបញ្ជីជនដែលមិនត្រូវបានស្វាគមន៍ដោយសំអាងថាចំណាត់ការនេះជាការបំពានលើរដ្ឋធម្មនុញ្ញកម្ពុជា និងជាការបំពានលើធម្មនុញ្ញស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកម្ពុជាបានប្រកាសកាលពីថ្ងៃទី ១០ ខែសីហាដោយថ្កោលទោសចំពោះសម្តីរបស់លោក ហុង លីម ថាជាការនិយាយបង្ខូចកិត្តិយសដែលផ្ទុយពីការពិតនៅកម្ពុជា និងបានចាត់ទុកលោក ហុង លីម ថាជា «ជនមិនត្រូវបានស្វាគមន៍» បន្ទាប់ពីអ្នកនយោបាយរូបនេះបានផ្ដល់បទសម្ភាសមួយជាមួយនឹងវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ៤ ខែសីហាដោយបានហៅរដ្ឋាភិបាលកម្ពុជាថាជា «របបតិរច្ឆាន» ខណៈលោកពិភាក្សាពីការសម្លាប់អ្នកវិភាគនយោបាយលោក កែម ឡី។
លោក ហុង លីម បានថ្លែងថា៖ «[លោក កែម ឡី ] បានផ្តួចផ្តើមបដិវត្តន៍នៃគំនិតនៅក្នុងក្តីសង្ឃឹមដែលយកប្រជាជនខ្មែរឲ្យចេញពីរបបតិរច្ឆានដែលយើងមាននាពេលបច្ចុប្បន្ននេះ»។
ទាក់ទិននឹងការអំពាវនាវរបស់ក្រុមសហគមន៍ខ្មែរ-អូស្រ្តាលីដែលស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីពិចារណាលើការហាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលអូស្រ្តាលីនោះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានថ្លែងថានោះគ្រាន់តែជាការអំពាវនាវរបស់ក្រុមសហគមន៍ខ្មែរ-អូស្ត្រាលីតូចមួយដែលមិនយល់អំពីធម្មនុញ្ញរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ និងបានចាត់ទុកថាមិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍នោះទេ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ក្រុមមនុស្សមួយចំនួនតូចនេះមិនមានអំណាចក្នុងការរារាំងការអនុវត្តការងាររបស់រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជានោះទេហើយការអំពាវនាវនេះគឺជារឿងដដែលៗ [នៃ] ក្រុមដែលមានចរិតប្រឆាំងនឹងប្រទេសកម្ពុជា»។
យ៉ាងណាក៏ដោយអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានលើកឡើងថាទោះបីជាការអំពាវនាវរបស់សហគមន៍ខ្មែរ-អូស្រ្តាលីមិនមានឥទ្ធិពលគ្រប់គ្រាន់លើប្រទេសកម្ពុជាក្តីប៉ុន្តែការអំពាវនាវនេះគឺវាមានន័យសម្រាប់ពិភពលោក និងប្រទេសអូស្រ្តាលីឲ្យយកចិត្តទុកដាក់ទៅលើការតវ៉ាណាមួយ។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា៖ «លោក ហុង លីម គឺជាជនជាតិខ្មែរ។ នៅក្នុងពិភពលោកនេះមិនមានប្រទេសណាមួយហាមឃាត់ជនជាតិខ្លួនឯងមិនឲ្យវិលត្រឡប់មកវិញនោះទេ។ អ្វីដែលគាត់បាននិយាយរថយន្ត ខ.ម ដែលឃើញដឹកអុសចូលក្នុងរោងចក្រ SL នៅខណ្ឌមានជ័យកាលពីសប្ដាហ៍មុន។ ហេង ជីវ័ន