Quantcast
Viewing all articles
Browse latest Browse all 40045

សកម្មជន​ស្ត្រី​បឹងកក់​ម្នាក់​ត្រូវ​តុលាការ​ដោះលែង​ហើយ​នៅ​យប់​ថ្ងៃ​ទី​២២​សីហា

Image may be NSFW.
Clik here to view.
អ្នកស្រី បូវ សោភា (កណ្ដាល) ត្រូវ​បាន​ដោះលែង​នៅ​ម៉ោង ៨ និង ៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ Photo SBN


ដោយ សាន សែល RFA 2016-08-22

អ្នកស្រី បូវ សោភា ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ម៉ោង​៨ និង ៤០​នាទី​យប់​ថ្ងៃ​ទី​២២ សីហា។ អ្នកស្រី បូវ សោភា ថ្លែង​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ថា ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​កាត់​ទោស​អ្នកស្រី និង​អ្នកស្រី ទេព វន្នី ជា​រឿង​អយុត្តិធម៌។ អ្នកស្រី​អះអាង​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ សហគមន៍​បឹងកក់​ខកខាន​មិន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ សីហា នេះ ក៏ប៉ុន្តែ​អ្នកស្រី បូវ សោភា អះអាង​ថា អ្នកស្រី​នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ទៀត បើ​ទោះ​ជា​រង​ការ​ចាប់​ខ្លួន​ក្ដី៕

Viewing all articles
Browse latest Browse all 40045

Trending Articles