Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-08-23
តំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតមានប្រសិទ្ធភាពមួយ ដើម្បីស្វែងរកអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចកម្ពុជា អះអាងថា គេនៅមិនទាន់រកឃើញតម្រុយថ្មីទាក់ទងករណីឃាតកម្មនេះនៅឡើយ។
តំណាងរាស្ត្រសហព័ន្ធពីខាងគណបក្សពលករនៃប្រទេសអូស្ត្រាលី លោក ម៉ាក់ បាត់លើ (Mark Butler) ក្រៅតែពីចង់ឃើញសមត្ថកិច្ចនៃប្រទេសកម្ពុជា ស៊ើបអង្កេតករណីឃាតកម្មលោកបណ្ឌិត កែម ឡី លោកក៏អះអាងថា សហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើអ្នកហ៊ានរិះគន់រដ្ឋាភិបាលដោយចំហ។
លោក ម៉ាក់ បាត់លើ ថ្លែងថា «ឃាតកម្មដ៏សាហាវឃោរឃៅទៅលើអ្នកវិភាគនយោបាយដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជា ដែលសមត្ថកិច្ចទីក្រុងភ្នំពេញនៅមិនទាន់អាចរកអ្នកបញ្ជាពីក្រោយ បាននាំឲ្យមនុស្សជាច្រើនក្នុងពិភពលោកនេះ មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពក្រុមគ្រួសារ និងសមត្ថភាពនៃសកម្មជន និងអ្នកដែលហ៊ានបញ្ចេញមតិដោយគ្មានការគាបសង្កត់ ឬការធ្វើឃាត»។
លោកបណ្ឌិត កែម ឡី ដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិចាត់ទុកជាអ្នកវិភាគឯករាជ្យដ៏មានប្រជាប្រិយភាពម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។ ឃាតកម្មនេះ កើតឡើងក្រោយពេលលោកបានចូលរួមពិភាក្សាអំពីរបាយការណ៍ គ្លបល វីនេស (Global Witness) មានចំណងជើងថា «អធិរាជត្រកូល ហ៊ុន កំពុងក្តោបក្តាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជាដោយអំពើពុករលួយ ការរំលោភអំណាច និងការរំលោភសិទ្ធិមនុស្ស»។
ទោះបីជាយ៉ាងណាក៏ដោយ សង្គមស៊ីវិលជាតិ និងអន្តរជាតិនៅមិនទាន់មានជំនឿចំពោះចំណាត់ការរបស់សមត្ថកិច្ចទីក្រុងភ្នំពេញនៅពេលនេះ ខណៈគេនៅមិនទាន់អាចបង្ហាញតម្រុយថ្មីណាមួយអំពីអ្នកបញ្ជានៅឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា សមត្ថកិច្ចចាប់បានជនដៃដល់ឈ្មោះ ជួប សម្លាប់ បានហើយ ប៉ុន្តែមិនទាន់មានភស្តុតាងអ្វីបន្ថែមនៅឡើយទេ៖ «គាំទ្រហើយចំពោះមតិដែលបានលើកឡើងហ្នឹង គ្រាន់តែយើងនៅមិនទាន់មានជាសញ្ញាអ្វីទៅមុខទៀត។ យើងបានចាប់ខ្លួនជនដៃដល់ហើយ ហើយយើងនឹងធ្វើការបន្ថែមទៀត»។
ប៉ុន្តែក្រុមសិទ្ធិមនុស្ស ជំរុញឲ្យសមត្ថកិច្ចបើកកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយចាក់សាំងកាល់តិច (Caltex) ក្បែរស្តុបបូកគោ ជាទីដែលជនដៃដល់បាញ់សម្លាប់លោក កែម ឡី ជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាពនៃដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច។
មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានជំនឿថា កាមេរ៉ាសុវត្ថិភាពនោះនឹងអាចបង្ហាញតម្រុយស៊ើបអង្កេតបន្ថែម៖ «គឺករណីនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ករណីឃាតកម្មទៅលើបងប្អូនជីដូនមួយតារាសម្ដែងនាង ខៀវ សុខារ៉ាវី ហើយកាមេរ៉ាសុវត្ថិភាពហ្នឹងគឺបានដាក់ ហើយឃើញថាដូចជាមិនប៉ះពាល់ដល់ការងារស៊ើបអង្កេតហ្នឹងទេ។ ផ្ទុយទៅវិញអាចរកឃើញឃាតកបានភ្លាមៗ»។
លោក ខៀវ សុភ័គ អះអាងថា កាមេរ៉ាសុវត្ថិភាពនោះមិនអាចបង្ហាញជាសាធារណៈបានទេ លុះត្រាមេធាវី និងគ្រួសាររបស់លោក កែម ឡី បានមើលជាមុនសិន។ ប៉ុន្តែលោក អំ សំអាត អះអាងថា ករណីនេះបាននាំឲ្យពលរដ្ឋមានមន្ទិលសង្ស័យកាន់តែខ្លាំង។ លោកបន្តថា ដើម្បីឲ្យការស៊ើបអង្កេតរបស់សមត្ថកិច្ចមានតម្លាភាព នោះគេមិនត្រូវលាក់កំបាំងវីដេអូនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះទេ។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់ក្រៅច្បាប់ទៅលើសកម្មជនបក្សប្រឆាំង និងសហជីព និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល កើតមានជាបន្តបន្ទាប់ចាប់តាំងពីអាណត្តិទីពីរនៃរដ្ឋាភិបាល។
អ្នកទាំងនោះរួមមាន សកម្មជននយោបាយ សកម្មជនការពារបរិស្ថាន អ្នកកាសែត មេដឹកនាំកម្មករ សិល្បករ និងអ្នកវិភាគ ជាដើម។ រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចចាប់អ្នកបញ្ជាពីក្រោយឃាតកម្មទាំងនោះយកមកផ្ដន្ទាទោសបាននៅឡើយ៕