
ដោយ ស៊ុន ហេង RFA 2016-08-23
ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីអធិការកិច្ចទេសចរណ៍ និងសង្គមស៊ីវិល ពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី នាទីស្ដីការក្រសួង នៅថ្ងៃទី២៣ សីហា។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីប្រធាន និងអនុប្រធានមន្ទីរទេសចរណ៍២៤រាជធានីខេត្ត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ប្រមាណ១០០នាក់។ ការបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ លើការគ្រប់គ្រងប្រើប្រាស់ និងការចែកចាយផលិតផលថ្នាំជក់ នៅទីសាធារណៈ ជាពិសេសនៅតាមតំបន់ទេសចរណ៍។
កាលពីខែឧសភា ក្រសួងសុខាភិបាល បានប្រកាសស្ដីពីស្លាកបម្រាមនៃការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ ហើយនិងពិន័យជាប្រាក់ ២ម៉ឺនរៀល បើជនណាជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...